ជោគជ័យរបស់” ជំនួបប្រាស្រ័យវៀតណាម”បើកចេញឱកាសថ្មីសំរាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាម

THANH LONG _ HA THUY Theo VOV -
Chia sẻ
(VOV)_​ថ្ងៃទី ១៧ សីហា កម្មវិធី ជំនួបប្រាស្រ័យវៀតណាម  
លើកទី៩ ​បញ្ចប់​ជាផ្លូវ​ការ ក្រោយរយះពេលធ្វើសកម្មភាព  
ចាប់ពីថ្ងៃទី ២៨ កក្កដាមក។ កម្មវិធី​នេះបានប្រមូលផ្តុំអ្នកវិទ្យា 
សាស្ត្រ ចំនួន ២២០នាក់ មកពីប្រទេសនិងតំបន់​ដែនដីចំនួន 
៣០  លើទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រ​ចំនួន៥នាក់បានទទួលរង្វាន់ Nobel រូបវិទ្យា។ 

(VOV)_​ថ្ងៃទី ១៧ សីហា កម្មវិធី ជំនួបប្រាស្រ័យវៀតណាម លើកទី៩ ​បញ្ចប់​ជា
ផ្លូវ​ការ ក្រោយរយះពេលធ្វើសកម្មភាព ចាប់ពីថ្ងៃទី ២៨ កក្កដាមក។ កម្មវិធី​នេះបាន ប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រចំនួន ២២០នាក់ មកពីប្រទេសនិងតំបន់​ដែនដីចំនួន៣០  លើទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រ​ចំនួន៥នាក់បានទទួល
រង្វាន់ Nobel រូបវិទ្យា។ នេះគឺជាឱកាសល្អ សំរាប់​បណ្ដាអ្នកវិទ្យាសាស្ត្ររបស់វៀត
ណាម និងអន្តរជាតិជួបប្រាស្រ័យ ចែករំលែកចំណេះដឹង បទពិសោធន៍ និងបណ្ដា គំរោងការណ៍ស្រាវជ្រាវរបស់ខ្លួនជាមួយមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រអន្តរជាតិ។

ជោគជ័យរបស់” ជំនួបប្រាស្រ័យវៀតណាម”បើកចេញឱកាសថ្មីសំរាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាម - ảnh 1

កម្មវិធី ជំនួបប្រាស្រ័យវៀតណាម (TTXVN)

កម្មវិធី ជំនួបប្រាស្រ័យវៀតណាមលើកទី៩ ត្រូវបានប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី ២៨  កក្កដា ដល់ថ្ងៃទី ១៧ សីហា ជាមួយសកម្មភាពសំខាន់ជាច្រើន ដូចជា÷​សន្និសីទវិទ្យា សាស្ត្រអន្តរជាតិ គឺ÷ អវកាសក្នុងសករាជ្យ Planck បើកសម្ពោធន៍មជ្ឈមណ្ឌលអន្តរជាតិ​វិទ្យាសាស្ត្រ និងអប់រំ​អន្តរផ្នែក …ជាដើម។ សាស្ត្រចារ្យ Tran Thanh Van អាណិកជន
វៀតណាម​នៅបារាំង ជាអ្នកដែលមានការផ្តើមគំនិតរៀបចំជំនួបប្រាស្រ័យលើកនេះ 
បាន​ចែករំឡែកថា÷

          “ ប្រការដែលយើងខ្ញុំសង្ឃឹមបំផុត នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាម​មានយន្ត ការជួយឧបត្ថម្ភបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមម្ចាស់ការនិង មានមធ្យោបាយ
ច្រើនជាង ដើម្បីស្រាវជ្រាវក្នុងអនាគត។”

