គោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងប្រមូលផ្តុំទៅលើតំបន់ជនរួមជាតិភាគតិច

HONG VAN Theo VOV WORLD -
Chia sẻ
(VOV)_ក្នុងសម័យអធិប្បាយអំពីគោលនយោបាយកាត់ 
បន្ថយភាព​ក្រីក្ររបស់គណៈកម្មាធិការបណ្ដាបញ្ហា 
សង្គមរបស់រដ្ឋសភាវៀតណាម ​រៀបចំឡើងនាព្រឹកថ្ងៃ 
ទី២៥មេសាដំណោះស្រាយជាច្រើនអំពីការជួយ​ឧបត្ថម្ភ  ជនរួមជាតិជាជនជាតិភាគតិចត្រូវបាននាំចេញ។នេះក៏គឺជាបណ្ដា​ដំណោះស្រាយសំដៅជួយវៀត ណាមកាត់បន្ថយភាពក្រីក្រដ៏ចីរភាព។ 

          (VOV)_ក្នុងសម័យអធិប្បាយអំពីគោលនយោបាយកាត់បន្ថយភាព​ក្រីក្ររបស់ គណៈកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម ​រៀបចំឡើងនាព្រឹក ថ្ងៃទី២៥ មេសា ដំណោះស្រាយជាច្រើនអំពីការជួយ​ឧបត្ថម្ភជនរួមជាតិជាជនជាតិ
ភាគតិច ត្រូវបាននាំចេញ។ នេះក៏គឺជាបណ្ដា​ដំណោះស្រាយសំដៅជួយវៀតណាម កាត់បន្ថយភាពក្រីក្រដ៏ចីរភាព។ 

គោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងប្រមូលផ្តុំទៅលើតំបន់ជនរួមជាតិភាគតិច - ảnh 1
គោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងប្រមូលផ្តុំទៅលើតំបន់ជនរួមជាតិភាគតិច
(www.nganhangonline.com)

          តាមតួរលេខស្ថិតិបានសរអោយឃើញថា៖ ​អត្រាគ្រួសារក្រីក្រ​នៅ​បណ្ដា​ភូមិ ឃុំ ជួបការលំបាកជាពិសេសត្រូវបានថយ​ពី៤៧% នាឆ្នាំ ​២០០៦ចុះ២៨,៨% នាឆ្នាំ ២០១០។ ប៉ុន្តែ អត្រាគ្រួសារនៅតំបន់ព្រៃភ្នំភាគពាយ័ព្យនៅ​តែខ្ពស់ជាង២,៩៧ដង បើប្រៀប នឹង អត្រាគ្រួសារក្រីក្រក្នុងទូទាំង​ប្រទេស​។ និយាយរួម ​អត្រាគ្រួសារក្រីក្រជាជនជាតិភាគ
​តិចស្រូបយក​ជិត​៥០%នៃបរិមាណគ្រួសារក្រីក្រក្នុងទូទាំងប្រទេស។

ស្ថានភាពជាក់ស្ដែងនេះគឺដោយសារការកាត់បន្ថយភាពក្រីក្រមិនទាន់បានរឹងមាំ
 មានភាពខុសគ្នារវាងអ្នកមាន អ្នកក្រ រវាងបណ្ដា​តំបន់និង​ទីប្រជុំជនផ្សេងៗ មិនទាន់
បាន បង្រួញគម្លាតជាពិសេសគឺបណ្ដាតំបន់ព្រៃភ្នំនៅភាគខាងជើង និង Tay Nguyen ។

          ជៀសវាងស្ថានភាពគោលនយោបាយជាន់លើគ្នា

        តាមការវាយតំលៃរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច​វៀតណាម ថា៖ កត្តាមួយក្នុងចំណោមកត្តាដែលធ្វើអោយការកាត់បន្ថយ​ភាពក្រីក្រមិនទាន់ទទួល
បានលទ្ធផល​ដូចគោលបំណងនោះ​ គឺបណ្ដា​គោល​នយោបាយស្ដីពីការ កាត់បន្ថយ ភាពក្រីនិយាយរួម និងនៅតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែកជាន់លើគ្នា​។ ស្ថានភាពនេះបានធ្វើអោយ​គោល​នយោបាយត្រូវបានបែងចែកជាច្រើន ខ្វះការព្រមៗ
គ្នា។ ហើយ​ការអនុវត្តគោលនយោបាយនៅតំបន់មួយចំនួនមិនបានទាន់ពេលវេលា  រំលងមុខសញ្ញា ខ្វះការផ្សាភ្ជាប់រវាងការជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម ជាមួយការ
ផ្ទេរប្តូរបច្ចេកវិទ្យា និងភាពជឿនលឿនបច្ចេកទេស ការពារបរិស្ថាននិងទាក់ទាញការ
​វិនិយោគ។ ដើម្បីជំនះពុះពារលើស្ថានភាពនេះ រដ្ឋមន្ត្រីក្រសួងការងារ ​យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានអោយដឹងថា៖

