ចំណាប់អារម្មណ៌ការងារគ្រប់គ្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០១៤

HONG VAN
Chia sẻ

(VOVworld)-ឆ្នាំ២០១៤ជាឆ្នាំដែលខឿនសេដ្ឋកិច្ចរបស់
វៀតណាមទទួលបាន សមិទ្ធិលេចធ្លោជាច្រើន ក្នុង
នោះប្រការគួរឲ្យកត់សម្គាល់គឺកំណើន ផលិតផល
ក្នុងស្រុកសរុប GDP លើសពីកម្រិតដែលបានដាក់
ចេញ អត្រាអតិផរណាទាបបំផុតបើប្រៀបនឹងបណ្តាឆ្នាំ មុនៗនេះ គោលនយោបាយស្តីពីការកែលំអរបរិយាកាសវិនិយោគផលិតកម្ម
អាជីវកម្មត្រូវបានផ្សព្វផ្សាយ។ លទ្ធផលទាំងអស់នេះ បានបញ្ជាក់
ច្បាស់នូវការ ដឹកនាំរបស់រដ្ឋាភិបាល រួមជាមួយការស្រុះចិត្តគំនិត
របស់សហគមន៍អង្គភាព អាជីវកម្មនិងការ ខិតខំប្រឹងប្រែងដើម្បី
ជម្នះលើការលំបាករបស់ប្រជាជនទាំងមូល។

(VOVworld)-ឆ្នាំ២០១៤ជាឆ្នាំដែលខឿនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានសមិទ្ធិ
លេចធ្លោជាច្រើន ក្នុងនោះប្រការគួរឲ្យកត់សម្គាល់គឺកំណើន ផលិតផលក្នុងស្រុក
សរុប GDP លើសពីកម្រិតដែលបានដាក់ចេញអត្រាអតិផរណាទាបបំផុតបើប្រៀប
នឹងបណ្តាឆ្នាំ មុនៗនេះ គោលនយោបាយស្តីពីការកែលំអរបរិយាកាសវិនិយោគ
ផលិតកម្ម អាជី វកម្មត្រូវបានផ្សព្វផ្សាយ។ លទ្ធផលទាំងអស់នេះ បានបញ្ជាក់
ច្បាស់នូវការ ដឹកនាំរបស់រដ្ឋាភិបាល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍
អង្គភាព អាជីវកម្មនិងការ ខិតខំប្រឹងប្រែងដើម្បីជម្នះលើការលំបាករបស់ប្រជា
ជនទាំងមូល។

ចំណាប់អារម្មណ៌ការងារគ្រប់គ្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០១៤ - ảnh 1
រូបថតៈ www.nguoiduatin.vn

        ឆ្នាំ២០១៤ ជាឆ្នាំដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលវៀតណាម សម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមហួសកម្រិតដែលបានកំណត់។
ជាពិសេស ដោយមានការខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញ កំណែទម្រង់
រដ្ឋបាល កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម រដ្ឋាភិបាលវៀតណាម រក្សា
បានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងល្បឿន កំណើនសមស្រប។

កំណត់ផែនការដឹកនាំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចទាន់ពេលវេលានិង
ស្វិតស្វាញ

        ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៤ ខឿនសេដ្ឋកិច្ចវៀត ណាម
មានការអភិវឌ្ឍន៍គួឲ្យចាប់អារម្មណ៌។ កំណើន GDP ទទួលបាន ៥,៩៨% ហួស
កម្រិត៥,៨% ដែលរដ្ឋសភាប្រគល់ជូន។អតិផរណានិងការប្រាក់ឥណទានមាន
ការថយចុះ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មអាច
ខ្ចីទុនបាន។ ការនាំចេញរក្សាបានកំណើនខ្ពស់ ជាពិសេសគឺការនាំចេញរបស់
អង្គភាពអាជីវកម្មក្នុង ប្រទេសមានបំរ៉ែបំរួលវិជ្ជមាន។ ។ តម្លៃប្រាក់នាំចេញសរុប
ក្នុងឆ្នាំ២០១៤ទទួលបាន ១៥០ពាន់លានដុល្លារអាមេរិក កើន១៣,៦%បើប្រៀប
នឹងរយៈពេលដូចគ្នានាឆ្នាំ ទៅមិញ។ គំរោងការណ៍មានទុនវិនិយោគផ្ទាល់ពី
បរទេស (FDI)កើន ២៤,៥% និងទុនចុះបញ្ជីកើន៩,៦%។​ប្រការនេះសរឲ្យឃើញ
នូវសញ្ញាសកម្មក្នុងការទាក់ ទាញទុន FDI របស់វៀតណាម និងទំនុកទុកចិត្តរបស់
វិនិយោគិនបរទេសចំពោះ បរិយាកាសវិនិយោគនៅវៀតណាម។ លោក Tomoyuki
Kimura នាយកធនាគា អភិវឌ្ឍន៍ទ្វីបអាស៊ីប្រចាំនៅវៀតណាមបានចាត់ទុកថា៖

