ជំរុញការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍ​ប្រទេសជាតិ

Chia sẻ
(VOVWORLD) - ការងារការទូតសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន ដែលមានអត្ថន័យដ៏សំខាន់ ដោយរួមចំណែកផ្ទាល់ ប្រកបដោយប្រសិទ្ធភាពទៅក្នុងការខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាតិអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងការស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឡើងវិញ។ ដើម្បីពង្រីកសមិទ្ធិផល ដែលសម្រេចបាននោះ ការទូតសេដ្ឋកិច្ចឆ្នាំ ២០២២ បន្តម្ចាស់ការសម្របខ្លួនប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិតផងដែរ។
 
ជំរុញការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍ​ប្រទេសជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថត៖ Tuan Anh)

ឆ្នាំ ២០២១ គឺជាឆ្នាំដ៏លំបាក ជាមួយនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានតាំងពីមុនមកចំពោះខឿនសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចវៀតណាម។ ក្នុងបរិបទនេះ សេដ្ឋកិច្ចវៀតណាមនៅតែទទូលបានសញ្ញាវិជ្ជមាន។ មួយផ្នែកនៃលទ្ធផលនេះ បានមកពីការរួមចំណែកជាក់ស្តែងនៃការងារការទូតសេដ្ឋកិច្ចអំពីការបង្កើតបរិយាកាសអន្តរជាតិអំណោយផល និងទាញយកប្រភពកម្លាំងខាងក្រៅប្រកបដោយប្រសិទ្ធភាព បម្រើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏ដូចជាការធ្វើសមាហរណកម្មរបស់ប្រទេសជាតិផងដែរ។

អនុវត្តការទូតសេដ្ឋកិច្ចដោយព្រមៗគ្នា និងខ្លាំងក្លា

ការធ្វើសេនាធិការជូនរដ្ឋាភិបាល ជួយសម្រួលក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ក្នុងការថែរក្សា និងពង្រីកសកម្មភាពវិនិយោគរបស់សហគ្រាសបរទេសនៅវៀតណាមក៏ត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាផងដែរ។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “ការងារការទូតសេដ្ឋកិច្ចត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព។ ទោះបីរងផលប៉ះពាល់ជាច្រើនពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូនានានៅតែត្រូវបានថែរក្សា និងពង្រីក ជាពិសេសគឺការបង្កើនការនាំចេញ។ នៅឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញរបស់ប្រទេសជាតិសម្រេចហួសកម្រិតឯតទគ្គកម្ម ពោលគឺជាង ៦៦០ ពាន់លានដុល្លារអាមេរិក។ យើងបានម្ចាស់ការជំរុញខ្លាំងការងារការទូតសុខាភិបាល ការទូតវ៉ាក់សាំង ទាញយកបានការជួយឧបត្ថម្ភឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីសំណាក់អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

អាទិភាពជួរមុខនៃការទូតសេដ្ឋកិច្ចឆ្នាំ ២០២២ គឺការស្ដារ និងអភិវឌ្ឍន៍ឡើងវិញ

នៅឆ្នាំ ២០២២ ក្នុងបរិបទ ដែលបណ្ដាប្រទេសបានចាប់ផ្ដើមបើកសកម្មភាព ស្ដារខឿនសេដ្ឋកិច្ចឡើងវិញ និន្នាការជួបប្រាស្រ័យទាក់ទងគ្នា ទេសចរណ៍ត្រូវបានជំរុញខ្លាំង និន្នការផ្លាស់ប្ដូរបៃតង ផ្លាស់ប្ដូរឌីជីថល និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើង នឹងបើកចេញឱកាសថ្មីសម្រាប់មូលដ្ឋាន និងសហគ្រាស។ អាទិភាពជួរមុខនៃការទូតសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ គឺបម្រើគោលដៅស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ ដូច្នេះ ការងារការទូតសេដ្ឋកិច្ចត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាជាមួយពាក្យស្លោក៖ "ប្ដូរផ្ដាច់ ផ្លាស់ប្ដូរថ្មី ម្ចាស់ការសម្របខ្លួន ប្រសិទ្ធភាព និងច្នៃប្រឌិត" ក្នុងការអនុវត្តន៍ភារកិច្ចចំនួន ៣។ នោះគឺ ចូលរួមចំណែកយ៉ាងខ្លាំងក្លាទៅក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ; ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីគំរូកំណើន ក្ដាប់ជាប់និន្នាការថ្មីឲ្យទាន់ពេលវេលា ជំរុញកំណើនបៃតង ស្អាត ផ្លាស់ប្ដូរឌីជីថល; ជួយសម្រួលសហគ្រាសតភ្ជាប់ជាមួយទីផ្សារក្នុងប្រទេស និងឆ្លៀតយករាល់ឱកាស ដែលនិន្នាការថ្មីនាំមកជូន។

ជំរុញការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍ​ប្រទេសជាតិ - ảnh 2ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc

ពិភពលោកកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០  ដែលជាការបោះជំហានមួយ ដោយត្រូវបានព្យាករណ៍ថា នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គ្រប់ប្រទេស រដ្ឋាភិបាល សហគ្រាស និងប្រជាជន។ ដើម្បីចាប់យកឱកាស ក្រៅពីការដឹកនាំ និងចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ការរួមចំណែកយ៉ាងជិតស្និទ្ធ និងការជួយឧបត្ថម្ភរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន សហគ្រាសនោះ  ស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសក៏ចាត់ទុកថា នេះគឺជាភារកិច្ចដ៏សំខាន់ជួរមុខ។ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវផ្តោតសំខាន់លើផ្នែកនៃយគុសម័យ ដូចជាបច្ចេកវិទ្យាខ្ពស់ និងនវនុវត្ត។ ប្រសិនបើមូលដ្ឋានវិនិយោគលើមូលដ្ឋានថ្មីៗនេះ នឹងពង្រីកបានប្រៀបខ្លាំងរបស់ប្រជាអាណិកជន បង្កើតបរិយាកាសទាក់ទាញយ៉ាងពិតប្រាកតឲ្យគេវិលត្រឡប់មកស្រុកកំណើតវិញ។ ភាគីមូលដ្ឋានចាំបាច់ត្រូវបំពេញការងារចំនួន ៣ គឺ៖ បង្កើតបរិយាកាស ហេដ្ឋារចនាសម្ព័ន្ធ និងរបបគោលនយោបាយ ដើម្បីលើកទឹកចិត្ត និងផ្តល់គុណតម្លៃលើមនុស្សដែលមានទេពកោសល្យ។ ខ្ញុំសង្ឈឹមថា នាពេលខាងមុខ មូលដ្ឋាននានានឹងរៀបចំគណៈប្រតិភូជួយពន្លឿនការវិនិយោគផងដែរ”។

អាចនិយាយបានថា នារយៈពេលកន្លងទៅ ការងារការទូតសេដ្ឋកិច្ចត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយ ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិ។ ទោះបីជានៅមានការងារជាច្រើនដែលត្រូវបំពេញក៏ដោយ ប៉ុន្តែផ្នែកការទូតបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីនាំសកម្មភាពសេដ្ឋកិច្ចបោះជំហានឈានចូលដំណាក់កាលថ្មី។ ដោយបានអនុវត្តន៍តាមអនុសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong “លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសសេដ្ឋកិច្ច នាំទំនាក់ទំនងជាមួយបណ្ដាដៃកូឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយស្ថិរភាព និងប្រសិទ្ធភាព” នោះ ការទូតសេដ្ឋកិច្ចនឹងរួមចំណែកជាក់ស្ដែងឲ្យកាន់តែច្រើនថែមទៀតទៅក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