ជំរុញដំណើរការកសាងសហគមន៍ASEAN នាឆ្នាំ២០១៥។

ANH HUYEN Theo VOVWORLD -
Chia sẻ

បណ្តាប្រទេសអាស៊ានកំពុងបញ្ចេញកំលាំងបកាយចិត្ត
ដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចASEAN  នាឆ្នាំ២០១៥។
ការកសាងសហគមន៍នេះនឹងជាបុព្វបទដើម្បីបង្កើត
សហកមន៍រួមទាំងខាងសេដ្ឋកិច្ច  សន្តិសុខនិងសង្គម។

Vovworld-ដើម្បីកសាងទីផ្សាររួម១មូលដ្ឋានផលិតកម្ម ចែកចាយរួម ១សហគមន៍
សេដ្ឋកិច្ចASEAN  នឹងអនុវត្តសេរីភាពខាងចររាចររួមមានកត្តាចំនួន៥។នោះគឺ​ប្រភពទុនទំនិញសេវាកម្មការវិនិយោគនិងពលកម្ម។ប្រសិនបើការផ្តើមគំនិតនេះ
ក្លាយទៅជាការពិតនោះ​សហគមន៍សេដ្ឋកិច្ចនឹងរួមចំណែកជំរុញខ្លាំងកំណើន
សេដ្ឋកិច្ចសម្រាប់ប្រទេសជាសមាជីកទាំងឡាយ។ខិតខំប្រឹងប្រែងឆ្លងកាត់លើការសាកល្បង។

ពិតណាស់ថា៖អាស៊ានទទួលបានភាពរីកចំរើនជឿនលឿនជាច្រើនក្នុងដំណើរការ
ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច​តំបន់ជាពិសេសរួមមានទស្សនះក្នុងបញ្ហាជា
ច្រើន។រហូតមកដល់ពេលនេះ​បណ្តាប្រទេសអាស៊ានសម្រេចដំណោះស្រាយបាន
៨០%ដែលបាន​លើកឡើងក្នុងផែនការកសាងសហគមន៍អាស៊ាន។កិច្ចព្រមព្រៀង
ជាច្រើនត្រូវបានសម្រេចដូចជាកិច្ច​ព្រមព្រៀងវិនិយោគកិច្ចព្រមព្រៀងអាស៊ានស្តីពី​ការអនុវត្តកម្មវិធីច្រកទ្វាអាស៊ានតែ១​ជាដើម។ប្រទេសអាស៊ាននានាក៍កំពុងបន្ត
ពិភាក្សាអំពីការជំរុញការចរចារសំដៅចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចលើ
គ្រប់ជ្រុងជ្រោយក្នុងដំបន់(RCEP)នាដំណាច់ឆ្នាំ២០១៥ក្នុងនោះមានGDPប្រមាណ
២០លានកោដិដុល្លារអាមេរិកនិងស្រូបយក៤០%នៃតំលៃពាណិជ្ជកម្មសកល។ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម   អគ្គលេខាធិការ
អាស៊ានលោក Le Luong Minh ចាត់ទុកថា៖កិច្ចការនៅសល់ក្នុងរយះពេល២ឆ្នាំជា
បន្តគឺធ្ងន់ធ្ងរណាស់។លោកអោយដឹងថា៖“កិច្ចការនៅសល់ក្នុងរយះពេល២ឆ្នាំ
ខាងមុខគឺច្រើនណាស់។ប្រការនេះទាមទារឲ្យមានការខំ​ប្រឹងប្រែងរបស់ប្រទេស
ទាំងឡាយ។ប្រការសំខាន់ជាងនេះទៅទៀតគឺដៃគូនានាត្រូវបង្ហាញពី​ការប្តេជ្ញាត្រៀម​ខ្លួនជាស្រេចជួយអាស៊ានអនុវត្តដំណើរការនេះ។   “
ខឿនសេដ្ឋកិច្ចក្នុងតំបន់នៅបណ្តាឆ្នាំកន្លងទៅរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។ល្បឿនកំណើននិងការនាំចេញថយចុះអត្រាបាត់អាជីពកើនឡើងនិងការអភិវឌ្ឍន៍មិន
ស្មើគ្នា។ល។នេះជាការសាកល្បងមិនតូច​សំរាប់អាស៊ានលើផ្លូវកសាងសហគមន៍អាស៊ាន​។លោក Gita Wirjawanរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីចាត់ទុកថា៖“ អ្វីៗទាំងអស់
នឹងបានពិនិត្យបញ្ជាក់នាចុងឆ្នាំ២០១៥។ប៉ុន្តែមុ​នពេលមើលបញ្ជាក់ប្រការនោះប្រទេស
អាស៊ាននានាសុទ្ឋតែយល់ឃើញថា៖គ្រប់ប្រការមិនរលូនដូចផែនការដែលយើងបាននាំ
ចេញនាឆ្នាំ២០០៣ទេ។     “
ឯនាយកសាលាគោលនយោបាយសាធាណះលោក Ly Quang Dieuអតីតឯកអគ្គរដ្ឋទូត
សិង្ហបូរីប្រចាំអង្គការសហប្រជាជាតិចាត់ទុកថា៖ដំណើរកសាងសហគមន៍សេដ្ឋកិច្ចអា
ស៊ាននាឆ្នាំ២០១៥កំពុងដើរចំទិសនិងឆ្ពោះទៅមុខ។លោចែករំលែកថា៖“អាស៊ាននឹងក្លាយ
ទៅជាសហគមន៍សេដ្ឋកិច្ច១ដ៍ខ្លាំងក្លា។ខ្ញុំក៍ជឿជាក់ដែរថា៖យើង​នឹងទទួលបានភាពរីក
ចំរើនជឿនលឿនមិនតូចទេ។     “

