ការបោះជំហានថ្មីក្នុងការធានាសេរីភាពជំនឿសាសនារបស់ប្រជាជន

THU HIOA
Chia sẻ

(VOVworld)-សេចក្តីព្រាងច្បាប់ជំនឿសាសនាដែល
កំពុងបានសមាជិកសភានៃគណៈ កម្មាធិការអចិន្ត្រៃ
រដ្ឋសភាលើកមកពិភាគ្សា ផ្តល់យោបល់នៅក្នុង
សម័យប្រជុំលើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២
ដល់ថ្ងៃទី២២កញ្ញា។ តាមគម្រោង សេចក្តីព្រាងនេះនឹង បានដាក់ជូនរដ្ឋ
សភាពិភាគ្សានិងអនុម័តនៅក្នុងអង្គប្រជុំរដ្ឋសភាខាងមុខ សំដៅបង្កើត
ឡើងក្របខ័ណ្ឌគតិយុត្តិបើកទូលាយសម្រាប់សកម្មភាពជំនឿសាសនា
នៅវៀតណាម។

(VOVworld)-សេចក្តីព្រាងច្បាប់ជំនឿសាសនាដែលកំពុងបានសមាជិកសភានៃ
គណៈ កម្មាធិការអចិន្ត្រៃរដ្ឋសភាលើកមកពិភាគ្សា ផ្តល់យោបល់នៅក្នុងសម័យ
ប្រជុំលើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២២កញ្ញា។ តាមគម្រោង
សេចក្តីព្រាងនេះនឹង បានដាក់ជូនរដ្ឋសភាពិភាគ្សានិងអនុម័តនៅក្នុងអង្គប្រជុំរដ្ឋ
សភាខាងមុខ សំដៅបង្កើត ឡើងក្របខ័ណ្ឌគតិយុត្តិបើកទូលាយសម្រាប់សកម្ម
ភាពជំនឿសាសនានៅវៀតណាម។

ការបោះជំហានថ្មីក្នុងការធានាសេរីភាពជំនឿសាសនារបស់ប្រជាជន - ảnh 1
ពិធីដុតទៀនបួងសួងឲ្យអ្នកនេសាទនិងយុទ្ធជននៅវិហារមួយនៃទីក្រុងហាណូយ


       វៀតណាមជាប្រទេសមានពហុសាសនាដែលក្នុងនោះមានចំនួនប្រជាជន
វៀតណាម ៩៥%មានជីវភាពសាសនា។ទន្ទឹមជាមួយគ្នានោះ លើទូទាំងប្រទេស
មានសាសនិកជាង២០លាននាក់និងអង្គការសាសនាចំនួន៤០ដែលចំណុះ
សាសនាចំនួន១៤។

        ផ្ទាំងគំនូរពហុបែបអំពីសាសនា

សាសនិកនៃបណ្តាសាសនាមានជីវភាពសាសនាធម្មតានៅតាមគ្រួសារនីមួយៗ
 និង តាមកន្លែងសក្ការៈបូជាដោយពិធីប្រពៃណីនៃសាសនារៀងៗខ្លួន។ ជីវភាព
សាសនា មួយចំនួន ជាពិសេសគឺសាសនាស្ថិតក្នុងក្របខ័ណ្ឌតំបន់ សុទ្ធតែដំណើរ
សកម្មភាព ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ លក្ខន្តិកៈរបស់អង្គការនិងធានាថាគោរពតាម
ច្បាប់។ ភាព សម្របសម្រួលរវាងសាសនានានាក៏បានបស្តែងចេញយ៉ាងច្បាស់
លាស់ដែរ។ ជាក់ស្តែងគឺ អ្នកមុខអ្នកការនៃសាសនានេះអាចទៅចូលរួមពិធីមិទ្ទិញ
របស់សាសនាដទៃនិងស្ម័គ្រចិត្តជូយសាសនិកនៃសាសនាផ្សេងៗរួមទាំងអ្នកមិន
កាន់សាសនា គឺសម្តែងនូវសាមគ្គី ភាពនិងភាពស្និទ្ធស្នាលរវាងបណ្តាសាសនា។