          ទន្ទឹមនឹងបណ្ដាសន្និសិទវិទ្យាសាស្ត្រអន្តរជាតិ ចំណុចលេចធ្លោសំខាន់​បំផុត នៅ
ក្នុង ជំនួបប្រាស្រ័យវៀតណាមលើកនេះគឺការបើកសម្ពោធន៍​​មជ្ឈមណ្ឌលអន្តរជាតិ វិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែក ។ នេះគឺជាទីកន្លែងដើម្បីអ្នកវិទ្យាសាស្ត្រ ជួរមុខលើទូ
ទាំង ពិភពលោកប្រមូល​ផ្តុំស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីរាល់បញ្ហា
សំខាន់ៗ  របស់​វិទ្យាសាស្ត្រអន្តរជាតិ។ បណ្ឌិត Truong Dinh Hien បានចាត់ទុកថា÷

“នេះជាការជួបប្រាស្រ័យមានតែមួយនៅដំបន់ដីភាគកណ្ដាលដែលនៅជួបប្រទះ
ការលំបាកជាច្រើននេះ។ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ​វិទ្យា​សាស្ត្រនិងអប់រំនេះ បាននាំមកឲ្យភូមិភាគកណ្ដាលនូវយុគសម័យ​ថ្មី។ ពីឥឡូវនេះតទៅ ភាគ​កណ្ដាលអាច
មាន មោទនភាពថា យើងមានរដ្ឋធានីវិទ្យាសាស្ត្រយ៉ាងពិតប្រាកដ ក្នុង​នោះ​មានអ្នក
វិទ្យា សាស្ត្រសាស្ត្រាចារ្សលើសកលលោកមកទីនេះដើម្បីផ្សព្វ​ផ្សាយ​ពិភាគ្សានាំចេញ សេចក្តីសំរេចចិត្តសំខាន់សំរាប់ការអភិវឌ្ឍន៍​វិទ្យា​សាស្ត្រ​របស់វៀតណាមនិងពិភពលោក។ នេះជាប្រការមិនអាចបំភ្លេចបានឡើយ។”

          ​ជោគជ័យបំផុតក្នុង “ជំនួបប្រាស្រ័យវៀតណាមលើកទី៩” គឺជាការបើកចេញ​ឱកាសថ្មីសំរាប់មជ្ឈដ្ឋានអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្មេងខ្ចិរបស់វៀតណាម។ Bui
Van Pho សិក្ខាកាមវៀតណាមនៅមហាវិទ្យាល័យ Osaka ជប៉ុន បានរាបរាប់ថា៖

          “ការជួបប្រាស្រ័យមានផលប្រយោជន៍ណាស់។ ក្រៅពីផ្នែកដែលកំពុងសិក្សា
នោះ ខ្ញុំបានយល់ដឹងជាច្រើនអំពីបញ្ហាផ្សេងៗមានទាក់ទិនដល់ការស្រាវជ្រាវ​របស់​ខ្ញុំ។ នេះជាឱកាសដ៏អស្ចារ្សមួយ។”

          “ការជួបប្រាស្រ័យវៀតណាម” លើកទី៩បានបញ្ចប់ប៉ុន្តែវាបានបើកចេញ​ឱកាស​
ថ្មី​សំរាប់វិទ្យាសាស្ត្រវៀតណាម។ ចាប់ពីពេលនេះតទៅ​ ភាគកណ្ដាលវៀត​ណាម​នឹង ជាមជ្ឈមណ្ឌលសមរាប់បណ្ដាព្រឹត្តិការណ៍វិទ្យាសាស្ត្រដ៏ធំធេង ជួយឲ្យ​មជ្ឈដ្ឋានអ្នក វិទ្យាសាស្ត្រវៀតណាមផ្សាភ្ជាប់​ល្អជាងទៀត ជាមួយសហគមន៍អ្នកវិទ្យាសាស្ត្រពិភព
លោក។ “កម្មវិធីការជួបប្រាស្រ័យវៀតណាម” ​​ដែល​បានរៀបចំនៅវៀតណាម ៩លើក ក៏បានក្លាយទៅជា “កម្មវិធីជួបប្រាស្រ័យ​វិទ្យា​សាស្ត្រ” ក្នុងបញ្ញាវៀតណាមទាំងមូល៕


ប្រតិកម្មទៅវិញ