ទង់អាស៊ាន និងទង់ជាតិបណ្ដាប្រទេសអាស៊ាន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ដោយប្រធានបទ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ”នោះ ចាប់ពីថ្ងៃទី ១ ខែ មករាឆ្នាំ ២០២០ វៀតណាមបានអនុវត្តសកម្មភាពដំបូងក្នុងនាមជាប្រធានអាស៊ាន។ ដោយមានបទពិសោធន៍កាន់ដំណែងនេះកាលពីឆ្នាំ ២០១០ ឋានៈនៃប្រទេសជាតិបានកើនឡើង ហើយថែមទាំងទទួលដំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះ វៀតណាមមានជំនឿជាក់ពង្រីកសមត្ថភាព ដោយមានគោលបំណងពង្រឹងអាស៊ានមួយដ៏រឹងមាំចំពោះរាល់ផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក។
ចាប់តាំងពីពេលចូលរួមជាសមាជិតអាស៊ាននាឆ្នាំ ១៩៩៥ វៀតណាមបានរួមជាមួយអាស៊ានឆ្លងកាត់រាល់ការលំបាក សាកល្បង។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីកសាងអាស៊ានមួយដ៏រឹងមាំដូចបច្ចុប្បន្ន។ អាស្រ័យហេតុនេះ រួមចំណែកកសាងសាមគ្គីភាព និងឯកភាពគ្នា ជួយអាស៊ានឆ្លងកាត់រាល់គ្រាដ៏លំបាក។
សហគមន៍អាស៊ានបន្តផ្សារភ្ជាប់គ្នា
នាបច្ចុប្បន្ននេះ អាស៊ានបានក្លាយជាដៃគូដ៏សំខាន់របស់បណ្ដាប្រទេសនៅក្រៅតំបន់ ហើយជាកត្តាក្នុងដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
ដោយឆ្ពោះទៅរកគោលដៅអនុវត្តបនីយកម្មនូវចក្ខុវិស័យអាស៊ាន ២០២៥ នោះ សហគមន៍អាស៊ានបន្តផ្សារភ្ជាប់គ្នា និងអះអាងនូវមជ្ឈភាពក្នុងរាល់ដំណើរការនៃតំបន់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ហើយមានសម្លេងដ៏សំខាន់ក្នុងរចនាសម្ព័ន្ធតំបន់ និងចំពោះបញ្ហាអន្តរជាតិសំខានៗ។
ទទួលតំណែងជាប្រធានអាស៊ាន ចំនឹងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការចូលរួមជាសមាជិកអាស៊ាននោះ វៀតណាមមានភាពងាយស្រួលជាច្រើន ប៉ុន្តែក៏ត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើនដែរ។ វៀតណាមបានរួមវិភាគទានក្នុងការជំរុញអាស៊ានឈានឡើងយ៉ាងខ្លាំងក្លា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អាស៊ានមានទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលនៃតំបន់ដ៏ធំធេង ដែលតភ្ជាប់ដែនមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក គឺកំពុងមានកាលានុវត្តភាព និងការសាកល្បងថ្មី។ ដោយមានចំនួនប្រជាជនជាង ៦៤២ នាក់នាក់នោះ អាស៊ានគឺជាទីផ្សារសក្តានុពល ដែលមានខឿនសេដ្ឋកិច្ចរស់រវើក ហើយជាចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចសកលលោក។ បណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែង ទាញយកនូវរាល់ផលប្រយោជន៍នៃបដិវត្ត ឧស្សាហកម្ម ៤.០ តាមរយៈការចូលរួមយ៉ាងខ្លាំងក្លាទៅក្នុងវិស័យបច្ចេកវិទ្យាថ្មីដូចជាបញ្ញា
សិប្បនិម្មិត មនុស្សយន្តជឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃលទ្ធិគាំពារនិយម សង្គ្រាមពាណិជ្ជកម្មរវាងបណ្ដាប្រទេសមហាអំណាច ក៏បានដាក់ចេញការលាកល្បង ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៅទៀត គឺភាពខុសគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតម្រូវការសមាហរណកម្មខ្ពស់និងស៊ីជម្រៅជាង ក្នុងដំណាក់កាលថ្មីក៏ទាមទារឱ្យរដ្ឋាភិបាលនានាត្រូវគោលនយោបាយសេដ្ឋកិច្ចឲ្យបានសមស្របផងដែរ។
ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន
ដោយជ្រើសរើសប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ” នោះ វៀតណមានបំណងអះអាងថា សាមគ្គីភាព គឺមានអត្ថន័យសម្រេចចំពោះភាពរឹងមាំរបស់អាស៊ាន។ សហគមន៍អាស៊ានមួយប្រកបដោយការផ្សារភ្ជាប់គ្នា និងការអភិវឌ្ឍថ្មី ទើបអាចបន្សាំប្រកបដោយប្រសិទ្ធភាព ជាមួយកត្តាខាងក្រៅ ហើយម្ចាស់ការបន្សាំ នឹងជួយអាស៊ានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិ ពង្រឹងកម្លាំងទាំងមូល។
ពិតណាស់ថា ដើម្បីបន្សាំប្រកបដោយប្រសិទ្ធភាពទៅនឹងបំរែបំរួលដ៏ស្មុគស្មាញនៃបរិយាកាសតំបន់ និងអន្តរជាតិនោះ អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នា លើកកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួនអំពីសេដ្ឋកិច្ច សមត្ថភាពម្ចាស់កាទប់ទល់នឹងរាល់ការសាលល្បង បង្កើនគំនិតច្នៃប្រឌិត។ លើសពីនេះទៅទៀត អាស៊ានចាំបាច់ត្រូវដោះស្រាយទំនាក់ទំនងជាមួយខាងក្រៅ ទាញយកប្រភពកម្លាំងរបស់បណ្ដាដៃគូ ដើម្បីបម្រើផលប្រយោជន៍រួមទៀតផង។
ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ាន និងមិត្តភក្តិរបស់អាស៊ាន ព្រមទាំងការជួយជ្រោមជ្រែងរបស់ស្ថាប័ន ខេត្ត ក្រុង និងប្រជាជននៃប្រទេសទាំងមូលនោះ វៀតណាមជឿជាក់ថា នឹងបំពេញល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ រួមចំណែកកសាងអាស៊ានមួយ ប្រកបដោយការផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ ក៏ដូចជារួមចំណែកអនុវត្តបនីយកម្មនូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ ផងដែរ៕