“  ដំណោះស្រាយអាទិភាព១ក្នុងចំណោម ដំណោះស្រាយអាទិភាពគឺបន្ត ប្រ
មូល ផ្តុំវិនិយោគទៅលើតំបន់ជួបការលំបាកនិងតំបន់ជួបការលំបាកជាពិសេស។ ទី១គឺប្រមូលកំលាំងសំរាប់ស្រុកនិងឃុំក្រីក្រនិងប្រគល់ប្រភពទុនវិនិយោគដ៍ស្ថេរ
ភាព។ទី២គឺកាត់បន្ថយគោលនយោបាយឧបត្ថម្ភជាផ្ទាល់ដោយគោលនយោបាយ លើកទឹកចិត្តប្រជាជនឈានទៅមុខដោយខ្លួនឯង។ទី៣គឺបែងចែកមុខសញ្ញាក្រី ក្រដើម្បីជួយឧបត្ថម្ភប្រកបដោយហ

​ប្រសិទ្ឋភាព ។    “

ការខ្វះដីធ្វើផលិតកម្មនៅតំបន់ជនរួមជាតិជាជនជាតិភាកតិចក៍ជាកត្តាសំខាន់
ដែលជះឥទ្ឋិពលទៅលើប្រសិទ្ឋភាពក្នុងការងារកាត់បន្ថយភាពក្រីក្រផងដែរ។ទោះបី ខ្វះប្រភពដីក្តីប៉ុន្តែបក្សរដ្ឋាភិបាលនិងរដ្ឋអំណាច​តំបន់បានខិតខំប្រឹងប្រែងអនុវត្តការ
ប្រគល់ ដីនៅនិងដីផលិតកម្មសំរាប់មុខសញ្ញាទាំងអស់នេះ។ដើម្បីដោះស្រាយបញ្ហា
នេះរដ្ឋ មន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោកម Cao Duc Phat
ចាត់ទុកថា៖

“  បញ្ហាពិបាកបំផុតគឺប្រភពដី  ។យើងខ្ញុំនឹងពិនិត្យមើលឡើងវិញដីធ្លីរបស់
កសិដ្ឋានរដ្ឋ។ដោយឈរលើមូលដ្ឋាននោះអាច​ប្រមូលយកផ្ទៃដី ១ផ្នែកឡើង វិញដើម្បី ជនរួមជាតិដំណើរការបង្កបង្កើនផល។ទីពីរគឺនៅតំបន់ជាច្រើន គ្មាដីសំរាប់ប្រជាជន ធ្វើកសិកម្ម ហើយបរិមាណផ្ទៃដីរុក្ខកម្មនៅមានច្រើន។ ដូច្នេះ រដ្ឋមានការផ្តើមគំនិតថា៖ជំរុញខ្លាំងការផ្ទេរប្រគល់ព្រៃសំរាប់ជនរួមជាតិ។ទីបីគឺត្រូវបន្ដរាល់ការខំប្រឹងប្រែងជួយ
ឧបត្ថម្ភ​ជនរួមជាតិផលិតកម្ម ​ប្រកបដោយប្រសិទ្ធិភាពជាង ។“

ទន្ទឹមនឹងការរៀបចំផ្ទៃដីឡើងវិញ សំរាប់ជនរួមជាតិជាជនជាតិភាគតិច នាពេល
ខាងមុខនេះ រដ្ឋាភិបាលវៀតណាមក៏បានប្តេជ្ញាផ្តល់អាទិភាពរៀបចំប្រភពកម្លាំង សំ
រាប់គំរោងការណ៍កាត់បន្ថយភាពក្រីក្រនៅតំបន់​ជនរួមជាតិជាជនជាតិភាគតិច ដល់ អាទិភាពបណ្ដុះបណ្ដាវិជ្ជាជីវះ បង្កើតការងារធ្វើសំរាប់ជនរួមជាតិជាជនជាតិភាគតិច…។ល។

រួមជាមួយការអនុវត្តបណ្ដាដំណោះស្រាយព្រមៗគ្នានោះ វៀតណាមនឹងខំប្រឹង
ប្រែងកាត់បន្ថយភាពក្រីក្រដ៏ចីរភាព នៅតំបន់ជនរួមជាតិជាជនជាតិភាគតិចនិងរួម
ចំណែកធានាសុខុមាលភាពសង្គម៕  

ប្រតិកម្មទៅវិញ