ការប្តេជ្ញាចិត្តអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងដោយបំរែបំរួលអាកាសធាតុ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ កញ្ញា នៅទីក្រុង Can Tho  ភាគខាងត្បូងវៀតណាម សន្និសីទស្តីអំពីការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយបំរែបំរួលអាកាសធាតុ» បានបើកជាផ្លូវការក្រោមការធ្វើអធិបតីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ដោយមានការ ចូលរូមរបស់តំណាងនៅក្នុងនិងក្រៅប្រទេសចំនួន ៥០០ នាក់។ បណ្ដាអង្គសន្និសីទពិភាក្សាអំពីវិធានការជាច្រើនដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តរភាព ប្រកបដោយយុទ្ធសាស្ត្រនិងយូរអង្វែងដល់ឆ្នាំ ២១០០។ ព្រឹត្តិការណ៍ពិសេសនេះអាចត្រូវបានចាត់ទុកជាមូលដ្ឋានដើម្បីបើកចេញការអភិវឌ្ឍន៍សំរាប់តំបន់ដីសណ្តទន្លេ Cuu Long ក្នុងលក្ខណៈថ្មីស្ថានភាពថ្មី។
ការប្តេជ្ញាចិត្តអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងដោយបំរែបំរួលអាកាសធាតុ - ảnh 1 ការប្តេជ្ញាចិត្តអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងដោយបំរែបំរួលអាកាសធាតុ

(VOVworld) – តំបន់ដីសណ្តទន្លេ Cuu Long ជាតំបន់ដីពោរពេញទៅដោយកសក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដោយមានចំនួនប្រជាជនចំនួន ១៨ លាននាក់។ តំបន់នេះរួមចំណែក ១៨% GDP របស់វៀតណាម ដោយមាន ៩០% ទិន្នផលអង្ករនាំចេញ ៦០% តំលៃប្រាក់នាំចេញជលផលរបស់វៀតណាមនិង ៧០% ទិន្នផលផ្លែឈើក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្ន តំបន់ដីសណ្តទន្លេ Cuu Long កំពុងប្រឈមមុខនឹងការលំបាកពិសេសដោយបំរ៉ែបំរួលអាកាសធាតុនិងការលើកកំពស់ទឹកសមុទ្រ។ ដោយហេតុនេះ ការប្រមូលផ្តុំប្រភពធនធានទាំងឡាយនិងបញ្ញារបស់សហគមន៍អាជីវករ ប្រជាជន បណ្ដាអង្គការអន្តរជាតិ ចូលរួមយ៉ាងសកម្មក្នុងការត់ប្រណាំងជួយសង្គ្រោះតំបន់ដីសណ្តទន្លេ Cuu Long គឺភាពចាំបាច់ណាស់។

        តំបន់ដីសណ្តទន្លេ Cuu Long និងបណ្ដាការលំបាកកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ

       ក្រឡែកមើលប្រវត្តិសាស្ត្របង្កើតនិងអភិវឌ្ឍន៍នៃតំបន់ដីសណ្តទន្លេ Cuu Long អស់រយៈពេលរាប់រយឆ្នាំកន្លងទៅ តំបន់នេះជានិច្ចកាលប្រឈមមុខនឹងការលំបាក សាកល្បងក្នុងសម័យកាលនីមួយៗក្នុងប្រវត្តិសាស្ត្រ។

        ក្នុងពេលដែលប្រទេសវៀតណាមដណ្តើមបានឯករាជ្យនិងឯកភាពទាំងស្រុង បក្សនិងរដ្ឋវៀតណាមបន្តជំរុញយ៉ាងខ្លាំងបុព្វហេតុគាស់រានដី ផ្លាស់ប្តូរដីរាប់លានហិក តានៅទីនេះក្លាយទៅជាវាលស្រែសម្បូរធូធា។ តំបន់ដីសណ្តទន្លេ Cuu Long បានក្លាយ ទៅជាទីកន្លែងធានាសន្តិសុខស្បៀងអាហារជាតិនិងជួយឲ្យប្រទេសជាតិរួចផុតពីភាពក្រីក្រនិងការខ្វះស្បៀងអាហារ។ ប៉ុន្តែ ឥឡូវនេះ តំបន់ដីសណ្តទន្លេ Cuu Long កំពុង ប្រឈមមុខនឹងផលវិបាកដោយបំរែបំរួលអាកាសធាតុដូចជា៖ ការផ្លាស់ប្តូរសីតុណ្ហភាព ជាបន្តបន្ទាប់ ការជ្រាបចូលនៃទឹកប្រៃ ការរាំងស្ងួតនិងការបាក់ស្រុតដី។ ក្រៅពីនោះ ការទប់ស្កាក់ទឹកនៅទន្លេមេគង្គលើបានធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដីសណ្តទន្លេ Cuu Long ផ្លាស់ប្តូរតាមទិសអាក្រក់ទៅៗដែលធ្វើឲ្យលំបាកដល់សកម្មភាពផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។

ការប្តេជ្ញាចិត្តអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងដោយបំរែបំរួលអាកាសធាតុ - ảnh 2 សន្និសីទផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយបំរែបំរួលអាកាសធាតុ

