គ្រោះទឹកជំនន់នៅប្រទេសចិន និងប​ញ្ហា​គ្រប់គ្រង​ប្រភពទឹក​នៅខ្សែទឹក​ខាងលើ

Chia sẻ
(VOVWORLD) - ប្រទេសចិនកំពុងត្រូវឆ្លងកាត់គ្រោះទឹកជំនន់ ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ នៅភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងកត្តាមួយចំនួន ដោយសារបម្រែបម្រួលអាកាសធាតុនោះក្រុមអ្នកជំនាញអន្តរជាតិនៅតែធ្វើការវិភាគ និងវាយតម្លៃផ្សេងៗគ្នាជាបន្តបន្ទាប់ ដែលទាក់ទងនឹងប្រសិទ្ធភាព ក៏ដូចជាបញ្ហាគ្រប់គ្រងប្រភពទឹករបស់ទំនប់ ដែលបានសាងសង់នៅតាមខ្សែទឹកលើ ដើម្បីបង្ការ ទប់ស្កាត់ទឹកជំនន់។
គ្រោះទឹកជំនន់នៅប្រទេសចិន និងប​ញ្ហា​គ្រប់គ្រង​ប្រភពទឹក​នៅខ្សែទឹក​ខាងលើ - ảnh 1 គ្រោះទឹកជំនន់នៅប្រទេសចិន និងបញ្ហាគ្រប់គ្រងប្រភពទឹកនៅខ្សែទឹកខាងលើ (រូបថត៖ Peolpe's Daily)

ផលប៉ះបាល់ដ៏ធ្ងន់ធ្ងរ

ភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់តាំងពីចុងខែឧសភាបានធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវស្លាប់ ឬបាត់ខ្លួន ហើយប៉ះពាល់ដល់គ្រួសាររាប់សិបលានគ្រួ នៅភាគខាងត្បូងប្រទេសចិន។ ភ្លៀងធ្លាក់អូសបន្លាយយ៉ាងយូរ ក៏បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ។ យោងតាមការប៉ាន់ស្មានបឋមបានឲ្យដឹងថា ការខូចខាតបានកើនឡើង ១៣,៥ ពាន់លានដុល្លារអាមេរិក។ កម្ពស់ទឹកនៃទន្លេចំនួន ៣៣ បានកើនឡើងដល់កម្រិតខ្ពស់ ខណៈពេលដែលមានការព្រមានគ្រោះអាសន្ន ទឹកឡើងខ្ពស់នៅតាមទន្លេចំនួន ៤៣៣ ។

ចាប់តាំងពីដើមរដូវវស្សារហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញចិននិងអន្តរជាតិបានធ្វើការវិភាគ និងវាយតម្លៃផ្សេងៗគ្នាជាបន្តបន្ទាប់ទាក់ទងនឹងប្រសិទ្ធភាពក៏ដូចជាសមត្ថភាពទប់ទល់ទឹកជំនន់ ក៏ដូចជាផលប៉ះពាល់នៃការសាងសង់សំណង់វារីអគ្គិសន្នីដ៏ធំសម្បើមហុគោលដៅរបស់ចិន។ គួរកត់សម្គលា់ថា បច្ចុប្បន្ននេះទំនប់ Three Gorges ដែលមានប្រវែង ២,៣ គីឡូម៉ែត្រនិងមានកំពស់ ១៨៥ ម៉ែត្រ គឺជាទំនប់វារីអគ្គិសនីធំជាងគេនៅលើពិភពលោកនៅទន្លេ Chang Jiang។ ទំនប់នេះត្រូវបានសាងសង់និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០០៣ ក្នុងគោលបំណងទប់ស្កាត់ទឹកជំនន់តាមទន្លេ Chang Jiang។ ទោះយ៉ាងណាក៏ដោយ ដោយសារបារម្ភថា ទឹកជំនន់នៅតាមខ្សែទឹកខាងលើនារដូវក្ដៅនឹងប៉ពាល់ដល់ទំនប់នេះ បានជាអាជ្ញាធរ
មូលដ្ឋានបានផ្ទុកទឹកនៅ អាងស្តុកទឹកនៅកម្រិតទាប។ ប៉ុន្តែសកម្មភាពនេះបានធ្វើឲ្យទឹកជំនន់បានហូរចុះខ្សែទឹកខាងក្រោម ដែលបណ្តាលឲ្យមានទឹកជំនន់នៅតាមតំបន់ខាងក្រោម។

