ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម-កម្ពុជា

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ នេះជាសកម្មភាព នយោបាយ កិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម” ក្នុង ឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧) ដែលរួមចំណែកក្នុងការពង្រឹងភាពស្អិតរមួត និងការ ជឿទុកចិត្តនយបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។

ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម-កម្ពុជា - ảnh 1ការសម្តែងសិល្បៈក្នុងពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។
(រូបថត៖ Tuan Huy/ qdnd.vn)
ប្រពៃណីមិត្តភាពសហប្រតិបត្តិការតាំងពីយូរលង់មក
ក្នុងនាមជាប្រទេសជិតខាងចំនួនពីរ ដែលស្ថិតនៅលើឧបទ្វីបឥណ្ឌូចិន និងក្នុង តំបន់ទន្លេមេគង្គក្រោម វៀតណាមនិងកម្ពុជា មានទំនាក់ទំនងមិត្តភាព ជិតស្និទ្ធតាំងពី យូរលង់ណាស់មកហើយ។ ឆ្លងកាត់ដំណាក់កាលដែល ប្រទេសទាំងពីរបានប្រកៀក ស្មាគ្នាដើម្បីតស៊ូប្រយុទ្ធដណ្ដើមឯករាជ្យ ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិនោះ ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ពូនជ្រុំដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួយ ហើយក្លាយជាទ្រព្យសម្បត្តិ រួមរបស់ប្រជាជាតិទាំងពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាម-កម្ពុជាបានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។
ឆ្នាំ ២០២២ ត្រូវបានប្រទេសទាំងពីរជ្រើសរើសជាឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ដោយរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ ពីប្រទេសទាំងពីរបានបើកទ្វារឡើងវិញក្រោយពីជំងឺកូវីដ-១៩ ហើយកម្ពុជាបានរៀបចំ ប្រកបដោយជោគជ័យនូវការបោះឆ្នោតឃុំសង្កាត់នីតិកាលទី ៥ ជាមួយនឹងជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា តាមនោះ គណបក្សប្រជាជនបានរក្សាឋានៈដឹកនាំរបស់ខ្លួនទាំងផ្នែកនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌។ ភាគីទាំងពីរបានសម្រប សម្រួលគ្នារៀបចំយ៉ាងសកម្មភាពដ៏មានអត្ថន័យសំខាន់ជាច្រើន ដើម្បីអបអរសាទរឆ្នាំមិត្ត ភាពវៀតណាម-កម្ពុជា។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជារក្សាបាននូវសន្ទុះអភិវឌ្ឍន៍ជា វិជ្ជមាន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២១ សម្រេចបានចំនួន ៩,៥៤ ពាន់លាន ដុល្លារអាមេរិក កើនឡើង ៧៩,១% បើធៀបនឹងឆ្នាំ ២០២០ ហើយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបានជាង៧ ពាន់លានដុល្លារ កើនឡើង ១៧,៨% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ការវិនិយោគរបស់វៀតណាមរក្សា ចំណាត់ថ្នាក់ទីមួយក្នុងអាស៊ាន ហើយស្ថិតក្នុង ចំណោមប្រទេសទាំង៥ ដែលមានការ វិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និង ការជួបប្រាស្រ័យប្រជាជន បន្តត្រូវបានពង្រឹង; ទំនាក់ទំនងរវាងខេត្តក្រុងដែលមាន ព្រំដែនរួមត្រូវបានយកចិត្តទុកដាក់ខ្ពស់។ វៀតណាមជាប្រទេសដែលមានចំនួនភ្ញៀវទេសចរទៅកម្ពុជាច្រើនជាងគេក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។
ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងល្អ ប្រសើរទាំងកម្រិតទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងទូលំ ទូលាយ ប្រកបដោយប្រសិទ្ធភាព; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរ បទពិសោធន៍ឯកទេសខាងនីតិបញ្ញត្តិ ការឃ្លាំមើល និងការសម្រេចលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។ នៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ គណៈប្រតិភូរដ្ឋសភា នៃប្រទេសទាំងពីរបានរក្សាការផ្លាស់ប្តូរ ការពិគ្រោះយោបល់ ហើយសម្របសម្រួលជំហរ លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
រួមចំណែកក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី
ជាសកម្មភាពដ៏សំខាន់ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ដំណើរទស្សនកិច្ចជា ផ្លូវការនៅ វៀតណាមរបស់ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ និងគណៈប្រតិភូជាន់ ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺសំដៅរួមចំណែកបន្តពង្រឹងនិងអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ រួមទាំងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។
ការដែលទាំងប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ ហើយមុននោះ គឺប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ពិសេស ហើយមានគោលបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ពង្រឹងការជឿទុកចិត្ត នយោបាយរវាងមេដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរ។
ទទួលស្វាគមន៍សម្តេច សាយ ឈុំ និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា វៀតណាមបានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងដល់ការពង្រឹង និងអភិវឌ្ឍ ទំនាក់ទំនងប្រពៃណី នាំកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមាន ប្រសិទ្ធភាពថែមទៀត។ ដំណើរទស្សនកិច្ចនេះ ក៏រួមចំណែកក្នុងការពង្រឹងភាពស្អិត រមួត និងការជឿទុកចិត្តនយោបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរ ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការប្រែប្រួលដ៏ ស្មុគស្មាញជាច្រើន ព្រមទាំងបន្តតម្រង់ទិស និងស្នើវិធានការជាក់លាក់ ដើម្បីជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មីផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំទំនាក់ ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរ អង្វែងរវាងប្រទេសទាំងពីរឲ្យកាន់តែ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