កំលាំងពលំថ្មីជំរុញទំនាក់ទំនងវៀតណាម-ចិន

Chia sẻ
(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អគ្គលេខាបក្សកម្មុយនិស្តនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមហើយចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC លើកទី ២៥ នៅទីក្រុង  Da Nang ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ វិច្ឆិកា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះរួមវិភាគទានកំណត់ទិសដៅនិងណែនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនបង្កើតគ្រឹះស្ថានងាយស្រួលសំរាប់ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ស្ថិរភាពនិងល្អប្រសើរព្រមទាំងរួមចំណែកយ៉ាងសកម្មសំរាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។
កំលាំងពលំថ្មីជំរុញទំនាក់ទំនងវៀតណាម-ចិន - ảnh 1 អគ្គលេខាបក្សនិងប្រធានរដ្ឋចិន លោក Xi Jinping 

(VOVworld)  - នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសនិងចូលរួមសន្និសីទជាន់ខ្ពស់ពហុភាពគីដំបូងរបស់អគ្គលេខាបក្សនិងប្រធានរដ្ឋចិន លោក Xi Jinping បន្ទាប់ពីមហាសន្និបាតបក្សកម្មុយ និស្តចិនលើកទី ១៩ ដែលបង្ហាញនូវការគោរពរបស់បក្សនិងរដ្ឋចិន បុគ្គលអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping ចំពោះទំនាក់ទំនងវៀតណាម-ចិន ក៏ដូចជា ការគាំទ្រ វៀតណាមរៀបចំសន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ។

        ទំនាក់ទំនងវៀតណាម-ចិនកំពុងអភិវឌ្ឍន៍សកម្ម

        ទំនាក់ទំនងប្រទេសជិតខាងមិត្តភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម- ចិនត្រូវបានបង្កើនពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយទទួលបានការបោះជំហាន សំខាន់លើគ្រប់វិស័យនាពេលកន្លងទៅ។ ចំណុចលេចធ្លោក្នុងទំនាក់ទំនងនយោបាយរវាង ប្រទេសទាំងពីរគឺបណ្ដាការជួបប្រាស្រ័យជាន់ខ្ពស់ដែលត្រូវបានរក្សាជាប្រចាំក្រោមរូបសណ្ឋានសម្បូរបែប។ នាឆ្នាំ ២០១៥ ជាលើកដំបូងហើយក្នុងរយៈពេលមួយឆ្នាំដែល អគ្គលេខារបស់បក្សទាំងពីរបានមានដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ នាឆ្នាំ ២០១៧ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  បានទៅបំពេញទស្សនកិច្ចនៅចិន។ នាខែឧសភាឆ្នាំ ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅ បំពេញទស្សនកិច្ចថ្នាក់រដ្ឋនិងចូលរួមវេទិកាសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់-កំណាត់ផ្លូវមួយ» នៅរដ្ឋធានីប៉េកាំង (ចិន)។ នាឆ្នាំ ២០១៧ នេះ អគ្គលេខា ប្រធានរដ្ឋចិន លោក  Xi Jinping បានអះអាងនូវការចូលរួមសន្និទជាន់ខ្ពស់ APEC និងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ វៀតណាម។

        ស្តីអំពីសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទទួលបានលទ្ធផលវិជ្ជមាន។ គិតតាំងពីឆ្នាំ ២០១៦ មកវៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងចំណោមប្រទេសអាស៊ាននានា ហើយឈរលំដាប់ថ្នាក់ទី ៨ ក្នុង ចំណោមដៃគូពាណិជ្ជកម្មរបស់ចិនលើពិភពលោក។ ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៧ តំលៃ ពាណិជ្ជកម្មវៀតណាម-ចិនទទួលបាន ៨៣ ពាន់លានដុល្លាអាមេរិក កើនឡើង ២០,៦%។ តាមការព្យាករណ៍  ទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួលបានជាង ១០០ ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ ២០១៧។ គិតដល់ខែកញ្ញាឆ្នាំ ២០១៧ ចិនមានគំរោងការណ៍ FDI ចំនួន ១៨០០ ដែលនៅមានសុពលភាពដោយមានប្រភពទុនចំនួន ១២ ពាន់លានដុល្លាអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានវិភាគថា៖

