ការថែទាំបុណ្យតេតសំរាប់ជនក្រីក្រ៖ ការួមដៃរបស់សហគមន៍ |
ដោយទិសស្លោក «មិនទុកចោលនរណាម្នាក់នៅខាងក្រោយឡើយ» នាប៉ុន្មានឆ្នាំកន្លងទៅការរួមដៃថែទាំបុណ្យតេតសំរាប់ជនក្រីក្របានជួយដល់គ្រួសារក្រីក្ររាប់លានគ្រួរមានបុណ្យតេតសិប្បាយរីករាយនិងគ្រប់គ្រាន់។
បុណ្យតេតចែករំលែកមួយ
បុណ្យតេតប្រពៃណីនៅវៀតណាមមិនត្រឹមតែជាការជួបជុំគ្នាជាមួយសាច់ញាតិក្រុមគ្រួសារប៉ុណ្ណោះទេថែមទាំងជាបុណ្យតេតចែករំលែកទៀតផង។ ក្នុងឳកាសនេះ កញ្ចប់អំណោយចំនួន ២ លានត្រូវបានប្រគល់ជូនឲ្យជនក្រីក្រ រថយន្តដឹកជញ្ជូនទំនិញតេតរាប់ពាន់ជើងបានទៅដល់ប្រជាជនក្រីក្រនៅតំបន់ព្រៃភ្នំតំបន់ឆ្ងាយដាច់ស្រយាល។ នៅខេត្ត Kon Tum (ភាគកណ្ដាល
វៀតណាម) គ្រួសារចំនួន ៣៤ ពាន់គ្រួត្រូវបានផ្តល់អង្កររួមជាមួយប្រាក់ដើម្បីទទួលបុណ្យតេត។ នៅតាមបណ្ដាភូមិជនជាតិភាគតិចក្នុងខេត្ត សុទ្ធតែរៀបចំទិវាបុណ្យនំអន្សម។ លោក A Nhap អនុប្រធានគណៈកម្មាធិការប្រជាជនឃុំព្រំដែន Dak Blo ស្រុក Dak Glei ជាស្រុកព្រៃភ្នំដាច់ស្រយាលជាទី បំផុតនៅខេត្ត Kon Tum បានឲ្យដឹងថា៖
«បណ្ដាគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយត្រូវបានទទួលអំណោយតេតហើយ។ ក្រៅពីនោះ គោលការណ៍រួមគឺរៀបចំទិវាបុណ្យនំអន្សមនៅភូមិទាំងឡាយ។ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារគោល នយោបាយត្រូវបានយកចិត្តទុកដាក់ជាច្រើន។ គ្រួសារក្រីក្រទាំងអស់បានទទួលបុណ្យតេតដ៏គ្រប់គ្រាន់ មិនខ្វះស្បៀងអាហារឬអំណោយតេតទេ។»
ការថែទាំបុណ្យតេតសំរាប់ជនក្រីក្រ៖ ការួមដៃរបស់សហគមន៍ |
មិនត្រឹមតែប្រជាជននៅតំបន់ព្រែភ្នំដាច់ស្រយាល ប៉ុណ្ណោះទេ ថែមទាំង បណ្ដាគ្រួសារដែលរងឥទ្ធិពលដោយគ្រោះធម្មជាតិក៏ទទួលបានការយកចិត្តទុកដាក់ ផងដែរ។ លោក Vo Binh Tan នាយករងមន្ទីរការងារយុទ្ធជន ពិការនិងសង្គមកិច្ចខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) ដែលជាតំបន់រងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Damrey បានឲ្យដឹងថា៖
«គណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាណែនាំល្អការងារផ្តល់អង្កជួយសង្គ្រោះនិងបណ្ដាមុខសញ្ញាដែលទទួលប្រាក់ជួយឧបត្ថម្ភ។ ក្រៅពីនោះមានមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភជនរងគ្រោះទទួលបុណ្យតេត ផងដែរ។ យើងខ្ញុំបន្តសហការជាមួយបណ្ដាក្រុមមនុស្សធម៌ជួយបណ្ដាគ្រួសារក្រីក្រទទួលបុណ្យតេតល្អថែមទៀត។»
