ការទូតការពារជាតិឆ្នាំ២០២៥៖ ប្រកាន់ខ្ជាប់នូវគោលការណ៍ ម្ចាស់ការធ្វើសមាហរណ កម្ម ស្ថាបនាសន្តិភាព

Chia sẻ

(VOVWORLD) - នៅឆ្នាំ២០២៥ នៅក្នុងទិដ្ឋភាពកិច្ចការបរទេសដ៏រស់រវើក និងទូលំទូលាយរបស់ ប្រទេសវៀតណាម ការទូតការពារជាតិបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសសរស្តម្ភដ៏ សំខាន់មួយ ដែលត្រូវបានអនុវត្តន៍ដោយឈរលើគោលការណ៍នៃការរក្សាបរិយាកាស សន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ ការធ្វើសមាហរណកម្មប្រកបដោយ ម្ចាស់ការ ការកសាងទំនុកចិត្តយុទ្ធសាស្ត្រ ព្រមទាំងស្ថាបនាសន្តិភាព និងលើកកម្ពស់ ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ការទូតការពារជាតិឆ្នាំ២០២៥៖ ប្រកាន់ខ្ជាប់នូវគោលការណ៍ ម្ចាស់ការធ្វើសមាហរណ កម្ម ស្ថាបនាសន្តិភាព - ảnh 1នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងប្រតិភូបរទេស ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៩ (ADMM) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ (រូបថត៖ qdnd.vn)

សញ្ញាសម្គាល់លើកម្រិតទ្វេភាគី និងពហុភាគី

នៅឆ្នាំ២០២៥ សកម្មភាពសន្ទនាយុទ្ធសាស្ត្រ និងសន្ទនាគោលនយោបាយការពារជាតិរវាង
វៀតណាម ជាមួយដៃគូ និងមិត្តភក្តិប្រពៃណី ធានាបាននូវនិរន្តរភាព និងស្ថិរភាព។ លើសពីនេះ សកម្មភាពជួបប្រាស្រ័យការពារជាតិតាមព្រំដែនគឺជាចំណុច លេចធ្លោដ៏សំខាន់មួយ ជាពិសេសការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិនលើកទី៩ (ខែមេសា ឆ្នាំ២០២៥) ការជួបប្រាស្រ័យមិត្តភាពការពារ ជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ (ខែវិច្ឆិកា ឆ្នាំ២០២៥)... លោកឧត្តមសេនីយ៍ត្រី ង្វៀន ហុងក្វាន់ អតីតអនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ បានចាត់ទុកថា៖

“ទម្រង់ប្រកបដោយភាពបត់បែនទាំងនោះ បានរួមចំណែកដល់ការពង្រឹងទំនាក់ ទំនងមិត្តភាព និងបង្កើនការយល់ដឹងអំពីវិស័យការពារជាតិរបស់ប្រជាជន កម្មាភិបាល និងយុទ្ធជនតាមព្រំដែន។ លើសពីនេះ ក៏មានការជួបប្រាស្រ័យនៅសមុទ្រផងដែរ ដូចជាការល្បាតកងទ័ពជើងទឹករួមគ្នាជាមួយប្រទេសចិន ថៃ និងកម្ពុជា។ សកម្មភាព ទាំងនោះមានសារៈសំខាន់ជាក់ស្តែងក្នុងការការពារសន្តិសុខព្រំដែន ក្នុងស្មារតីរបស់ ប្រទេសវៀតណាមខ្លួនទីពឹងខ្លួន ស្វ័យការពារខ្លួនឯង និងសហប្រតិបត្តិការប្រកប ដោយការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ”។

នៅកម្រិតពហុភាគី យន្តការសហប្រតិបត្តិការក្នុងតំបន់ ដូចជា៖ កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន (ADM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) វេទិកា សៀងសាន វេទិកា សាំងហ្គ្រីឡា គឺជាវេទិកាដែលវៀតណាមចែករំលែក ទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន នោះគឺ៖ ការពង្រឹងទំនុកចិត្ត ដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី ព្រមទាំងសង្កាត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសន្តិ សុខមិនមែនប្រពៃណី ដូចជាការជួយសង្គ្រោះគ្រោះធម្មជាតិ សន្តិសុខតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ និងសន្តិសុខដែនសមុទ្រ។

