ការប្រឈមមុខលើឆាកនយោបាយ អេហ្ស៊ីប។

ANH HUYEN Theo VOVWORLD -
Chia sẻ

ភាពតានតឹងលើឆាកនយោបាយ អេហ្ស៊ីបកំពុងឈានចូល
ដំណាក់កាលថ្មី១ក្រោយពីសេចក្តីសំរេចរំសាយរដ្ឋសភារបស់
តុលាការកំពូលនិងការរារាំងអនុវត្តក្រឹត្យរបស់ប្រធានាធិបតី​
ស្តីពីការស្តារ សកម្មភាព​ប្រក្រតី​របស់រដ្ឋសភា ឡើងវិញ។​បណ្តាការប្រែប្រួលនេះបានត្រួសត្រាយផ្លូវឲ្យការប្រឈមមុខ១ដ៍តានតឹាង
រវាងប្រធានាធិបតីថ្មី​ Mohamed Morsy ជាមួយកងទ័ព អេហ្ស៊ីប។


                     

ការប្រឈមមុខលើឆាកនយោបាយ អេហ្ស៊ីប។ - ảnh 1
ប្រធានាធិបតី ថ្មីអេហ្ស៊ីប លោក​ ម៉ូហាមេដ​ ម័រស៊ី​ (Internet).

Vovworld-បន្ទាប់ពីការបោះឆ្នោតជាប្រវត្តិសាស្រ្ត​ ឆាកនយោបាយ អេហ្ស៊ីបនៅ
ធ្លាក់នៅក្នុងការតស៊ូដណ្តើមសិទ្ឋអំណាចដដែល។បន្ទាប់ពី ក្រឹត្យរបស់ប្រធានា
ធិបតី​ ស្តីពីការស្តារ ​ សកម្មភាព​ ប្រក្រតី​របស់រដ្ឋសភា សាធារណះមតិអេហ្ស៊ីប
បានប្រតិកម្មខុសពីគ្នា។ក្នុងពេលដែលកងទ័ពនិងតុលាការរដ្ឋធម្មនុញ្ញកំពូល
ប្រកាសថា​សាលក្រមទាំងឡាយរបស់តុលាការត្រូវបានគោរព​នោះរដ្ឋាភិបាល
របស់ ប្រធានាធិបតីMohamed Morsyអះអាងថា​ក្រឹត្យ ស្តារ ​ សកម្មភាព​ ប្រក្រតី​
របស់រដ្ឋសភា​គឺស្របទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។នាថ្ងៃទី១០កក្កដាតុលាការ
រដ្ឋធម្មនុញ្ញកំពូលបានប្រកាសផ្អាក ក្រឹត្យរបស់ប្រធានាធិបតីMohamed Morsy​
និងប្រកាសថា បណ្តាសាល ក្រមមុននោះរបស់តុលាការ​និងសេចក្តីសម្រេច
ស្តីពីការរំសាយរដ្ឋសភាត្រូវអនុវត្ត។នាថ្ងៃទី៨កក្កដាក្រុមប្រឹក្សាយោធាកំពូលនៃ
ប្រទេសនេះបានដំណើរការប្រជុំជាបន្ទាន់១ដើម្បីពិភាគ្សាអំពីក្រឹត្យស្តារសកម្ម
ភាពប្រក្រតី​របស់រដ្ឋសភាដែលបានរំសាយមុននោះ។ក្នុងពេលនោះកាយវិការ១
ក្នុងចំណោមកាយវិការមានលក្ខណះបង្ករឿងហេតុចំពោះ ក្រុមប្រឹក្សាយោធា
កំពូលគឺថ្ងៃទី១០កក្កដារដ្ឋសភាបានកោះហៅកិច្ចប្រជុំឡើងវិញ។សេចក្តីប្រកាសបើកកិច្ចប្រជុំនេះត្រូវបានផ្សាយជាបន្តផ្ទាល់នៅទួទាំងប្រទេស។និងប្រធានរដ្ឋសភាអេហ្ស៊ីប​លោក​ Saad Al Katatniបានថ្លែងថាកិច្ចប្រជុំនេះគឺសំដៅ
ពិនិត្យមើលបណ្តាសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញកំពូល។



                     

ការប្រឈមមុខលើឆាកនយោបាយ អេហ្ស៊ីប។ - ảnh 2
Image: Internet

សាធារណះមតិចាត់ទុកថា ការខ្វែងគំនិតនេះកំពុងធ្វើឲ្យភាពតានតឹងរវាងប្រធានាធិប
តីMohamed Morsy​ ជាមួយ​តុលាការរដ្ឋធម្មនុញ្ញកំពូលនិងក្រុមប្រឹក្សាយោធាកំពូលកើន
ឡើងពី១ថ្ងៃទៅ១ថ្ងៃ។ចំពោះមុខការប្រែប្រួលថ្មីលើឆាកនយោបាយអេហ្ស៊ីបនាថ្ងៃទី១០
កក្កដា​​ រដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton បានអំពាវនាវអោយភាគីនានាដំណើរ
ការសន្ទនាដើម្បីបញ្ឈប់វិបត្តិ។តាមក្រឹត្យរបស់លោកMohamed Morsyចុះថ្ងៃទី៨កក្កដាថា
រដ្ឋសភានឹងស្តារ រសកម្មភាពប្រក្រតី​ឡើងវិញរហូតដល់ពេលណារដ្ឋសភាថ្មី១ត្រូវបាន
ជ្រើសតាំងឡើង។លោក​Ali អ្នកនាំពាក្សរបស់ ប្រធានាធិបតីMohamed Morsy  អោយដឹង
ថា​ក្រឹត្យពោលខាងលើគឺមិនរំលោភនិងមិនដើរផ្ទុយទៅវិញនឹងសាលក្រមរបស់តុលាការ
រដ្ឋធម្មនុញ្ញកំពូលទេ។

