ជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌាអោយបានស៊ីជំរៅនិងទូលំទូលាយថែមទៀត

Theo VOV -
Chia sẻ

(VOV)_ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi  
Kim Ngan បា​ន​ចាប់​ផ្តើមដំណើរបំពេញទស្សនកិច្ចនៅ 
ឥណ្ឌាចាប់ពីថ្ងៃទី៨ធ្នូឆ្នាំ២០១៦ តាមសេចក្ដីអញ្ជើញ​ 
របស់ប្រធានព្រឹទ្ធសភាសាធារណៈរដ្ឋឥណ្ឌា លោក  
Mohamad Mamid Ansarin ប្រធានសភាជាន់ទាបសាធារណះរដ្ឋឥណ្ឌា លោក Sumitra Mahajan។ដំណើរទស្សន​កិច្ច​លើកនេះនឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងដៃគូយុទ្ធ​សាស្ត្រលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។

(VOV)_ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បា​ន​ចាប់
​ផ្តើមដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី៨ធ្នូឆ្នាំ២០១៦ តាមសេចក្ដីអញ្ជើញ
​របស់ប្រធានព្រឹទ្ធសភាសាធារណៈរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធាន
សភាជាន់ទាបសាធារណះរដ្ឋឥណ្ឌា លោក Sumitra Mahajan។ដំណើរទស្សន​កិច្ច​លើកនេះ
នឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងដៃគូយុទ្ធ​សាស្ត្រលើគ្រប់វិស័យ
 រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។

ជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌាអោយបានស៊ីជំរៅនិងទូលំទូលាយថែមទៀត - ảnh 1
ជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌាអោយបានស៊ីជំរៅនិងទូលំទូលាយថែមទៀត

​ឥណ្ឌា ជា​ខឿនសេដ្ឋកិច្ចថ្មី ទើបលេចចេញលើពិភពលោក មានផ្ទៃដីធំទូលាយ ​ធន
ធានធម្មជាតិសម្បូរ សក្ដានុភាពសេដ្ឋកិច្ច និងកំរិតវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន
លើពិភពលោក។ គោលនយោបាយ”ឆ្ពោះទៅខាងកើត” ជាគោលនយោបាយ​កិច្ចការ
បរទេស យុទ្ធសាស្ត្រសំខាន់បន្ទាប់ពីពេលឥណ្ឌាចាប់ផ្តើមអនុវត្តកំណែទម្រង់សេដ្ឋកិច្ច 
សេរីភាពពាណិជ្ជកម្ម នាដើមទសវត្សរ៍ទី៩០ របស់សតវត្សរ៍ទី២០។ ក្នុង​គោលនយោបាយ
ឆ្ពោះទៅខាងកើត របស់ឥណ្ឌា វៀតណាមត្រូវបានចាត់ទុកជាសរសរទ្រូងសំខាន់​។

          គ្រឹះដ្ឋានទំនាក់ទំនងជាប្រពៃណី

        វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី តភ្ជាប់តាំងពីយូរ​ណាស់
មកហើយ ត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររក្សា ពូនជ្រុំ និង​អភិវឌ្ឍន៍
ជាបន្តបន្ទាប់។ ពីបណ្ដាឆ្នាំ៥០ របស់សតវត្សរ៍មុន លោកប្រធានហូជីមិញ និងនាយករដ្ឋ
មន្ត្រី លោក Jawaharlal Nehru បានអះអាងបញ្ជាក់​ពី​ថា៖​ ចំណងមិត្តភាពស្មោះ​ត្រង់​របស់
ប្រជាជាតិទាំងពីរ។ 

          ថ្ងៃទី៧មករាឆ្នាំ១៩៧២ វៀតណាមនិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូត បើក
ចេញទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុង
​ប៉ុន្មានឆ្នាំដើមសតវត្សរ៍ទី២១ ទំនាក់ទំនងវៀតណាម-ឥណ្ឌា បានកាន់តែស៊ីជំរៅ​ និងជា
រូបសណ្ឋានគំរូចំពោះកិច្ចសហប្រតិបត្តិការសន្តិភាព មិត្តភាព រវាងប្រទេស​ទាំងពីរ ប្រជា
ជាតិទាំងពីរ រួមគ្នាអភិវឌ្ឍន៍ ដើម្បីភាពសម្បូររុងរឿង របស់ប្រទេសនិមួយៗ។ ខែកក្កដាឆ្នាំ២០០៧ ឥណ្ឌានិងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

          ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ទំនាក់ទំនងវៀតណាម-ឥណ្ឌាត្រូវបានអភិវឌ្ឍន៍យ៉ាង​ខ្លាំង
ក្លា ​ ដោយមានជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។​ នាពេលថ្មីៗ
នេះ ជាដំណើរទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung នាឆ្នាំ 
២០១៤ និងដំណើរទស្សនកិច្ចនៅវៀតណាម របស់នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក Narendra
Modi នាខែកញ្ញាឆ្នាំ ២០១៦កន្លងទៅ។ ក្នុងដំណើរទស្សន​កិច្ច​លើកនេះ ​ភាគីទាំងពីរបាន
លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ​គឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យ។

          ប្រសិទ្ធភាពជាក់ស្ដែងពីទំនាក់ទំនង

        ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌាមានបំរ៉ែបំរួលសកម្ម​ជា
ច្រើន។នាបច្ចុប្បន្ន ឥណ្ឌាបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំ​បំផុតរបស់វៀតណាម ដែលក្នុងនោះ វៀតណាមក៏ជាដៃគូអាទិភាពជួរមុខ ក្នុងគោល​នយោ
បាយ” ឆ្ពោះទៅខាងកើត”របស់ឥណ្ឌាដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន​ឡើងជាបន្ត
បន្ទាប់ ហើយប្រទេសទាំងពីរកំពុងខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន១៥ពាន់លានដុល្លារអាមេរិក។ 

          ចំពោះវិស័យអប់រំ បណ្ដុះបណ្ដាល ឥណ្ឌាកំពុងជួយវៀតណាមបណ្ដុះបណ្ដា​ប្រភពធន
ធានមនុស្សគុណភាពខ្ពស់ ក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាព័ត៌មាន​សេដ្ឋកិច្ច ច្បាប់ ភាសាអង់គ្លេស តាមរយៈកញ្ចប់អាហារូបករណ៍ផ្សេងៗ។

          ទំនាក់ទំនងរវាងបណ្ដាស្ថាប័ននីតិបញ្ញត្តិ ក្នុងប៉ុន្មានឆ្នាំកន្លងទៅក៏បានពង្រឹង
និង​ពង្រីកជានិច្ច រួមចំណែកសំខាន់ ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់
​វិស័យ រវាងឥណ្ឌានិងវៀតណាម។ រដ្ឋសភានៃប្រទេសទាំងពីរបានបង្កើនការផ្លាស់ប្តូរ​ព័ត៌មាន គណៈប្រតិភូគ្រប់ជាន់ថ្នាក់។

          នៅវេទិកាអន្តរសភាអន្តរជាតិនិងតំបន់ បណ្ដាគណៈប្រតិភូរដ្ឋសភានៃប្រទេស​
ទាំងពីរបានចែករំលែក និងគាំទ្រទស្សនះ ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​
ឯកភាព ចំពោះស្ថានភាពពិភពលោក ជាពិសេសគឺទស្សនះអំពីសមុទ្រខាងកើត។ 

          ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារបស់ប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan ដើរតួនាទីដ៏សែនសំខាន់ ជំរុញទំនាក់ទំនងរវាងវៀតណាម​និងឥណ្ឌា
​កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