ចាប់យកឱកាសដើម្បីបន្តជំរុញកំណើនក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥

Chia sẻ
(VOVWORLD) - វៀតណាមត្រូវតែចាប់យកឱកាស ជាពិសេសប្រសិទ្ធភាពនៃគោលនយោបាយ ដំណោះស្រាយដែលទើបតែបានចេញផ្សាយ និងគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដើម្បី ធ្វើអាជីវកម្មនូវលំហអភិវឌ្ឍន៍ថ្មី ជំរុញកំណើនក្នុងត្រីមាសទី ៣ និងពេញឆ្នាំ ២០២៥។ នេះគឺជាតម្រូវការដែលមានចែងក្នុងសេចក្ដីសម្រេចចិត្តលេខ ២០៥ ដែលចេញផ្សាយ ដោយរដ្ឋាភិបាលកាលពីចុងសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែមិថុនា ឆ្នាំ ២០២៥ កិច្ចប្រជុំតាមអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋាន។
ចាប់យកឱកាសដើម្បីបន្តជំរុញកំណើនក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ - ảnh 1រូបថតឧទាហរណ៍៖ congthuong.vn

រដ្ឋាភិបាលបានវាយតម្លៃថា នាពេលខាងមុខ ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន; ការលំបាក និងបញ្ហា ប្រឈមនឹងលើសពីឱកាស និងភាពងាយស្រួល ដែលបង្កសម្ពាធលើការដឹកនាំ និង ការប្រតិបត្តិសេដ្ឋកិច្ចសង្គម។ វៀតណាមត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្ពស់បំផុតដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃឆ្នាំ២០២៥។

រៀបចំការអនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ដោយផ្តោតធនធានលើការកែលម្អស្ថាប័ន

ក្រុមភារកិច្ចទីមួយដែលបានលើកឡើងនៅក្នុងសេចក្ដីសម្រេចចិត្តគឺ ត្រូវតែអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការធ្វើបរិវត្តកម្មឌីជីថលជាតិ; ការតាក់តែង និងការអនុវត្តច្បាប់; សមាហរណកម្មអន្តរជាតិ; និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ គួរឲ្យកត់សម្គាល់ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវធ្វើជាអធិបតី និងសម្រប សម្រួលជាមួយភ្នាក់ងារ និងមូលដ្ឋាន ដើម្បីបង្ហើយគម្រោងអភិវឌ្ឍន៍ ទាក់ទាញអ្នក មានទេពកោសល្យ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសកម្មា ភិបាលនិងអ្នកជំនាញឈានមុខគេមកបម្រើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ហើយដាក់ជូននាយករដ្ឋមន្រ្តីត្រឹមខែកញ្ញា ឆ្នាំនេះ។

ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ និងបណ្តុះបណ្តាល កសាងយន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានមនុស្ស អ្នកមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងនិងក្រៅប្រទេស; ដាក់ជូនរដ្ឋាភិបាលក្នុងខែកក្កដា នូវសារាចរណ៍ស្តីពីគោលនយោបាយផ្ដល់អាហារូបករណ៍សម្រាប់និស្សិតផ្នែកវិទ្យាសាស្ត្រមូលដ្ឋាន វិស្វកម្មសំខាន់ៗ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។

ទាក់ទងនឹងស្ថាប័ន រដ្ឋាភិបាលយកចិត្តទុកដាក់ពិសេសចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងរលូននៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ តាមនោះ តម្រូវឲ្យថ្នាក់ ដឹកនាំក្រសួង ផ្នែក បណ្ដាខេត្តក្រុងក្រោមឱវាទមជ្ឈិម ត្រូវផ្តោតធនធានលើការកែលម្អស្ថាប័ន និងច្បាប់ ដោយផ្សារភ្ជាប់នឹងការរៀបចំអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងការរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត ធានាបាននូវភាពរលូន និងប្រសិទ្ធភាព។

ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត/ក្រុងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long អំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិម កាលពីថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា៖

“ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រូវតែចេញផ្សាយមុខងារ ភារកិច្ច និង សមត្ថកិច្ចរបស់ស្ថាប័នជំនាញក្រោមគណៈកម្មាធិការប្រជាជនខេត្ត។ ប្រធានគណៈ កម្មាធិការប្រជាជនថ្នាក់ឃុំ ត្រូវចេញផ្សាយមុខងារ ភារកិច្ច និងសមត្ថកិច្ចរបស់គណៈ កម្មាធិការប្រជាជនថ្នាក់ឃុំ។ យកចិត្តទុកដាក់ពិសេសលើហេដ្ឋារចនាសម្ព័ន្ធបច្ចេក ទេស ដើម្បីធានាបាននូវការធ្វើសមកាលកម្ម និងការបង្រួបបង្រួមប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធនៅពេលរួមបញ្ចូលមូលដ្ឋាននានា។ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថ្នាក់ឃុំ ដើម្បី ធានាការដោះស្រាយនីតិវិធីរដ្ឋបាល”។

ពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ កៀងគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព

រដ្ឋាភិបាលបានតម្រូវឱ្យក្រសួង ផ្នែក និងមូលដ្ឋាននានាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបែងចែក និងការបញ្ចេញដើមទុនវិនិយោគសាធារណៈក្នុងឆ្នាំ ២០២៥។ ចាត់តាំងគោលដៅបញ្ចេញដើមទុនជាប្រចាំខែដល់វិនិយោគិននីមួយៗ; ប្ដេជ្ញាបញ្ចេញទុនឱ្យបាន១០០%នៃផែនការដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបាន ប្រគល់ជូន។

ទន្ទឹមនឹងនោះ ត្រូវពន្លឿនការកសាង អនុវត្តនិងកៀរគរការវិនិយោគសង្គមសរុបក្នុងឆ្នាំនេះឱ្យកើនឡើងពី១១ទៅ១២%បើធៀបនឹងឆ្នាំមុន។ ត្រួតពិនិត្យគម្រោង និងសំណង់ដែលបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចាប់ផ្តើមសាងសង់ ឬសម្ពោធនៅថ្ងៃទី ១៩ ខែសីហា ខាងមុខ។ដោយកំណត់ថា ការជំរុញផលិតកម្មឧស្សាហកម្ម បង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម និងធានាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក គឺជាកត្តាសំខាន់ដើម្បី ជំរុញកំណើននោះ រដ្ឋាភិបាលបានតម្រូវឱ្យបន្តពិនិត្យឡើងវិញ និងកែសម្រួលយន្តការ គោលនយោបាយអនុគ្រោះស្តីពីពន្ធ ឥណទាន បង្កើតកម្លាំងចលករដោយផ្ទាល់ សម្រាប់ឧស្សាហកម្មកែច្នៃ និងផលិតកម្មសំខាន់ៗ (អេឡិចត្រូនិក រថយន្ត គ្រឿង ម៉ាស៊ីន វាយនភណ្ឌ ស្បែកជើង); ពង្រីកការវិនិយោគលើផលិតកម្ម និងអាជីវកម្ម បង្កើតសមត្ថភាពផលិតកម្មថ្មី ធានាការផ្គត់ផ្គង់ទំនិញបំពេញតម្រូវការទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ។

វៀតណាមក៏នឹងផ្តោតលើការអនុវត្តសកម្មភាពជំរុញពាណិជ្ជកម្ម និងចែកចាយទំនិញតាមប្រព័ន្ធឌីជីថល គាំទ្រការផ្តល់ព័ត៌មានទីផ្សារ និងផ្ដល់ប្រឹក្សាផ្នែកច្បាប់ ដល់អាជីវកម្មដើម្បីបើកទីផ្សារក្នុងស្រុក; ជំរុញខ្លាំងនូវការចលនា “ជនវៀតណាមផ្តល់ អាទិភាពប្រើប្រាស់ទំនិញវៀតណាម”។ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០២៥ វៀតណាមត្រូវកៀរគរកម្លាំងសរុប លើគ្រប់វិស័យ។ ស្មារតីប្រញាប់ប្រញាល់និងខ្លាំងក្លាកំពុងរីកសាយភាយពាសពេញ ប្រព័ន្ធទាំងមូល ដើម្បីកុំឲ្យវៀតណាមរំលងឱកាសអភិវឌ្ឍន៍ ធ្វើអាជីវកម្មនូវលំហ អភិវឌ្ឍន៍ថ្មី ជំរុញកំណើនក្នុងត្រីមាសទី៣ និងពេញឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