បច្ចុប្បន្ននេះ ចិនបានសាងសង់ស្ថានីយ៍ត្រួតពិនិត្យទឹកជំនន់ជាង ៣ ម៉ឺនកន្លែងនៅតាមបណ្តោយទន្លេ Chang Jiang ដែលអាចផ្តល់ទិន្នន័យ ដើម្បីជួយអាជ្ញាធរមូលដ្ឋានធ្វើការព្យាករណ៍យ៉ាងត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រសិទ្ធភាពជាក់ស្តែងនៃបណ្តាញត្រួតពិនិត្យទឹកជំនន់ គឺអាស្រ័យលើទំនប់នីមួយៗនិងកម្រិតទឹកភ្លៀង។ នៅពេលទឹកជំនន់នៅតែមានស្ថានភាពធ្ងន់ធ្ងរនោះ គឺការព្យាករណ៍ពិតជាពិបាកត្រឹមត្រូវណាស់។

ការគ្រប់គ្រងប្រភពទឹកពីខ្សែទឹកខាងលើ

អ្នកភូគព្ភវិទូចិនជាច្រើននាក់បានប្រឆាំងជំទាស់នឹង គម្រោងទំនប់វារីអគ្គិសនីធំ ៗ តាំងពីរយូរណាស់មកហើយ ហើយចាត់ទុកថាសមត្ថភាពស្ដុកទឹករបស់ ទំនប់ Three Gorges បានស្រូបយកទឹកជំនន់តិចតួចតែប៉ុណ្ណោះ។ ទំនប់ Three Gorges អាចទប់ស្កាត់បានតែផ្នែកខ្លះនិងជាបណ្តោះអាសន្ន នៃទឹកជំនន់ ហើយចូលរួមចំណែកតិចតូចក្នុងការគ្រប់គ្រងទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅខ្សែទឹកកណ្ដាល និងខាងក្រោមនៃទន្លែ Chang Jiang។ យោងតាមអ្នកជំនាញបានឲ្យដឹងថា នៅពេលសាងសង់ទំនប់ ក្រុមអ្នករៀបចំផែនការមេបានរំលងសមត្ថភាពសមស្របសមួលទឹកជំនន់ធម្មជាតិ នៃ ទន្លេនិងបឹង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនក៏បានទទួលស្គាល់ថា មិនអាចពឹងផ្អែកលើទំនប់ Three Gorges ដើម្បីសម្របសម្រួលទឹកជំនន់សម្រាប់តំបន់រាលទំនាបនៃទន្លេ Chang Jiang បានឡើយ។

នៅលើពិភពលោក មនុស្សកាន់តែច្រើនបានប្រឆាំងជំទាស់នឹងការសាងសង់ទំបន់ធំៗ។ ប្រជាជនកាន់តែខិតខំប្រឹងប្រែងការពារទន្លេ និងជីវភាពរស់នៅរបស់ពួកគេ ពីផលប៉ះពាល់នៃការសាងសង់ទំនប់ធំ ៗ ។សកម្មភាពជាច្រើននៅលើឆាកអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ សំដៅចង្អុលបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃការសាងសង់ទំនប់ធំៗ ដែលត្រូវបានបិទដំណើរការ។ ទោះយ៉ាងណាក៏ដោយ ទំបន់ធំៗជាច្រើន តែបន្តគំរាមកំហែងដល់អាយុជីវិតមនុស្សនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