ឆ្នាំ២០១៥វៀតណាមខំប្រឹងប្រែងបង្កើនកំណើនសេដ្ឋកិច្ចសង្គមឲ្យខ្ពស់ជាងឆ្នាំ២០១៤

NGOC ANH
Chia sẻ
(VOVworld)-របាយការណ៍បំពេញបន្ថែមស្តីពីលទ្ធផល
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៤ និងស្ថានភាពអនុ
វត្តភារកិច្ចនាប៉ុន្មានខែដើមឆ្នាំ២០១៥ របស់រដ្ឋាភិបាល
វៀតណាមដែលបានឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អធិប្បាយនៅ សម័យបើកកិច្ចប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី
២០ឧសភា បានសរឲ្យឃើញថា គោលដៅដែលបានដាក់ចេញសុទ្ធតែសម្រេច
 ទាំងស្រុង។

(VOVworld)-របាយការណ៍បំពេញបន្ថែមស្តីពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៤ និងស្ថានភាពអនុវត្តភារកិច្ចនាប៉ុន្មានខែដើមឆ្នាំ២០១៥ របស់រដ្ឋាភិបាល វៀតណាមដែលបានឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អធិប្បាយនៅ សម័យ
បើកកិច្ចប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី ២០ឧសភា បានសរឲ្យឃើញថា គោលដៅដែលបានដាក់ចេញសុទ្ធតែសម្រេច ទាំងស្រុង។ របាយការណ៍នេះក៏បានលើកច្បាស់ថា ភារកិច្ចស្នូលដែលរដ្ឋាភិបាល ដាក់ចេញ
សម្រាប់ប៉ុន្មានខែក្នុងឆ្នាំ២០១៥នេះ គឺខំប្រឹងប្រែងសម្រេច ផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឲ្យបានរឹងមាំនិងខ្ពស់ជាងឆ្នាំកន្លងទៅ។

ឆ្នាំ២០១៥វៀតណាមខំប្រឹងប្រែងបង្កើនកំណើនសេដ្ឋកិច្ចសង្គមឲ្យខ្ពស់ជាងឆ្នាំ២០១៤ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជិំលើកទី៩ រដ្ឋសភាវៀតណាម​នីតិកាលទី១៣​
(រូបថតៈGiang Huy )

        សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ទទួលបានលទ្ធផលវិជ្ជមាន

        យោងតាមរបាយការណ៍ឲ្យឃើញថា បណ្តាគោលដៅ សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៤ សុទ្ធតែសម្រេចបានតាមបំណង។ វាយតម្លៃចំពោះបញ្ហានេះ ឧបនាយក
រដ្ឋ មន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖ “កំណើន​ GDP ក្នុងឆ្នាំ២០១៤ទទួល
បាន៥,៩៨%​​គឺហួសគោលដៅដែល បានដាក់ចេញនិងខ្ពស់បំផុតតាំងពីមុនមក។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាង សន្ទស្សន៍ប្រើប្រាស់(CPI) កើន ១,៨៤% ជាតួ
លេខទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លង ទៅ។ តម្លៃប្រាក់នាំចេញកើន ១៣,៧% និង
ការនាំចេញហួសកម្រិតគឺ ២,១ពាន់ លានដុល្លារអាមេរិក។ សុខុមាលភាព
សង្គមត្រូវបានធានា ហើយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋបានកែលំអជា
លំដាប់ ។”

        តាមលោក​Nguyen Xuan Phuc ថា ទទួលបានលទ្ធផលនេះក្នុងកាលៈ ទេសៈដែលប្រទេសជាតិនៅជួបប្រទះនឹងការលំបាក់ជាច្រើន ជាពិសេសគឺ
ស្ថាន ភាពស្មុគស្មាញនៅសមុទ្រ​ខាងកើត  បានបង្ហាញនូវការខិតខំប្រឹង
ប្រែងរបស់បក្ស ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូល។

ឆ្នាំ២០១៥វៀតណាមខំប្រឹងប្រែងបង្កើនកំណើនសេដ្ឋកិច្ចសង្គមឲ្យខ្ពស់ជាងឆ្នាំ២០១៤ - ảnh 2
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងរបាយការណ៍នៅ
សម័យប្រជុំ (រូបថតៈQ.D )

        សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដើមឆ្នាំ២០១៥នៅមានបំរ៉ែបំរួល
វិជ្ជមាន