ជាពិសេស ក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ គឺជាសញ្ញាសម្គាល់គួរឲ្យមោទនៈ។ សកម្មភាពជាក់ស្តែង និងវិជ្ជាជីវៈរបស់កងកម្លាំង មួកខៀវវៀតណាម បានបន្សល់ទុកនូវរូបភាពដ៏ស្រស់ស្អាតអំពីកងទ័ពប្រជាជនវៀត ណាម ដែលមានចិត្តសប្បុរស និងការទទួលខុសត្រូវ ក៏ដូចជាប្រទេសវៀតណាម ដើម្បីសន្តិភាព និងការអភិវឌ្ឍមនុស្សផងដែរ។

នៅក្នុងវិស័យមនុស្សធម៌ គម្រោងជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅតែបន្ត ទទួលបានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិជាច្រើន ជាពិសេសសហរដ្ឋ អាមេរិក។ ជាពិសេសនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានប្រគល់ផ្ទៃដីជាង ៦ហិកតា ដែលត្រូវបានសម្អាតពីជាតិគីមីពុលឌីអុកស៊ីន ក្រោយពីការអនុវត្តរយៈពេល ៦ឆ្នាំនៅអាកាសយានដ្ឋាន បៀនហ័រ ទីក្រុងហូជីមិញ រួមជាមួយនឹងជំនួយហិរញ្ញវត្ថុ ឥតសំណង សម្រាប់គម្រោងសេវាកម្មសហគមន៍។ នៅក្នុងពិធីប្រគល់ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Marc Evans Knapper បានបញ្ជាក់ថា៖

“ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់បំផុតអំពីការសន្យារបស់សហរដ្ឋ អាមេរិកចំពោះវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ យើងមិនដែល ភ្លេចការគាំទ្ររបស់វៀតណាមសម្រាប់សហរដ្ឋអាមេរិកក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនោះទេ។ ដូច្នេះ សហរដ្ឋអាមេរិកនឹងបន្តជួយ ឧបត្ថម្ភវៀតណាមនូវបច្ចេកវិទ្យា ដើម្បីជួយវៀតណាមស្វែងរកអដ្ឋិធាតុយុទ្ធជនពលី របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះបង្ហាញពីចំណងមិត្តភាពដ៏ធំធេងរវាង ប្រទេសយើងទាំងពីរ និងបង្កើតជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់នាពេល អនាគត”។

បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍជាតិ

ចូលដល់ដំណាក់កាលថ្មី ភារកិច្ចចម្បងនៃការទូតការពារជាតិគឺបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិ ភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនង; ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ "៤ មិន"។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការនៅក្នុងមហាសន្និបាតបក្ខភាគកងទ័ពអាណត្តិឆ្នាំ ២០២៥-២០៣០ យ៉ាងដូច្នេះថា៖

“ជំរុញខ្លាំងនូវការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទាំងទ្វេ ភាគី និងពហុភាគី; ដោះស្រាយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសដទៃទៀតប្រកបដោយភាពសុខដុមរមនានិងបត់បែន។ គោលដៅរបស់ យើងគឺត្រូវតែរក្សាតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងកិច្ចការបរទេសនិយាយរួម និងក្នុងការទូតការពារជាតិនិយាយដោយឡែក រួមចំណែកដល់ការបង្កើត និងថែរក្សា បរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីការពារមាតុភូមិតាំងពីដំបូង និងពីចម្ងាយ។ ក្នុង ពេលជាមួយគ្នានេះ បន្តចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយ រួមចំណែក ដល់ការលើកកម្ពស់រូបភាព និងតម្លៃវប្បធម៌របស់ "កងទ័ពលោកអ៊ុំហូ" ដល់កម្រិត អន្តរជាតិ”។

នៅក្នុងលំហូរនៃការធ្វើសមាហរណកម្ម ការបោះជំហានដ៏សកម្ម រឹងមាំ និងមាន ការទទួលខុសត្រូវ ក្នុងសកម្មភាពការពារជាតិ បានរួមចំណែកដល់ការការពារមាតុភូមិ តាំងពីដំបូង និងពីចម្ងាយ កសាងទំនុកចិត្តយុទ្ធសាស្ត្រ លើកកម្ពស់ឋានៈ កិត្យានុភាព អន្តរជាតិ និងរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