លោកបានសង្កត់ធ្ងន់ថែមទៀតថា​ ក្រឹត្យរបស់ប្រធានាធិបតី​ ស្តីពីការស្តារ ​ សកម្មភាព​
 ប្រក្រតី​របស់រដ្ឋសភារបស់ ប្រធានាធិបតីMohamed Morsy​គឺផ្អែកលើការកំណត់របស់
រដ្ឋធម្មនុញ្ញ។តាមនោះការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នឹងបានរៀបចំឡើងក្នុង
អំឡុង៦០ថ្ងៃបន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តក្នុងការបោះប្រជាមតិ១ក្រិត្យនេះត្រូវ
បានចាត់ទុកថាជាការដើរផ្ទុយទៅវិញនឹងសេចក្តីសំរេចរបស់ក្រុមប្រឹក្សាកំពូលបណ្តាកំ
លាំងប្រដាប់អាវុធ​កាលពីខែមុន​ ស្តីពីការរំសាយរដ្ឋសភាតាមសាលក្រម១របស់តុលាកា
រដ្ឋធម្មនុញ្ញកំពូល។ពីព្រោះ​នាថ្ងៃទី​១៤មិថុនាតុលាកាចេញសាលក្រមថា៖អាសនះរដ្ឋសភា
ចំនួន​ ១/៣​ដែលបានជ្រើសតំាងនាដើមឆ្នាំនេះគឺមិនស្របច្បាប់ទេ។ នឹងថ្ងៃទី​១៥​មិថុនា-
១ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីជុំទី២​នៅអេហ្ស៊ីប -ក្រុមប្រឹក្សាកំពូលបណ្តាកំលាំង
ប្រដាប់អាវុធបានបញ្ជាឲ្យរំសាយរដ្ឋសភាតាមសាលក្រមរបស់តុលាការដ្ឋធម្មនុញ្ញកំពូល
ក្នុងការបោះឆ្នោតរដ្ឋសភាកាលពីដើមឆ្នាំនេះគណះបក្សយុត្តិធម៏នឹងអភីវឌ្ឌ្យន៏(​​​​​FJP)​របស់
អង្គការបងប្អូនឥស្លាម​ដណ្តើមបានអាសនះចំនួន​ ២៣៥​​ក្នុងចំណោមអាសនះទាំង​ ៥០៨​​ អាសនះនៅរដ្ឋសភា។

 បញ្ហានៅទីនេះគឺ​ការខ្វែងគំនិតរវាង​កងទ័ពនឹងអង្គការបងប្អូនឥស្លាម។ ការដែលលោក
 Mohamed Morsy  ក្លាយទៅជាប្រធានាធិបតីថ្មីរបស់អេហ្ស៊ីប​​គូសបញ្ជាក់នូវរបទ១ក្នុងដំ
ណើរការឈានទៅរក​ខឿនប្រជាធិបតេយ្យ១នៅអេហ្ស៊ីប  គិតតាំងពីពេលដែលប្រធានាធិប
តី Hosni  Mubarak ត្រូវផ្តួលរលំ។​ ជ័យជំនះនេះរបស់លោកបានអនុញាតិឲ្យអង្គការបងប្អូន
ឥស្លាមឡើងកាន់អំណាច។ក៏ប៉ុន្តែប្រការនេះឯងបានធ្វើឲ្យទំនាស់រវាងមជ្ឈស្ថានអ្នកយោធា
កាន់អំណាចនឹងអង្គការបងប្អូនឥស្លាមដែលលោក​Mohamed Morsy  ជាតំណាង​កើតមាន
ឡើង។​ ក្រុមអ្នកសង្កេតការណ៏ចាត់ទុកថា៖​ការដែល​ប្រធានាធិបតីថ្មី​ចេញផ្សាយ​ក្រិត្យស្តារ
រដ្ឋសភា​​​​នេះគឺសំដៅអនុវត្តគោលដៅដណ្តើមយកអំណាចពីកងទ័ពវិញនិងក៏សំដៅបន្ថែម
សិទរបស់ប្រធានាធិបតីចំពោះបណ្តាគោលនយោបាយសំខាន់ៗរបស់ប្រទេសជាតិផង។ពេលដែលរដ្ឋសភាត្រូវរំសាយ ការប្រកែកប្រជែងគ្នាអំពីការបែងចែកអំណាចរវាងកងទ័ព​នឹងអង្គការបងប្អូនឥស្លាម​កើនឡើង។ប្រការនេះឯងធ្វើឲ្យជ័យជំនះរបស់លោកMohamed
Morsy បាត់ទៅអត្ថន័ជាច្រើន។

ពីបណ្តាការវិវត្តប្រែប្រួលលើឆាកនយោបាយអេហ្ស៊ីប ​សាធារណះមតិចាត់ទុកថា៖​ប្រទេស
នេះនិងធ្លាក់ទៅក្នុងគ្រោះវិបត្តិនយោបាយថ្មី១នឹងទំនាស់រវាងរដ្ឋអំណាចនាបច្ចុប្បន្ននឹងម
ជ្ឈស្ថានអ្នកយោធាគឺពិបាករកបានដំណោះស្រាយ១​ក្នុងរយះពេលខ្លីខាងមុខនេះជាពិប្រាកដ៕

ប្រតិកម្មទៅវិញ