ចំណាប់អារម្មណ៍ការទូតឆ្នាំ២០១៤

HUYEN Theo VOV -
Chia sẻ
(VOV)_បន្តការលាតត្រដាងអនុវត្តមាគា៍ធ្វើសមាហរ 
ណកម្មអន្តរជាតិក្នុង ឆ្នាំ២០១៤ បណ្ដាសកម្មភាពការ 
ទូតរបស់វៀតណាមបានដ៏ទូលំទូលាយ ស៊ីជំរៅ ​នាំ 
មកនូវ​លទ្ធផលជាក់ស្ដែង។ ​សកម្មភាពការទូតមិន 
គ្រាន់តែរួមចំណែកបង្កើតបរិយាកាសអន្តរជាតិវិជ្ជមានសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកការពារ​អធិបតេយ្យភាព បូរភាពដែនដីទៀតផង។

(VOV)_បន្តការលាតត្រដាងអនុវត្តមាគា៍ធ្វើសមាហរណកម្មអន្តរជាតិក្នុង ឆ្នាំ
២០១៤ បណ្ដាសកម្មភាពការទូតរបស់វៀតណាមបានដ៏ទូលំទូលាយ ស៊ីជំរៅ ​នាំ
មកនូវ​លទ្ធផលជាក់ស្ដែង។ ​សកម្មភាពការទូតមិនគ្រាន់តែរួមចំណែកបង្កើតបរិ
យាកាសអន្តរជាតិវិជ្ជមានសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែម
ទាំងរួមចំណែកការពារ​អធិបតេយ្យភាព បូរភាពដែនដីទៀតផង។

ចំណាប់អារម្មណ៍ការទូតឆ្នាំ២០១៤ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរដ្ឋមន្ត្រីការបរទេសវៀតណាម

          ក្នុងឆ្នាំ២០១៤ ផ្នែកការទូតវៀតណាមបន្តការលាតត្រដាងអនុវត្តតាមការផ្តួច
ផ្តើមកំនិតនៃមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១១ ស្ដីអំពីការបន្តធ្វើ
​សមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ។ ការងារកិច្ចការបរទេសឆ្នាំ២០១៤ 
បានរួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិផង និងបង្ហាញ​ពីរូបភាពវៀតណាម១​មានតួនាទីធំ​ធេងក្នុងបញ្ហាសកល
នានាទៀតផង។

          កិច្ចការបរទេសបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

        អាចអះអាងបានថា៖ឆ្នាំ២០១៤ ជាឆ្នាំដែលដំណើការចរចារអំពីបណ្ដាកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី ( FTA) របស់វៀតណាមបានមានការបោះជំហាន​សំខាន់​។​
គិតរហូត​មកដល់ពេលនេះ វៀតណាមបានសម្រេច២/៦នៃការចរចារ FTA ។ ការ
ចរចារ FTA ជាមួយបណ្ដាដៃគូសំខាន់ជួរមុខគឺ EU និងកិច្ចព្រមព្រៀងដៃគូសហ​ប្រ
តិ​បត្តិ​ការ​អន្តរប៉ាស៊ីហ្វីក ( TPP) ក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ​ និងតាម
​គំរោង​នឹងសម្រេចក្នុងត្រីមាសទី១ឆ្នាំ២០១៥។ ​

          ក្នុងឆ្នាំកន្លងទៅ ដោយសារការលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លានិងចំពេល
​វេលា ការងារចលនានយោបាយ កិច្ចការបរទេសនៅគ្រប់ជាន់ថ្នាក់ វៀតណាម​
ចលនាបានបន្ថែមដៃគូចំនួន១២ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀត
ណាម ​។ នេះជា​បរិមាណច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ធ្វើអោយចំនួន
ដៃគូឡើងដល់ចំនួន៥៦ដែលទទួលស្គាល់ថា៖​បច្ចុប្បន្នវៀតណាមមានខឿន
សេដ្ឋកិច្ចទីផ្សា។  

