ឆ្លៀតយកឱកាសថ្មីដើម្បិអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន

HUYEN Theo VOV -
Chia sẻ

 (VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan 
 Phuc កំពុង​មានដំណើរបំពេញទស្សនកិច្ចនៅចិន  
អញ្ជើញចូលរួមសន្និសីទកំពូលពាណិជ្ជ​កម្ម និងវិនិយោគ 
 ចិន-អាស៊ាននិងផ្សារណាត់ ចិន-អាស៊ាន លើកទី១៣។ 
 ​ក្នុង​សភាពការសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបង្កើត ឱកាសសហប្រតិបត្តិការកំពុងបើកចេញសំរាប់ទាំងអាស៊ាន និងចិន និយាយរួម និងចំពោះប្រទេសនិមួយៗនិយាយដោយឡែកដែលក្នុងនោះមានវៀតណាមផង។

          (VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc កំពុង​មានដំណើរ
បំពេញទស្សនកិច្ចនៅចិន អញ្ជើញចូលរួមសន្និសីទកំពូលពាណិជ្ជ​កម្ម និងវិនិយោគ ចិន
-អាស៊ាននិងផ្សារណាត់ ចិន-អាស៊ាន លើកទី១៣។ ​ក្នុង​សភាពការសហគមន៍សេដ្ឋកិច្ច
អាស៊ាន ត្រូវបានបង្កើត ឱកាសសហប្រតិបត្តិការកំពុងបើកចេញសំរាប់ទាំងអាស៊ាន 
និងចិន និយាយរួម និងចំពោះប្រទេសនិមួយៗនិយាយដោយឡែកដែលក្នុងនោះមាន
វៀតណាមផង។

ឆ្លៀតយកឱកាសថ្មីដើម្បិអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន - ảnh 1
ឆ្លៀតយកឱកាសថ្មីដើម្បិអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន

វៀតណាមនិងចិនបានប្រក្រតីទំនាក់ទំនងចាប់ពីខែវិច្ឆកាឆ្នាំ១៩៩១មក​ហើយពី
នោះ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ ត្រូវបាន​ស្ដាឡើងវិញលឿន 
និងអភីវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

          បណ្ដាតួរលេខគួរអោយចាប់អារម្មណ៍

        ២៥ឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងចិន បានកើនជិតពីរ​ពាន់
ដង ពីកំរិត ៣០លានដុល្លារអាមេរិក នាឆ្នាំ ១៩៩១ បានឡើងដល់ ៦៦ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ ២០១៥។ គិតដល់បំណាច់ខែកក្កដា ឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មសរុប
រវាងវៀតណាមនិងចិន ទទួលបាន៣៨ពាន់លានដុល្លារអាមេរិក។ កើន១,២ % បើប្រៀប
នឹងរយពេលដូចគ្នា នាឆ្នាំ២០១៥។ ចិនជានិច្ចកាលជា​មិត្តទំនិញពាណិជ្ជកម្មធំបំផុត
របស់វៀតណាមហើយវៀតណាមនាបច្ចុប្បន្នក៏ក្លាយទៅជាមិត្តទំនិញធំជាងគេរបស់ចិន
នៅអាស៊ីអាគ្នេយ៍ដែរ។ ភាគីទាំងពីរកំពុងខំ​ប្រឹងប្រែងអនុវត្តវិធានការណ៍ផ្សេងៗ ដើម្បី
ជំរុញពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត លើកកំពស់ទំហំពាណិជ្ជកម្មទ្វេ
ភាគីទទួលអោយបាន១០០ពាន់​លានដុល្លារអាមេរិក នាឆ្នាំ២០១៧។ ស្ដីអំពីការវិនិយោគ
 ចិនកំពុងមានគំរោងការណ៍ចំនួន១៥០០ នៅវៀតណាម ដោយមានទឹកប្រាក់ចុះបញ្ជី
ចំនួនជិត១១ពាន់​លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី៩ ក្នុងចំណោម១១៦ប្រទេស
និងតំបន់​ដែនដីបោះទុនវិនិយោគនៅវៀតណាម។ ការវិនិយោគរបស់ចិននៅវៀតណាម​
បានកើនឡើងយ៉ាងលឿន ទាំងបរិមាណ ទ្រង់ទ្រាយ និងតំបន់វិនិយោគ។

