ឆ្ពោះទៅរកខឿនសារព័ត៌មានពោរពេញទៅដោយកម្លាំងប្រយុទ្ធ និង​បន្សាំនឹង​យុគសម័យ

Chia sẻ
(VOVWORLD) -ដោយមានប្រធានបទ "សារព័ត៌មានវៀតណាមផ្លស់ប្ដូរថ្មី ច្នៃប្រឌិត និងទទួលខុសត្រូវ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន"នោះ មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩ បានបិទបញ្ចប់នាថ្ងៃទី ១៧ ខែមិនា នៅទីក្រុងហាណូយ ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅយ៉ាងផុលផុស។ 
ឆ្ពោះទៅរកខឿនសារព័ត៌មានពោរពេញទៅដោយកម្លាំងប្រយុទ្ធ និង​បន្សាំនឹង​យុគសម័យ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc

មហោស្រពកាសែតបានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់ព័ត៌មាន តម្រង់ទិសដៅសាធារណៈមតិ ឆ្ពោះទៅរក ខឿនសារព័ត៌មានពោរពេញទៅដោយកម្លាំងប្រយុទ្ធ និងបន្សាំនឹងយុគសម័យ ក៏ដូចជាបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនផងដែរ។

មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩គឺជាព្រឹត្តិការណ៍វប្បធម៌ សារព័ត៌មានធំបំផុតរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានជាតិ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ នេះគឺជាការប្រូមូលផ្ដុំនៃជំនាញវិជ្ជាជីវៈ វប្បធម៌ស្មារតីដ៏វិសេសវិសាលរបស់អ្នកកាសែត និងមិត្តអ្នកអានកាសែតនៅទូទាំងប្រទេស។

ឆ្ពោះទៅរកខឿនសារព៏ត៌មានដែលពោរពេញទៅដោយកម្លាំងប្រយុទ្ធ

ខឿនសារព័ត៌មានមួយដែលពោរពេញទៅដោយកម្លាំងប្រយុទ្ធជានិច្ចកាលជា សំណូមពរបន្ទាន់ចំពោះសារព័ត៌មានវៀតណាម។ នៅក្នុងពិធីបើកមហោស្រពកាសែត នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា “បក្សរដ្ឋនិងប្រជាជនជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទីនៃសារព័ត៌មាន ហើយចាត់ទុកសារព័ត៌មានគឺជាមធ្យោបាយព័ត៌មានសំខាន់ ជាកម្លាំងឈានមុខ នៅលើរណសិរ្ស សតិអារម្មណ៍ វប្បធម៌ ហើយជាវេទិការដ៏ទូលំទូលាយរបស់ប្រជាជន "។ ក្នុងបរិបទ ដែលប្រទេសជាតិកានតែត្រូវបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនេះ តួនាទីរបស់សារព័ត៌មានកាន់តែធំធេងណាស់។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា៖

“សារពត៌មានផ្តោតលើការឃោសនាដល់ប្រជាពលរដ្ឋស្តីពីបញ្ហាទាន់ហេតុការ ធានាយ៉ាងត្រឹមត្រូវនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ សារពត៌មានយកចិត្តទុកដាក់លើការឃោសនាគំរូមនុស្សល្អ ការងារល្អ ពង្រីកចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើតការជឿទុកចិត្ត និងសុទិដ្ឋិនិយម ក្នុងសង្គម បង្កើតកម្លាំងចលករស្មារតីជំរុញបុព្វហេតុកសាង និងការពារប្រទេសជាតិ”។