          ការពារអធិបតេយ្យភាពដែនដី រក្សារឹងមាំបរិយាកាសសន្តិភាពដើម្បី
ការអភិវឌ្ឍន៍

        ឆ្នាំ២០១៤កន្លងទៅ ផ្នែកការទូតវៀតណាម ៖” ធ្វើការសាកល្បងនឹងភ្លើង” 
ដោយការ​ដោះ​ស្រាយយ៉ាងប៉ិនប្រសព​បញ្ហាអធិបតេយ្យភាពនៅសមុទ្រខាងកើត។ 
​បន្ទាប់​ពីពេលដែលចិនបានដាក់ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ដោយខុស
​ច្បាប់​នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត​ណាម​
នៅលើសមរភូមិការទូត វៀតណាមបានដំណើការចរចារនិងជួបប្រាស្រ័យចំនួន
៤០ជាមួយចិននៅគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន។ ម្យ៉ាងវិញទៀត នៅគ្រប់វេទិកានៅ
​ក្នុងតំបន់និងអន្តរជាតិ វៀតណាមបានលើកកំពស់ទស្សន គោលជំហរត្រឹមត្រូវចំ
ពោះបញ្ហានៅសមុទ្រខាងកើត ហើយអះអាងនូវគោលជំហររបស់ខ្លួនចំពោះបញ្ហា
សន្តិសុខ សុវត្ថិភាពចរាចរណ៍នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ដោះ
ស្រាយរាល់ជំលោះដោយសន្តិវិធី។ គោលជំហរនិងទស្សនះនេះរបស់វៀតណាម
ទទួលបានការគាំទ្រយ៉ាងពេញទំហឹង​ពីសហគមន៍អន្តរជាតិ។ ​ប្រទេសជាច្រើន 
អង្គការជាច្រើនបានឡើងសម្លេងគាំទ្រវៀតណាម ប្រឆាំងជំ​ទាស់សកម្មភាពរំ
លោភច្បាប់អន្តរជាតិរបស់ចិន។ ជាពិសេសក្នុងអាស៊ាន វៀតណាមបានខំប្រឹង
ប្រែងរក្សាសាមគ្គីភាព និងគោលជំហររួមក្នុងបញ្ហាសមុទ្រខាងកើត។ ឆ្នាំ ២០១៤ 
ជាលើកដំបូងក្រោយរយៈពេលជិត២០ឆ្នាំ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍ 
ស្ដីពីបញ្ហាសមុទ្រខាងកើត ដែលក្នុងនោះបានសង្កត់ធ្ងន់ថា៖មិនប្រើប្រាស់អំពើ
ហឹង្សារដើម្បីដោះស្រាយជំលោះ អំពាវនាវភាគីទាំក់ទិននានា​អនុវត្ត​យ៉ាងពេញ
លេង​ និងមឹងមាត់សេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រ
ខាងកើត ( DOC) រវាងអាស៊ាននិងចិន ហើយជំរុញការសម្រេចចុះ​ហត្ថលេ​ខា​លើ
ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ អាចអះអាង​បានថា៖
បណ្ដាសកម្មភាពទ្វេភាគីនិងសកម្មភាពពហុភាគីបានអនុវត្តព្រមៗគ្នា ​ប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលាបានរួមចំណែកក្នុង​ការងារតស៊ូប្រឆាំង ការពារអធិប
តេយ្យភាពនៅសមុទ្រខាងកើត រួមចំណែកការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដេនដី រក្សារបរិយាកាសសន្តិភាព ស្ថិរភាព បំរើការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមកិច្ច។

          បង្ហាញពីថានះ​របស់ខ្លួនចំពោះបណ្ដាបញ្ហាសកល

        ក្នុងឆ្នាំ២០១៤កន្លងទៅ វៀតណាមបន្តពង្រីកតួនាទីរបស់ខ្លួននៅបណ្ដាវេទិកាក 
អង្គការនៅក្នុងតំបន់និងអន្តរជាតិ ដូចជា៖​អង្គការសហប្រជាជាតិ អាស៊ាន ​វេទិកា​ស
ហ​ប្រតិបត្តិការអាស៊ី ប់ាស៊ីហ្វីក…លៗ។ ទន្តឹមនឹងការរួមចំណែកជំរុញផលប្រយោ
ជន៍ខាងសេដ្ឋកិច្ច វៀតណាមក៏បង្ហាញនូវការរួមវិភាគទានរបស់ខ្លួនចំពោះបញ្ហារួម
លើពិភពលោកទៀតផង។​លេចធ្លោនោះគឺវៀតណាមបានត្រៀមរៀបចំ​ប្រកប​ដោយ
​ជោគជ័យព្រឹត្តិការណ៍សំខាន់ជាច្រើន ដូចជា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីពីប្រភព​ធន
ធានមនុស្ស APEC សិក្ខាសាលាASEMស្ដីពីសិទ្ធិមនុស្ស…លៗ
          ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលលេចធ្លោដែលផ្នែកការទូតទទួលបាន
ក្នុងឆ្នាំ​២០១៤ក្នុង​ឆ្នាំ២០១៥ វៀតណាមបន្តអនុវត្ត​ការផ្តួចផ្តើមគំនិតធ្វើសមាហ​រណ
កម្មលើគ្រប់ជ្រុងជ្រោយ។ មិនគ្រាន់តែបើកទូលាយទំនាក់ទំនងជាមួយបណ្ដាប្រ
ទេសប៉ុណ្ណោះទេ ថែមទាំងវៀតណាមនៅបង្ហាញជាសមាជិក១មានការទទួល​ខុស
​ត្រូវ​ចំពោះសហគមន៍អន្តរជាតិទៀតផង។ ឆ្នាំ ២០១៥ សង្ឃឹមថាជាឆ្នាំមានរបត់​សំ
ខាន់សំរាប់ផ្នែកការទូតវៀតណាម៕

ប្រតិកម្មទៅវិញ