ការលំបាកក្នុងការចរចាពាណិជ្ជកម្ម TTIP រវាងអាមេរិកជាមួយ សហភាព អឺរ៉ុប(EU)

HONG VAN Theo VOV WORLD -
Chia sẻ

នាថ្ងៃទី៨កក្កដា ការចរចារស្តីពីកិច្ចព្រមព្រៀងដៃគូវិនិ​យោគ
និងពាណិជ្ជកម្ម​​អន្តរអាត្លង់ទិច( TTIP)រវាងEU ​ជាមួយ​​
អាមេរិកបានចាប់ផ្តើមជាផ្លូវការនៅវ៉ាស៊ីនតោន ​ថ្វីត្បិត​
តែទំនាក់ទំនងទ្វេភាគី នៅមាន​ទំនាស់​គ្នា ក្នុង​រឿង​ដាក់
គ្រឿងលួចស្តាប់និងតានដាននៅការិយាល័យ EUនៅ Brussel  និងវ៉ាស៊ីនតោនក្តី។រឿងនេះនឹងជះឥទ្ឋិពលមិនតូចដល់លទ្ឋភាពនៃការចរចារលើកនេះជាពិតប្រាកដ។

Vovworld-អាមេរិកនិង EUបានឯកភាពអំពីខ្លឹមសារក្នុងវង់ចរចារដំបូងគឺក្របខ័ណ្ឋ
និងទ្រង់ទ្រាយនៃ​បញ្ហាចរចារ។តាមតួលេខស្ថិតិគឺតំ ​​ សេដ្ឋកិច្ចអាមេរិកនិងEUនា
បច្ចុប្បន្នកំពុងស្របយកជិត៥០%នៃបរិមាណសរុបទំនិញ សេវាកម្មនិង៣០%នៃតំលៃ
ប្រាក់ ពាណិជ្ជកម្មរបស់សកលលោកទាំងមូល។អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុត
នៅទ្វីបអឺរ៉ុប។
តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីបានកើនពី៤៤៩ពាន់លានអឺរ៉ូនាឆ្នាំ២០១១ឡើង៦៤៦ ពាន់លានអឺរ៉ូនាឆ្នាំ២០១២។ប្រសិនបើការចរចារទទួលបានលទ្ឋផលនោះផលប្រយោជន៍
ដែល TTIPផ្តល់មកសំរាប់អាមេរិកនិងEUគឺជាក់ស្តែងនិងធំធេងណាស់។តាមការគិតគូគឺ​ TTIPអាចផ្តល់មកនូវប្រាក់ចំនួន​១១៩ពាន់លានអឺរ៉ូ/១ឆ្នាំដល់ខឿនសេដ្ឋកិច្ចEUនិង៩៥
ពាន់លានអឺរ៉ូ/១ឆ្នាំដល់អាមេរិក។ទន្ទឹមនឹងនោះប្រាក់ចំណូលអាជីវកម្មនៃបណ្តាក្រុមហ៊ុន
ផលិតរថយន្តរបស់អឺរ៉ុបនៅទីផ្សារអាមេរិកនឹងកើនយ៉ាងខ្លាំង។ក្នុងពេលនោះអាមេរិក
សង្ឃឹមថា៖​ TTIPនឹងជំរុញសន្ទុះ សេដ្ឋកិច្ចងើបឡើងវិញរបស់ខ្លួនខណះពេលដែលល្បឿន
កំណើនGDP ក្នុងត្រីមាសទី១គឺប្រមាណ២,៥%តែប៉ុណ្ណោះនិងគ្រោះបាត់អាជីពនាខែ
ឧសភាកើនឡើង៧,៦%ប្រៀបនឹង៧,៥%ខែមេសា។ដោយហេតុនេះនាយករដ្ឋមន្រ្តីអង់
គ្លេសលោក David Cameronចាត់ទុកថា៖TTIPជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីសំខាន់
បំផុតក្នុងប្រវត្តិសាស្រ្ត។

                       

ការលំបាកក្នុងការចរចាពាណិជ្ជកម្ម TTIP រវាងអាមេរិកជាមួយ សហភាព អឺរ៉ុប(EU) - ảnh 1
រូបថត​VNA

បើទោះបីជាយល់បានសារសំខាន់នៃTTIPក្តី ប៉ុន្តែនៅមានការលំបាកជាច្រើនដែល ភាគីទាំង
២ត្រូវដោះស្រាយ។ដំបូងបង្អស់គឺការកាត់បន្ថយការកំណត់និងរបងមិនផ្លូវការដែលបាន
រារាំងសកម្មភាពពាណិជ្ជកម្មលើវិស័យកសិកម្ម​គីមីរថយន្តនិងហិរញ្ញវត្ថុ។វិស័យវប្បធម៌ត្រូវ
បានចាត់់ទុកជា របងធំបំផុតសំរាប់ភាគីទាំង២មុនពេលដំណើរការTTIP។បារាំងអះអាងថា៖នឹងប្រើប្រាស់សិទ្ឋិទាំងឡាយសំដៅបដិសេដ្ឋមាត្រានានាស្តីពីផលិតផលមើលស្តាប់។ក្នុងពេលនោះភាគីអាមេរិកស្នើបញ្ចូលការលក់ដូរផលិតផលវប្បធម៌នានាដោយសេរីក្នុង
របៀបវារះ។

EUនិងអាមេរិកសង្ឃឹមថា៖អាចចុះហត្ថលេខាលើTTIPក្នុងតអំឡុង១៨ខែពោលគឺមុនពេល
គណះកម្មាធិការអឺរ៉ុបនាសព្វថ្ងៃបញ្ចប់អាណត្តិនាឆ្នាំ២០១៤។ប៉ុន្តែដំណើរការនេះហាក់ដូចជា
ពិបាកអនុវត្តបានក្នុងពេលដែលភាគីទាំងនៅមានទំនាស់គ្នាជាច្រើន៕

ប្រតិកម្មទៅវិញ