        យោងតាមរបាយការណ៍នេះ ស្ថានភាពសេដ្ឋកិច្ចសង្គមនាប៉ុន្មានខែដើម ឆ្នាំ២០១៥បន្តមានបំរ៉េបំរួលវិជ្ជមាននិងទទួលបានលទ្ធផលល្អលើគ្រប់វិស័យ។
រួម ជាមួយនោះ រដ្ឋាភិបាលបានប្រមូលផ្តុំអនុវត្តដោយព្រមៗគ្នាប្រកបដោយ
ប្រសិទ្ធិ​ភាពបណ្តាវិធានការដោះស្រាយបំណុលខូច។ លើវិស័យវប្បធម៌សង្គម
រដ្ឋាភិ បាលមានការយកចិត្តទុកដាក់អនុវត្តគោលនយោបាយអាទិភាពចំពោះ
ជនមាន គុណូបការៈជាមួយបដិវត្តន៍ រៀបចំសកម្មភាពតបស្នងសង់គុណដោយ
ផ្សាភ្ជាប់ ជាមួយទិវាបុណ្យធំៗរបស់ប្រទេសជាតិ។

        អំពីវិស័យការពារជាតិ សន្តិសុខនិងកិច្ចការបរទេសធ្វើសមាហរណកម្ម
អន្តរជាតិ លោក Nguyen Xuan Phuc បានលើកច្បាស់ថា​៖ “សក្តានុភាពលើ
វិស័យការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងជាបន្តបន្ទាប់ អធិបតេយ្យភាព
បានរក្សា។ សន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមបានធា
នា។ កិច្ចការបរទេសត្រូវបានអនុវត្តលើគ្រប់ជ្រុងជ្រោយ។ មានការ ផ្សាភ្ជាប់
យ៉ាងស្អិតរមួតរវាងទំនាក់ទំនងកិច្ចការបរទេសក្នុងបក្ស ការទូតរដ្ឋ និងការ
ទូតប្រជាជន។ វៀតណាមបានរៀបចំប្រកបដោយជោគជ័យមហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី១៣២”។

        ភារកិច្ចស្នូលចំនួន៧ក្នុងឆ្នាំ២០១៥សម្រាប់ប៉ុន្មានខែបន្ត

        ក្នុងប៉ុន្មានខែជាបន្តនាឆ្នាំ២០១៥នេះ រដ្ឋាភិបាលវៀតណាមបានកំណត់
ភារកិច្ចសំខាន់ៗចំនួន៧ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងនោះ ផ្តោត សំខាន់ទៅលើការងារកែលំអបរិយាកាសវិនិយោគ ដោះស្រាយការលំបាក់
សម្រាប់ ផលិតកម្ម អាជីវកម្ម ជម្រុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចនិង
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការ បរទេស ធ្វើសមាហរណកម្មអន្តរជាតិ។
លោក Nguyen Xuan Phuc បានលើក​ច្បាស់ថា៖ “ក្នុងឆ្នាំ២០១៥នេះ ខិតខំ
ប្រឹងប្រែងទទួលឲ្យបានគោលដៅដែលបានដាក់ចេញ ក្នុងនោះកំណើន GDP
គឺ៦,២% តម្លៃប្រាក់នាំចេញកើន១០% និងបង្កើតការងារ ធ្វើសម្រាប់ប្រជា
ពលករចំនួន១,៦លាននាក់។ បន្តអនុវត្តដោយប្រសិទ្ធភាពយុទ្ធ សាស្រ្តការ
ពារមាតុប្រទេសក្នុងស្ថានភាពថ្មី ការពាររឹងមាំអធិបតេយ្យភាព ដើម្បី ផល
ប្រយោជន៍ជាតិ”។

        ក្នុងឆ្នាំ២០១៥នេះ នៅវៀតណាមមានពិធីបុណ្យធំៗជាច្រើន និងជាឆ្នាំចុង ក្រោយនៃអាណត្តិមហាសន្និបាតបក្សនីតិកាលទី១១។ រដ្ឋាភិបាលស្នើររដ្ឋសភា រណសិរ្សមាតុភូមិវៀតណាម មហាជននិងជនរួមជាតិទូទាំងប្រទេសបង្កើនការ
ឃ្លាំមើល សហការធ្វើសកម្មភាព ប្តេជ្ញា​សម្រេចបានប្រកបដោយជោគជ័យរាល់
គោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