        នាឆ្នាំ ២០១២ ក្នុងពេលដែលនាំចេញសេណារីយូរព្យាករអំពីបំរែបំរួលអាកាស ធាតុនិងការឡើងកំពស់ទឹកសមុទ្រ កត្តាមួយចំនួនស្ថិតនៅកំរិតសង្ស័យក្តី ប៉ុន្តែ  ក្រោយរយៈពេល ៥ ឆ្នាំ ការព្រួយបារម្ភបានក្លាយជាការពិតហើយការប្រែប្រួលដោយមិន អាចព្យាករណ៍បានឡើយ។ តាមការព្យាករថា៖ ដល់ឆ្នាំ ២០៣០ ប្រសិនបើ កំរិតទឹកសមុទ្រឡើងបន្ថែម ១០០ សង់ទីម៉េត្រ នោះគឺផ្ទៃដីបណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long នឹងត្រូវបានលិចទឹកទាំងស្រុងជាពិសេសគឺខេត្ត Hau Giang ខេត្ត Kien Giang និងខេត្ត Ca Mau។

        ផ្លាស់ប្តូរការត្រិះរិះក្នុងការអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេ Cuu Long

        ដោយមានគោលដៅស្វែងរកដំណោះស្រាយសំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ ដីសណ្តទន្លេ Cuu Long នារាប់សិបឆ្នាំខាងមុខ  សន្និសីទផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយបំរែបំរួលអាកាសធាតុបង្ហាញច្បាស់លាស់នូវការប្តេជ្ញាចិត្តរបស់អ្នប្រមុខរដ្ឋាភិបាលវៀតណាមនិង បណ្ដាក្រសួងស្ថាប័ននិងប្រជាជនទាំងមូលក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងធនធាននិង បរិស្ថានវៀតណាម លោក Tran Hong Ha បានអះអាងថា៖

        «នេះគឺជាសន្និសីទដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានរៀបចំហើយ នាំចេញគោលដៅខ្ពស់។ នេះក៏ជាគោលដៅចំពោះរដ្ឋាភិបាលផងនិងរបស់តំបន់ដីសណ្តទន្លេ Cuu Long ក៏ដូចជា មណ្ឌលសេដ្ឋកិច្ចអេកូឡូស៊ីផ្សេងៗទៀតផង។ សន្និសីទលើកនេះត្រូវនាំចេញដំណោះស្រាយដែលមានទស្សនៈក្នុងរយៈពេលយូរអង្វែងព្រមទាំងមានចរិតលក្ខណៈអនុវត្តជាក់ស្តែងទាន់ពេលវេលាផងដែរ។ វិស័យនីមួយ ក្រសួងនិងតំបន់និមួយៗនឹងជ្រើសរើសបញ្ហាសំខាន់បំផុតដើម្បីផ្តល់អាទិភាព។»

ការប្តេជ្ញាចិត្តអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងដោយបំរែបំរួលអាកាសធាតុ - ảnh 3អង្គសន្និសីទទាំងឡាយក៏បានពិភាក្សាអំពីការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនិងយន្តការសម្របសម្រួលតំបន់ 

        នៅសន្និសីទលើកនេះ អង្គសន្និសីទទាំងឡាយក៏បានពិភាក្សាអំពីការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនិងយន្តការសម្របសម្រួលតំបន់ ការផ្ទេរប្តូររូបសណ្ឋានផលិតកម្ម និរន្តរភាព ការទប់ទល់នឹងគ្រោះធម្មជាតិ ជាដើម។ ទន្ទឹមនឹងនោះ លទ្ធផលនៃសន្និសីទ លើកនេះគឺជាមូលដ្ឋានដើម្បីរដ្ឋាភិបាលពិនិត្យមើលចេញផ្សាយសេចក្តីសម្រេចចិត្ត ដោយឡែកមួយសំរាប់តំបន់ដីសណ្តទន្លេ Cuu Long។ បណ្ឌិត សាស្ត្រាចារ្យ  Vo Tong Xuan នាយកសកលវិទ្យាល័យ Can Tho បានចាត់ទុកថា៖

        «នៅសន្និសីទលើកនេះក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី បណ្ដាក្រសួងស្ថាប័នបានពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទិនដល់ការរៀបចំផែនការយ៉ាងម៉េច អនុវត្តផែនការនេះយ៉ាងម៉េចឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង។»

        ច្បាស់លាស់ថា៖ ក្នុងស្ថានភាពថ្មីនៅតំបន់ដីសណ្តតន្លេ Cuu Long បច្ចុប្បន្ន ការកសាងយុទ្ធសាស្ត្រក្នុងរយៈពេលយូរអង្វែងដល់ឆ្នាំ ២១០០ ដើម្បីអភិវឌ្ឍន៍តំបន់ និរន្តរភាពគឺជាផែនការយូរអង្វែងរបស់បក្សនិងរដ្ឋវៀតណាម។ បន្ទាប់ពីសន្និសីទផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long បន្សាំជាមួយបំរែបំរួលអាកាសធាតុ រដ្ឋាភិបាលវៀតណាមនឹងចេញផ្សាយសេចក្តីសម្រេចចិត្តជំនាញ ស្តីអំពីការអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេ Cuu Long ដោយមានទស្សនៈវិស័យយូរអង្វែង ថែមទៀត។ នេះគឺជាការបើកចេញកំណាត់ផ្លូវថ្មីមួយជាការពិតដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តរភាពឲ្យសមស្របនឹងឈ្មោះជាឃ្លាំងស្រូវ ឃ្លាំងផែ្លឈើ និងឃ្លាំងជលផលរបស់ប្រទេសទាំងមូល៕ 

ប្រតិកម្មទៅវិញ