ការប្រឈមមុខមិនទាន់មានចុងបញ្ចប់។

ANH HUYEN Theo VOV -
Chia sẻ

Vovworld-ជាលើកដំបូងក្នុងអំឡុង១៧ឆ្នាំកន្លងមក
បណ្ដាស្ថាប័នរដ្ឋាភិបាល​សហរដ្ឋអាមេរិកត្រូវបញ្ឈប់
សកម្មភាពដោយសារកង្វះថវិការរដ្ឋ។​នាថ្ងៃត្រង់ ថ្ងៃទី
១តុលា (តាមម៉ោងវៀតណាម) ជាមួយអត្រា៥៤លើ៤៦
ព្រឹទ្ធសភាអាមេរិក​បាន​បដិសេធពង្រាងច្បាប់ធានារាប់រងសុខាភិបាលរបស់
លោក Obama ដែលហៅថា “Obamacare” ដើម្បី​បំពេញបន្ថែមថវិការសំរាប់ រដ្ឋាភិបាលសហរដ្ឋក្រោយថ្ងៃ៣០កញ្ញា។​ បំរែបំរួលនេះបាន​បង្ហាញនូវការ ប្រឈមមុខជារឿយៗរវាងគណបក្សសាធារណៈរដ្ឋដែលកំពុងត្រួត​ពិនិត្យ សភាជាន់ទាបជាមួយគណបក្សប្រជាធិបតេយ្យដែលស្រូបយកភាគច្រើន
នៅព្រឹទ្ធសភា។

ការប្រឈមមុខមិនទាន់មានចុងបញ្ចប់។ - ảnh 1
បណ្ដាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបញ្ឈប់សកម្មភាពដោយសារកង្វះថវិការរដ្ឋ។ (AP)



        Vovworld-ជាមួយសេចក្តីសំរេចចិត្តនេះ មានបុគ្គលិករដ្ឋការពី៨សែន​ដល់​១លាននាក់ក្នុងចំណោមបុគ្គលិករដ្ឋ២,៨លាននាក់ដែលកំពុងធ្វើការឲ្យរដ្ឋាភិបាល
សហរដ្ឋត្រូវបង្ខំឈប់សំរាកដោយគ្មានប្រាក់ខែ ទាហានប្រមាណ១,៤លាននាក់
នៅបន្ត​បំពេញការងារប៉ុន្តែទទួលប្រាក់ខែយឺតជាដើម។​ ក្នុងពេលនោះ លើវិស័យ
​សេដ្ឋកិច្ច ការខ្វែងគំនិតដ៏ជ្រាលជ្រៅនៅរដ្ឋសភាអាមេរិកបានធ្វើឲ្យប្រាក់ដុល្លារ
​អាមេរិកធ្លាក់តំលៃ។ ក្នុងពេលធ្វើពាណិជ្ជកម្មនាថ្ងៃទី១តុលានៅទីផ្សារតូក្យូ ប្រាក់​ដុល្លារអាមេរិកបានប្តូរជាមួយកំរិត៩៨,១៦យេនក្នុង១ដុល្លារអាមេរិក ធ្លាក់ចុះបើ​ប្រៀបនឹងកំរិត៩៨,២១យេនក្នុង១ដុល្លារអាមេរិកនៅចុងថ្ងៃទី៣០កញ្ញា។ ប្រាក់​
ដុល្លារ​អាមេរិកក៏ត្រូវធ្លាក់តំលៃបើប្រៀបនឹងប្រាក់ស្នូលស្ទើរតែទាំងអស់នៅក្នុង
ដំបន់​អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

        ជាច្បាស់ណាស់ថា ការជាប់គាំងខាងថវិការរបស់រដ្ឋាភិបាលអាមេរិកមាន
ការផលប៉ះពាល់ដល់ជ្រុងជ្រោយជាច្រើនរបស់ជីវភាពរស់នៅពិភពលោក។
ក្រុមហ៊ុនស្រាវជ្រាវ IHS បាន​ព្យាករណ៍ថា​អាមេរិកនឹងត្រូវខូចខាតយ៉ាងតិចបំផុត
ប្រមាណ៣រយលានដុល្លារ​អាមេរិកក្នុងមួយថ្ងៃដោយសារទិន្នផលសេដ្ឋកិច្ចបាន
ធ្លាក់ចុះ។​ កំរិតនេះ​នឹង​កើនឡើងប្រសិនបើស្ថានភាពបិទទ្វារបានអូសបន្លាយដ៏យូរ​ធ្វើឲ្យទំនុកទុកចិត្ត​និងការចំណាយរបស់អង្គភាពអាជីវកម្មអ្នកប្រើប្រាស់បន្តថយ
ចុះ។ តាមការព្យាករណ៍​ថា រដ្ឋាភិបាលបិទទ្វារក្នុងរយៈពេល២សប្ដាហ៍នឹងធ្វើឲ្យ
កំណើន GDP នៃត្រីមាស​ទី​៤ថយចុះ០,៥% បិទទ្វាររហូតក្នុងខែតុលានឹងធ្វើឲ្យ
GDP ថយចុះ២%។