          បណ្ដាឱកាសថ្មី

        ក្នុងសភាពការណ៍ថ្មី ខឿនសេដ្ឋកិច្ចចិនកំពុងឈានឡើង ជាខឿនសេដ្ឋកិច្ចមួយ
ក្នុងចំណោមខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក។ វៀតណាមក៏កំពុងធ្វើ​សមាហរណ
កម្មសេដ្ឋកិច្ចទូលំទូលាយនិងស៊ីជំរៅដោយមានការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីជាច្រើន។ ហើយនាពេលថ្មីៗនេះ ធនាការពិភពលោក ​បានវាយតំលៃថា៖បរិយា
កាសវិនិយោគអាជីវកម្មនៅវៀតណាមបានកើន៣ថ្នាក់ ឈរលំដាប់ថ្នាក់ទី៥ ក្នុងចំ
ណោមប្រទេសអាស៊ានទាំង១០ ហើយខំប្រឹងប្រែង​ដល់ឆ្នាំ២០១៧ វៀតណាមនឹងចូល
ក្នុងTop ASEAN – 4 ។ប្រការទាំងនេះ ​កំពុងបើកចេញឱកាសសហប្រតិបត្តិការថ្មី។

          ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នានោះ ហើយមានទំនាក់ទំនងជិត​ស្និ
ទ្ធិជាមួយចិន និងជាសមាជិកសកម្មក្នុងអាស៊ាន វៀតណាម កំពុងជំរុញខ្លាំង​ទំនាក់
ទំនងសហប្រតិបត្តិការជាមួយចិន។​ដូច្នេះ វៀតណាមចូលរួមសន្និសីទ​កំពូលពាណិជ្ជ
កម្ម​និងវិនិយោគចិន-អាស៊ាន និងផ្សារណាត់ចិន-អាស៊ាននេះ​ជា​ឧទាហរណ៍មួយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បានអោយដឹងថា៖

          “ វៀតណាមកំពុងខំប្រឹងប្រែងកសាងបរិយាកាសអាជីវកម្មបើកទូលាយតម្លារ
ភាពសំរាប់អង្គភាពអាជីវកម្មទាំងឡាយ ទាំងនៅក្នុងនិងក្រៅប្រទេស ដោយមានទិសស្លោក ជោគជ័យរបស់វិនិយោគិនជាជោគជ័យរបស់វៀតណាម។ វៀតណាមកំពុង
ប្រមូលផ្តុំកែទម្រង់បែបបទរដ្ឋបាល ដើម្បីលើកកំពស់ការប្រកួតប្រជែងដោះស្រាយ
ការលំបាកលំបិនក្នុងផលិតកម្ម អាជីវកម្ម ជំរុញការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម។”

          ការមានវត្តមានរបស់អង្គភាពអាជីវកម្មចិនជាច្រើនជាសញ្ញារស់រវើក នៃកា
រយកចិត្តទុកដាក់របស់វិនិយោគិនចិនចំពោះវៀតណាម ។ ​​​ប្រការនេះត្រូវបានអ្នក​
ប្រមុខរដ្ឋាភិបាល​វៀតណាម​វាយតំលៃខ្ពស់ ប៉ុន្តែលោកក៏បានអះអាងថា៖​វៀត​ណាម
មិនទទួលបច្ចេកវិទ្យាអន់ខ្សោយ ហួសសម័យ ដើម្បីការពារបរិស្ថាន។ ​ទន្ទឹមនឹងនោះ
 វៀតណាមក៏មានគោលបំណងថាវិនិយោគិនចិនវិនិយោគក្នុងវិស័យថាមពដែរ។ ស្ដី
អំពីបញ្ហានេះរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បាន
អោយដឹងថា៖

         

          “ចិនជាប្រទេសមួយមានបច្ចេកទេសខ្ពស់ អំពីប្រភពថាមពលកកើតឡើង​វិញ 
និងបច្ចេកទេសនានាក៏បានកំពុងកែលំអរ និងលើកកំពស់ប្រសិទ្ធិភាព កាត់​បន្ថយ
ប្រាក់ចំណាយដែរ។​គោលដៅរបស់វៀតណាមគឺដល់ឆ្នាំ​២០៣០ អត្រា​ថាមពលកកើត
ឡើងវិញ កើនឡើង២០% ដូច្នេះ ឱកាសសំរាប់វិនិយោគិនបរទេសគឺច្រើនណាស់។“

          ជាសមាជិកសកម្មរបស់សហគមន៍អាស៊ានវៀតណាមជានិច្ចកាលគោរព ​និង
គាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ត្រៀមខ្លួនជាស្រេចពង្រីក​តួនាទីជា​ស្ពាន
តភ្ជាប់អាស៊ាននិងចិន រួមជាមួយប្រទេសអាស៊ានផ្សេងៗ ជំរុញខ្លាំងកិច្ច​សហប្រតិ
បតិ្តការ លើគ្រប់វិស័យ រក្សាសន្តិភាពស្ថិរភាព ដើម្បីផលប្រយោជន៍​របស់ភាគីទាំងឡាយ៕

ប្រតិកម្មទៅវិញ