        ចាប់តាំងពីការផ្លាស់ប្តូរថ្មីប្រទេសជាតិមក និកាយនិងសាសនាមួយចំនួននៅ
វៀតណាម ត្រូវបានទទួលជានីតិបុគ្គល តាមនោះ ព្រះសង្ឃនៅវៀតណាមអាចមាន
លក្ខណៈ បំពេញបន្ថែមនូវជំនឿរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន លើទូទាំងប្រ
ទេសមានវិទ្យា ស្ថានសាសនាចំនួន៤ មហាវិទ្យាល័យចំនួន៨ អនុវិទ្យាល័យ រៀន
សូត្រព្រះពុទ្ធវិទ្យា និង វិទ្យាស្ថានស្រាវជ្រាវសាសនាមួយចំនួនទៀត។ សកម្មភាព
អន្តរជាតិរបស់អង្គការ បុគ្គលកាន់សាសនាក៏បានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។
សាសនានានានៅវៀតណាម បានសកម្មចូលរួមសន្និសីទនិងវេទិកាសាសនាតំបន់
និងអន្តរជាតិ។​ហើយសកម្មភាព ខាងសាសនាអន្តរជាតិធំៗក៏បានរៀបចំដ៏មហោ
ឡារិកប្រកបដោយជោគជ័យនៅវៀតណាមដែរ។

        ទស្សនផ្លាស់ប្តូរថ្មីអំពីជំនឿសាសនា

        សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាមនីតិកាលទី៩ បានអះអាងថា ជំនឿសាសនាជាតម្រូវការស្មារតីរបស់ប្រជាជន
 មួយផ្នែកនិងសាសនិកនៃបណ្តាសាសនាជាផ្នែកមួយនៃផែនមហាសាមគ្គីជាតិ
ទាំងមូល ។ បក្សនិងរដ្ឋបានអនុវត្តមុនក៏ដូចជាក្រោយនូវគោលនយោបាយគោរព
និងធានាសិទ្ធិ សេរីភាពជំនឿរបស់ពលរដ្ឋដោយកាន់ឬមិនកាន់សាសនាណាមួយ។
រដ្ឋក៏បានធានា​សិទ្ធិអនុវត្តជីវភាពសាសនាធម្មតាត្រឹមត្រូវតាមច្បាប់និងហាមជា
ដាចខាតអំពើរំលោភ សិទ្ធិសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រូប។

        ការបោះជំហានថ្មីអំពីសេរីភាពជំនឿសាសនា

        ដើម្បីបន្តគោលមាគ៌ា គោលនយោបាយអំពីជំនឿសាសនានោះ វៀតណាម
បាន កសាងនូវសេចក្តីព្រាងច្បាប់ជំនឿសាសនាហើយគ្រោងនឹងដាក់ជូនរដ្ឋសភា
អនុម័ត​នា ខែតុលាខាងមុខ។ សេចក្តីព្រាងច្បាប់នេះ បានបើកទូលាយក្របខ័ណ្ឌ
នៃបុគ្គលដែល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ដែលប្រែពីពាក្យ “ពលរដ្ឋ”
ឲ្យក្លាយទៅជា “មនុស្សគ្រប់រូប” ដែលបានបង្ហាញច្បាស់ថា សិទ្ធិសេរីភាពខាងជំ
នឿសាសនាជាសិទ្ធិ របស់មនុស្ស។​ការចុះឈ្មោះអនុវត្តជីវភាពសាសនាត្រូវបាន
ចាត់ទុកថា ឆ្លើយតបនឹង សម្រូវការប្រមូលផ្តុំបង្ហាញការជឿទុកចិត្តរបស់បុគ្គល
ហើយពុំមែនជាលក្ខ័ណ្ឌកកើតឡើងអង្គការសាសនានោះទេ។

        លទ្ធផលនៃការផ្លាស់ប្តូរគោលនយោបាយ ច្បាប់ស្តីពីជំនឿសាសនានោះ
 បាននាំ មកការផ្លាស់ប្តូរជាសារវ័ន្តក្នុងជីវភាពខាងជំនឿសាសនារបស់ប្រជាជន។
 ស្ថានភាព សាសនាមានស្ថិរភាពពពីជំហានៗ ហើយសាសនិក អ្នកមុខអ្នកការ
ព្រះសង្ឃកាន់តែ មានការជឿទុកចិត្តនិងរួមចំណែកសកម្មចូលក្នុងកិច្ចការកសាង
និងអភិវឌ្ឍន៍ប្រទេស ជាតិ។ សេចក្តីព្រាងច្បាប់ជំនឿសាសនា ដែលនឹងបានរដ្ឋ
សភាអនុម័តនាពេលខាងមុខ នឹងបង្កើតក្របខ័ណ្ឌគតិយុត្តបើកទូលាយដើម្បី
សកម្មភាពជំនឿសាសានានៅវៀត ណាមមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