        ចំណងចងធំបំផុតក្នុងការតស៊ូនេះគឺ Obamacare។ តាមនោះក្រមច្បាប់នេះ
កំណត់ប្រជាជន​អាមេរិកទាំងអស់ត្រូវមានធានារ៉ាប់រងសុខភាពមុនឆ្នាំ២០១៤។​
បើមិនមាន គេ​នឹងត្រូវផាកពិន័យ។ នាបច្ចុប្បន្ន ប្រទេសអាមេរិកបានមានប្រជាជន
ប្រមាណ​៥០​លាន​នាក់ ស្រូបយក១៦%នៃចំនួនប្រជាជនគ្មានធានារ៉ាប់រង
សុខាភិបាល។ ច្បាប់ធានារ៉ាប់រងសុខភាពរបស់លោក Obama ត្រូវបានសង្ឃឹមថា​
នឹងជួយមនុស្ស​ប្រមាណ៣២លាននាក់ក្នុងចំណោមពោលខាងលើបានទទួល
សេវាកម្ម​សុខាភិបាលតាមរយៈធានារ៉ាប់រង។ តាមលទ្ធផលស្តង់មតិរបស់ក្រុមហ៊ុន
CNBC នោះ បានមានមតិប្រមាណ៤៤%គាំទ្រការផ្ដល់ថវិការសំរាប់កម្មវិធីធានារ៉ាប់រង
សុខភាពនេះក្នុងពេលនោះបរិមាណអ្នកប្រឆាំងត្រឹមតែស្រូបយក៣៨%តែប៉ុណ្ណោះ។

         ប៉ុន្តែមជ្ឈដ្ឋានអ្នកមាននិងបណ្ដាព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋបាន
ប្រឆាំងជំទាស់នឹង Obamacare ជាមួយមូលហេតុវានឹងធ្វើឲ្យប្រាក់ពន្ធរបស់ប្រជាជន
អាមេរិក​កើន​ឡើងប្រមាណ៥សែនលានដុល្លារអាមេរិក។ បំរែបំរួលនេះជា​ការ​សាកល្បងដ៏ធំធេងចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Obama។ ឧបទ្ទេហេតុ
លើកទី១បានប្រព្រឹត្តទៅចុងឆ្នាំ១៩៩៥និងដើមឆ្នាំ១៩៩៦ ក្នុង​ពេលដែលប្រធានាធិបតី
Bill Clinton និងបណ្ដាថ្នាក់ដឹកនាំរដ្ឋសភាមិនទទួល​បាន​ការស្រុះចិត្តគំនិតអំពីមាត្រា
ក្នុងពង្រាងច្បាប់ថវិការរដ្ឋ។​ ពេលនោះស្ថាប័នមួយ​ចំនួន​របស់រដ្ឋាភិបាលសហរដ្ឋ
ត្រូវបិទទ្វារក្នុងរយៈពេល២១ថ្ងៃ។

        នាបច្ចុប្បន្ន ប្រទេសអាមេរិកកំពុងរង់ចាំការកំណត់ពេលវេលាថ្មីមួយ។ តាម​នោះ ថ្ងៃទី១៧តុលាខាងមុខនឹងជារយៈកាលកំណត់ចុងក្រោយសំរាប់ការដម្លើងអតិបរមានៃ
ប្រាក់បំណុល​របស់រដ្ឋាភិបាលដែលកំពុងនៅកំរិត១៦លាន៧សែនលានដុល្លារ​អាមេរិក។​ប្រសិនបើរដ្ឋសភានៃប្រទេសនេះមិនអាចអនុម័តលើការដំឡើងកំរិតអតិបរមានៃប្រាក់
បំណុលនោះ ប្រទេសអាមេរិកនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រត្រូវក្ស័យធុនអំពី​ខាង
ទ្រឹស្តី។ សាធារណៈមតិបានចាត់ទុកថា រួមជាមួយបញ្ហាកំរិតប្រាក់បំណុល​សាធារណៈ បញ្ហាថវិការរដ្ឋនាបច្ចុប្បន្នបាននិងកំពុងគំរាមកំហែងស្ថិរភាពរបស់​ខឿន​សេដ្ឋកិច្ចធំ
បំផុតលើពិភពលោកនេះ៕

ប្រតិកម្មទៅវិញ