              

  ជំរុញដំណើរការកសាងសហគមន៍ASEAN  នាឆ្នាំ២០១៥។ - ảnh 1
រូបថត VNA

សកម្មរួមវិភាគទានក្នុងគោលដៅរួម
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ជាលទ្ឋផលរួមនៃដំណើរសហ​ប្រតិ
បត្តិការក្នុងតំបន់។ការឆ្លៀតយកឱកាសនិងការឆ្លងកាត់លើការសាកល្បងគឺចំណុះយ៉ាង
ច្រើនទៅលើសមត្ថភាពគ្រប់គ្រងនៃប្រទេសជាតិនិមួយៗ។វៀតណាមបាននិងកំពុង
សកម្មសំរេចកិច្ច​ការនៅសល់ក្នុងដំណើរធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអាស៊ាន។រហូតមកដល់ពេល​នេះវៀតណាមសម្រេចបាន៨៥%នៃការសន្យាពាក់ព័ន្ឋដល់ការកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ាន។ក៍ដូចជាបណ្តាប្រទេសជាសមាជិផ្សេងទៀតក្នុងរយះពេល
២ឆ្នាំខាងមុខវៀតណាមត្រូវមានការខំប្រឹងប្រែងយ៉ាងច្រើនសំរាប់កិច្ចការនេះ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោ​កPham Quang Vinh អោយដឹងថា៖“ក្រោយពីបង្កើត
សហគមន៍អាស៊ាននោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនឹងបានជំរុញខ្លាំងក្លា។ទន្ទឹមនឹង​នោះគេនឹងគិតដល់គុណភាពអនុវត្តយ៉ាងម៉េចដើម្បីធានាថាអាស៊ាននឹងក្លាយទៅជាទីផ្សារ
១ឯកភាពហើយប្រកួតប្រជែងបានជាមួយខឿនសេដ្ឋកិច្ចសកលទៀតផង។វៀតណាម
ក៍ធ្វើយ៉ាងម៉េចដើម្បីប្រជាជននិងសហគមន៍អង្គភាពអាជីវកម្មវៀតណាមយល់បានការ
សាកល្បងនិងឱកាសក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន  នាឆ្នាំ២០១៥។“
ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនក្តីប៉ុន្តែ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោ​ក
Pham Quang Vinhអះអាងថា៖វៀតណាមនឹងខិតខំសម្រេចរាល់គោលដៅដែលបានដាក់
ចេញតាមស្មារតីជាសមាជិកមានការទទួលខុសត្រូវរបស់អាស៊ានមានការរួមវិភាគទានក្នុ
ងគោលដៅរួមរបស់អាស៊ាននិងបន្តចែកចំលែកកបណ្តាវិធានការចាំបាច់ជាមួយដែគូដើម្បី
ផលប្រយោជន៍រួមនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