        «មូលហេតុស្នូលមួយគឺទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងនិន្នាការអភិវឌ្ឍន៍ យ៉ាងសកម្ម។ នាបច្ចុប្បន្ន ចិនមានគោលបំណងបើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ កម្មជាមួយដៃគូទាំងឡាយលើពិភពលោក។ ប្រទេសចិននិយាយដោយឡែកនិងប្រទេស ផ្សេងៗសុទ្ធតែឃើញថា៖ វៀតណាមមានស្ថិរភាពនយោបាយ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការផ្លាស់ប្តូរថ្មីនិងបង្កើតបរិយាកាសវិនិយោគ ងាយស្រួល។ នេះជាកត្តាសំខាន់ទាំងអស់ដែលពន្យល់មូលហេតុអ្វីវិនិយោគិននិយាយរួម ក្នុងនោះ មានវិនិយោគិនចិនយកចិត្តទុកដល់វៀតណាម។»     

        គាំទ្រវៀតណាមរៀបចំ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ

        សន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ប្រព្រឹត្តទៅក្នុងកាលៈទេសៈសកលភាវូបនីយកម្ម ជានិន្នាការចាំបាច់ដែលមិនអាចដើរបញ្ច្រាសបានឡើយ ប៉ុន្តែ ការសង្ស័យអំពីសកលភាវូបនី យកម្មនិងផលប្រយោជន៍របស់ពាណិជ្ជកម្មសេរីកំពុងងើបឡើងនៅទីកន្លែងមួយចំនួនលើពិភពលោក។ ក្នុងកាលៈទេសៈថ្មីពោរពេញទៅដោយការសាកល្បង វៀតណាមមានគោលបំណងថា៖ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងនោះមានចិនផ្លាស់ប្តូរពិភាក្សាអំពីវិធានការសំដៅរក្សាកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់នៃវេទិកាដែលបង្ហាញនូវតួនាទីរបស់ APEC ក្នុងការដោះ ស្រាយការសាកល្បងតំបន់និងអន្តរជាតិ។ នៅវេទិកា APEC ឆ្នាំ ២០១៧ ប្រធានរដ្ឋចិន លោក Xi Jinping បានមានប្រសាសន៍នៅសន្និសីទកំពូលសហគ្រាស APEC ការសន្ទនាក្រៅផ្លូវការថ្នាក់ដឹកនាំ APEC - អាស៊ាន ថ្លែងមតិនៅបណ្ដាសម័យប្រជុំថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC ហើយចែករំលែកទស្សនៈអំពីសកល

ភាវូបនីយកម្ម យន្តការពាណិជ្ជកម្មពហុភាគីដំណើរតភ្ជាប់សេដ្ឋកិច្ចការកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក។ សាស្ត្រាចារ្យ មហាវិទ្យាល័យពាណិជ្ជកម្មបរទេសចិន បណ្ឌិត Shang Feng បានចាត់ទុកថា៖

        «លើវិស័យសេដ្ឋកិច្ច ការដែលអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping មកបំពេញ ទស្សនកិច្ចនៅវៀតណាម ហើយចូលរួមសន្និសីទ APEC មានអត្ថន័យដ៏សែនសំខាន់។ ទ្រង់ទ្រាយសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអភិវឌ្ឍន៍បើកទូលាយដោយឥតឈប់ឈរ។ ក្នុងឱកាសនេះ នឹងមានកិច្ចព្រមញព្រៀងសហប្រតិបត្តិការច្រើនថែមទៀតត្រូវ បានចុះហត្ថលេខា។ តាមរយៈនោះ បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគទេសចរណ៍រវាងចិននិងវៀតណាមរួមជាមួយខឿនសេដ្ឋកិច្ច APEC ផ្សេងៗទៀត។»

        នាបច្ចុប្បន្ន វៀតណាមនិងចិនសុទ្ធតែស្ថិតក្នុងដំណាក់កាលសំខាន់អភិឌ្ឃន៍សេដ្ឋកិច្ច សង្គម។ ក្នុងកាលៈទេសៈសមាហរណកម្មនិងតភ្ជាប់សេដ្ឋកិច្ចតំបន់ប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា នោះការអភិវឌ្ឍន៍របស់ចិនគឺជាឱកាសអភិវឌ្ឍន៍សំខាន់របស់វៀតណាមនិងផ្ទុយមកវិញ។ សង្ឃឺមថា៖ ការបោះជំហានវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅនិងជោគជ័យនៃដំណើរទស្សនកិច្ចនៅវៀតណាម ការចួលរួមសន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ របស់អគ្គលេខាប្រធានរដ្ឋចិន លោក Xi Jinping នឹងរួមវិភាគទាននាំទំនាក់ទំនង វៀតណាម-ចិនបន្តមានការអភិវឌ្ឍន៍ថ្មីឲ្យស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពថែមទៀត៕ 

ប្រតិកម្មទៅវិញ