        “ក្នុងឆ្នាំ២០១៤នេះ វៀតណាមគ្រប់គ្រងប្រកបដោយជោគជ័យម៉ាក្រូសេដ្ឋ
កិច្ច នេះជាឆ្នាំទី៣ជាប់គ្នាមក វៀតណាមរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់
ស្កាត់បានអតិផរណ វៀតណាមត្រូវជម្រុញកំណទម្រង់ទទួលបានកំណើនក្នុង
កម្រិតសមស្រប។ នាពេលខាងមុខ វៀតណាមត្រូវ​ជម្រុញកំណែទម្រង់រចនា
សម្ព័ន្ធ រួមមានកំណែ ទម្រង់រដ្ឋបាល ប៉ុន្តែសំខាន់បំផុតគឺកំណែទម្រង់អង្គភាព
អាជីវកម្មរដ្ឋ​​ វិនិយោគសាធារណ បន្ទាប់នោះគឺកំណែទម្រង់លើវិស័យធនាគារ
ទៀតផង។

        ឆ្នាំ២០១៤ក៏ជាឆ្នាំទទួលបានជោគជ័យក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់ផង
ដែរ។ ក្រឡែកមើលទិដ្ឋភាពទូទៅគឺ អត្រាប្តូរប្រាក់ដុល្លារអាមេរិកប្រៀបនឹងប្រាក់
ដុងវៀតណាមកើនតែ១%ប៉ុណ្ណោះ។ ប្រការនេះបង្កលក្ខណៈងាយស្រួលក្នុង
ការអនុវត្តនូវបណ្តាគោល នយោបាយរូបិយវត្ថុ​និងហិរញ្ញវត្ថុផ្សេងៗ។ លោក
La Ngoc Thoang សមាជិកសភា មណ្ឌល Cao Bang បានវាយតម្លៃថា៖

        “គោលនយោបាយរូបិយវត្ថុត្រូវបានរដ្ឋាភិបាលគ្រប់គ្រងដ៏ត្រឹមត្រូវ សម
ស្របនឹង លក្ខណៈសេដ្ឋកិច្ចវៀតណាម។ អត្រាប្តូរប្រាក់ត្រូវបានគ្រប់គ្រងដោយ
ម្ចាស់ការ សំដៅកំណត់ទិសដៅទីផ្សារនិងនាំចេញការសន្យារក្សាអត្រាប្តូរប្រាក់
ក្នុងដំណាក់ កាលនីមួយៗ។ ការស្វិតស្វាញក្នុងគោលដៅនិងលក្ខណៈព្រមៗ
គ្នាក្នុងដំណោះ ស្រាយធ្វើឲ្យអត្រាប្តូរប្រាក់ងាយព្យាករណ៍ អាស្រ័យដូច្នេះ
និងលើកកំពស់ទំនុកទុកចិត្តទៅលើ ប្រាក់ដុងវៀតណាម”។

        ការខិតខំប្រឹងប្រែងកែលំអបរិយាកាសវិនិយោគផលិតផលអាជីវកម្ម

        ក្នុងឆ្នាំ២០១៤ កំណែទម្រង់បែបបទរដ្ឋបាលដើម្បីលើកកំពស់សមិត្ថភាព
ប្រគួតប្រជែង ជាសញ្ញាកត់សម្គាល់ក្នុងការដឹកនាំរបស់រដ្ឋាភិបាល។ ថ្នាក់ ដឹក
នាំរដ្ឋាភិបាលរួមជាមួយក្រសួងផ្នែកនានាមានជំនួបសន្ទនាដ៏ស្មោះត្រង់ច្រើន
ជាមួយអង្គភាពអាជីវកម្ម វិនិយោគិននៅក្នុងនិងក្រៅប្រទេសដើម្បីជម្រុញកំណែ ទម្រង់បែបបទរដ្ឋបាលលើវិស័យចុះបញ្ជីបង្កើតអង្គភាពអាជីវកម្ម ពន ដីធ្លី សំដៅកាត់បន្ថយការលំបាកឲ្យអង្គភាពអាជីវកម្ម។ប្រធានសភាពាណិជ្ជកម្ម
និងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានចាត់ទុកថា៖

        “រដ្ឋាភិបាលមានរបៀបទាក់ទងថ្មី ដោយយកបទដ្ឋាន អាស៊ាន៦ជាគោល
ដៅក្នុងការអនុវត្តដំណើករកែទម្រង់រដ្ឋបាល។ រដ្ឋាភិបាលសំណូមពរផ្នែកពន្ធ
គយ ត្រូវកាត់បន្ថយបែបបទតាមបទដ្ឋាន នៃបណ្តាប្រទេសអាស៊ាន៦”។

        ក្នុងកាលៈទេសៈដែលនៅមានការលំបាកជាច្រើនក្តី ប៉ុន្តែឆ្នាំ២០១៤ វៀត ណាមទទួលបានលទ្ធផលសកម្មជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះក៏ជា កម្លាំងចលករសំខាន់ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមទទួលបានគោលដៅអភិ
វឌ្ឍន៍សម្រាប់ឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