(VOV)_ការខ្វែងគំនិតយ៉ាងជ្រាលជ្រៅរវាងបណ្ដាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិចំពោះបញ្ហាស៊ីរី បានបង្ហាញច្បាស់ ក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃ
ទី៩តុលា បន្ទាប់ពីពេលពង្រាងសេចក្ដីសម្រេចចិត្តចំនួន២ របស់បារាំងនិងរុស្ស៊ី ស្ដីអំពី
ដំណោះស្រាយស្ថានភាពនៅស៊ីរីត្រូវបានបដិសេធ។ លទ្ធផលនេះបានពន្លត់ក្តីសង្ឃឹមជា
ថ្មីម្តងទៀត របស់សហគមន៍អន្តរជាតិអំពីសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជា
ជាតិ រួមចំណែកបញ្ចប់អំពើហឹង្សានៅស៊ីរី។
|
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្វែងគំនិតក្នុងការដោះស្រាយបញ្ហាស៊ីរី |
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍អំពើហឹង្សានៅបន្តកើនឡើងនៅ
ទីក្រុង Aleppo (ស៊ីរី) ក៏ដូចជាភាពតានតឹងរវាងស៊ីរីនិងអាមេរិកក្នុងបញ្ហាស៊ីរី។
ការខ្វែងគំនិតជ្រាលជ្រៅអំពីបញ្ហាស៊ីរី
នៅក្នុងកិច្ចប្រជុំ បារាំង និងរុស្ស៊ី ប្រទេសពីរមានសិទ្ធិវេតូ ក្នុងក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ បាននាំចេញពង្រាងសេចក្តីសម្រេចចិត្តដាច់ដោយឡែក ដើម្បី
ដោះស្រាយបញ្ហានៅស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តរបស់បារាំង មានចំណុចស្នូលគឺស្នើ
អោយភាគីទាំងឡាយត្រូវបញ្ចប់ភ្លាមការវាយប្រហារ និងជើងហោះហើរយោធានៅលើ
ដែនអាកាសទីក្រុង Aleppo របស់ស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តនេះក៏អំពាវនាវអោយ
មានបទឈប់បាញ់ និងបង្កលក្ខណះអោយជំនួយមនុស្សធម៌បានទៅដល់គ្រប់តំបន់
នៅស៊ីរី។ ពង្រាងសេចក្ដីសម្រេចចិត្តនេះទទួលបានការគាំទ្រពី១១/១៥សមាជិកក្រុមប្រឹ
ក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ រុស្ស៊ីបានបដិសេធពង្រាងសេចក្ដីសម្រេចចិត្ត
នេះដោយចាត់ទុកថា៖ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីទៅលើ Aleppo គឺតម្រង់
ទៅលើក្រុមភារវករ និងមិនបង្កគ្រោះថ្នាក់ចំពោះជនស៊ីវិលទេ។ នេះគឺជាលើកទី៥ហើយ
ដែលរុស្ស៊ីបានបដិសេធសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីអំពីស៊ីរី។
នាពេលនោះ ពង្រាងសេចក្ដីសម្រេចចិត្តរបស់រុស្ស៊ីបានអំពាវនាវអោយឈប់បាញ់
នៅស៊ីរីក្តី ប៉ុន្តែ មិននិយាយដល់ការឈប់វាយប្រហារតាមជើងអាកាសទេ។ ពង្រាងសេច
ក្ដីសម្រេចចិត្តនេះបដិសេធ ដោយមានសម្លេងប្រឆាំងច្រើន ដែលក្នុងនោះមានសម្លេង
បដិសេធពីអង់គ្លេស បារាំង និងអាមេរិក។
ប្រការមួយគួរអោយចាប់អារម្មណ៍ ក្នុងកិច្ចប្រជុំនេះគឺបរិយាកាសមិនសហប្រតិ
បត្តិការជាមួយគ្នា ក្នុងបែបបទបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហ
ប្រជាជាតិហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះការថ្លែងមតិរបស់គ្នា។ ជាអាទិ៍ ដំ
ណាងរបស់អាមេរិក អង់គ្លេស និងបារាំងបានចេញខាងក្រៅ ក្នុងពេលដែលឯកអគ្គ
រដ្ឋទូតស៊ីរីថ្លែងមតិ។
បន្តក្តីសង្ឃឹមទៅការលើការទូត
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិក៏ជាដំណាងរបស់ប្រទេសកាន់
ដំណែងជាប្រធានប្តូរវេណ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែតុលា
លោក Vutaly Churkin បានប្រកាសថា៖ មិនអាចអនុម័តបានពង្រាងសេចក្ដីសម្រេច
ចិត្តនានាអំពីស៊ីរី គឺមានន័យថា៖ការខំប្រឹងប្រែងការទូតបានបិទបញ្ចប់។ តាមលោក
Vutaly Churkin ថា៖ បណ្ដាការខំប្រឹងប្រែងពហុភាគី និងទ្វេភាគី នៅបានបន្ត និងក្តី
សម្ដែងសង្ឃឹមថា៖ស្ថានភាពនៅស៊ីរីនឹងមានស្ថិរភាពយ៉ាងឆាប់ៗ។ ក្នុងពេលជាមួយគ្នា
នោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Eyraut បានអះអាងថា៖នឹងបន្តចរ
ចារជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយសំរាប់វិបត្តនៅស៊ីរី។
ថ្លែងមតិនៅក្នុងកម្មវិធីមួយលើទូរទស្សន៍អាលឺម៉ង់ (ចេញផ្សាយថ្ងៃទី១២តុលា)
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ky Moon ក៏ទទួលស្គាល់ថា៖ អង្គការ
សហប្រជាជាតិត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីទប់ស្កាត់សោកនាដកម្ម ដែលប្រជាជន
ស៊ីរីកំជួបប្រទះ។ លោកក៏បានអំពាវនាវអោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
នាពេលខាងមុខត្រូវធ្វើសកម្មភាពប្រកបដោយប្រជាធិបតេយ្យជាង តម្លាភាពជាង
និងមានចរិតលក្ខណះដំណាងជាង។
ពង្រាងសេចក្ដីសម្រេចចិត្តចំនួនពីរ អំពីស៊ីរី ដែលបានប្រទេសលោកខាងលិច
និងរុស្ស៊ីគាំទ្រ បានទទួលបរាជ័យ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបាន
បណ្ដាលអោយស្ថានភាពស៊ីរីធ្លាក់ចូលក្នុងភាពទាល់ច្រកជាថ្មីម្តងទៀត។ នាបច្ចុប្បន្ន
ការបញ្ចប់សង្គ្រាមនៅស៊ីរីត្រូវរងចាំដំណេះស្រាយការទូតផ្សេងៗទៀត ពីសហគមន៍អន្តរ
ជាតិ។អ្វីដែលសំខាន់ជាងនេះទៀត នោះគឺរង់ការអនុគ្រោះគ្នានឹងគ្នាពីប្រទេសធំៗក្នុង
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដើម្បីស្វែងរកសម្លេងរួម ដោះស្រាយបញ្ហាសន្តិ
ភាពនៅស៊ីរី៕