សារព័ត៌មាននាយុគសម័យថ្មីក៏បានលើកកម្ពស់ការទទួលខុសត្រូវក្នុងបុព្វហេតុ
តស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអសកម្ម។ កាសែត និងអត្ថបទកាសែតជាច្រើនបានម្ចាស់ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង ល្បិចកលមួលបង្កាច់របស់អានុភាពអមិត្ត ប្រតិកិរិយា ជនជ្រុលនិយម ប្រឆាំងបក្ស រដ្ឋ និងបំបែកបំបាក់ផែនមហាសាមគ្គីជាតិ។ លទ្ធផលនេះបានសរឲ្យឃើញថាមានអត្ថបទកាសែតជាច្រើនបានបង្ហាញនូវ រឹទ្ធិនុភាពនយោបាយ បដិតវត្តន៍ និងជំនាញវិជ្ជាជីវៈ យ៉ាងខ្លាំងក្លា ហើយមានស្មារតីធ្វើសមាហរណកម្មអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចរន្តរបស់សារពត៌មានដ៏រស់រវើកនោះ ចាំចាច់ត្រូវមានស្ដង់ដាក្នុងការផ្សាយព័ត៌មាន ការធ្វើអត្ថាធិប្បាយ ការវិភាគ និងតម្រង់ទិដៅសាធារណៈមតិសង្គមរបស់អ្នកការសែត។ សាស្ត្រាចារ្យរងបណ្ឌិត Ha Huy Phuong មកពីវិទ្យាស្ថានសារព័ត៌មាន និងឃោសនាបានចាត់ទុកថា៖

“សមាគមអ្នកកាសែតវៀតណាមនិងទីភ្នាក់ងារសារព័ត៌មានសុទ្ធតែបានកសាង
ស្តង់ដាចំពោះអ្នកកាសែត។ អ្នកកាសែតត្រូវមានចំណេះដឹងជាមូលដ្ឋាន ដើម្បីអាចតម្រង់ទិសដៅសម្រាប់ខ្លួនឯងនៅពេលបំពេញការងារ ក៏ដូចជាតម្រង់ទិសដៅសម្រាប់សាធារណៈមតិសង្គមផងដែរ”។

បន្សាំនឹងយុគសម័យថ្មី
បដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបានជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់ជីវភាពរស់នៅគ្រប់ជ្រុងជ្រោយ។ ហើយសារព័ត៌មានក៏ស្ថិតនៅក្នុងចរន្តនេះផងដែរ។ នៅក្នុងមហោស្រពកាសែត ប្រធានបទនេះ ទាក់ទាញបានចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំស្ថាប័នកាសែតនានា។ តាមសាស្ត្រាចារ្យរង បណ្ឌិត លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមថា ត្រូវផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងត្រូវប្រើប្រាស់មូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាថ្មីៗ ទើបអាចផ្សាយបានព័ត៌មានយ៉ាងត្រឹមត្រូវ មានទំនុកទុកចិត្ត និងមានការតម្រឹងទិសដៅខ្ពស់។ នេះគឺជាសំណូមពរដ៏ក្តៅគគុកចំពោះស្ថាប័នសារព័ត៌មាន និងអ្នកកាសែតគ្រប់រូប ដើម្បីឆ្ពោះទៅរកសាធារណៈ
ជន។ លោក Nguyen The Ky បានថ្លែងដូច្នេះថា៖

“រាល់សកម្មភាពរបស់សារព័ត៌មាន គឺសុទ្ធតែត្រូវបានឆ្ពោះទៅរក សាធារណៈ
ជន ហើយប្រសិនបើគ្មានសាធារណៈជន គឺយើងគ្មានន័យអ្វីទេ។ ហេតុដូច្នេះហើយ ស្ថាប័នសារព័ត៌មានត្រូវឆ្លើយតបនឹងរាល់តម្រូវការ គោលបំណោងរបស់សាធារណៈជន”។

លោកប្រធានហូជីមិញធ្លាប់មានប្រសាសន៍ថា៖អ្នកាសែតគឺជាយុទ្ធជនបដិវត្តន៍ ដងប៉ាកកា ទំព័រក្រដាសគឺជាអាវុធយ៉ាងមុតស្រួច។ នៅក្នុងមហោស្រពកាសែតឆ្នាំ២០១៩ សាធារណៈជនអាចសង្ដេតឃើញនូវមុខមាត់ដ៏រស់រវើកនៃខឿនសារពត៌មាន ដែលកំពុងអភិវឌ្ឍន៍ ខឿនសារព័ត៌មានមួយដែលពោរពេញទៅដោយកម្លាំងប្រយុទ្ធ រួមចំណែកបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន៕

ប្រតិកម្មទៅវិញ