រួមជាមួយរដ្ឋអំណាចតំបន់ ការចូលរួមយ៉ាងសកម្មដោយស្មគ្រចិត្តរបស់មជ្ឈដ្ឋានសហគ្រិននិងអង្គការសមាគមន៍អង្គការមហាជនក្នុងការថែទាំទទួលបុណ្យតេតក៏បានធ្វើឲ្យជនក្រីក្រកក់ក្តៅចិត្តក្នុងចិត្ត។ ក្នុងឱកាសសំរាកតេតនេះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ក្រុមហ៊ុនជាច្រើនបានរៀបចំពិធីទទួលបុណ្យតេតមុនកាលកំណត់តាមរយៈ កម្មវិធីវប្បធម៌សិល្បៈ ប្រគល់ជូនសំបុត្ររថយន្តដោយឥតគិតថ្លៃដល់កម្មករដែលមានស្ថានភាពលំបាក។
ការរួមដៃថែទាំតេតសំរាប់ជនក្រីក្រក៏ទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់មជ្ឈដ្ឋានវ័យក្មេងដែរ។ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជនទីក្រុង Da Nang លោក Nguyen Duy Minh បានចែករំលែកថា៖
«ទោះបីជាកញ្ចប់អំណោយមិនច្រើនទេក្តី ប៉ុន្តែ សម្តែងនូវការទទួលខុសត្រូវរបស់យុវវ័យទីក្រុងក្នុងការជួយឧបត្ថម្ភនិស្សិតគ្រួសារគោលនយោបាយគ្រួសារក្រីក្រទទួលនិទាឃរដូវកក់ក្តៅមួយ។ យើងខ្ញុំក៏សហការជាមួយសម្ព័ន្ធសមាគមយុវជនទីក្រុងជូននំអន្សមសំរាប់មូលដ្ឋានគាំពារកុមារ កម្មករដែលគ្មានលក្ខណៈត្រឡប់ស្រុកកំណើតទទួលបុណ្យតេត ទៀតផង។»
សេចក្តីសប្បាយរីកសាយភាយ
អាស្រ័យដោយការជួយឧបត្ថម្ភរបស់រដ្ឋអំណាចក៏ដូចជាបណ្ដាអង្គការមហាជនគ្រួសារក្រីក្រនិងមានស្ថានភាពលំបាកចំនួន ២ ពាន់គ្រួរបានមានលក្ខណៈទទួលបុណ្យតេតប្រពៃណីជាតិ។ គេសប្បាយរីករាយដោយការយកចិត្តទុកដាក់របស់សហគមន៍ទាំងមូល។ លោក A Kin នៅភូមិ Dak Dong ឃុំ Ngoc Tu ខេត្ត Kon Tum បានចែករំលែកការចាប់អារម្មណ៍បន្ទាប់ពីទទួលផ្ទះថ្មីដែលរដ្ឋអំណាចនិងប្រជាជនភូមិស្រុកជួយកសាងមុនបុណ្យតេតថា។ «ឥឡូវនេះ ខ្ញុំមានផ្ទះហើយ។ ខ្ញុំសប្បាយរីករាយសុភមង្គលណាស់! មុននេះ គ្រួសារខ្ញុំលំបាកណាស់ ហើយនាបច្ចុប្បន្ន រដ្ឋបានជួយឧបត្ថម្ភកសាងផ្ទះថ្មីសំរាប់ខ្ញុំ។ នាពេលខាងមុខ យើងខ្ញុំខិតខំរកស៊ីថែមទៀតដើម្បីកែលំអរជីវភាពរស់នៅ។»
ការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភជនក្រីក្រឲ្យមានបុណ្យតេតដ៏គ្រប់គ្រាន់មិនត្រឹមតែនាំមកនូវក្តីសប្បាយរីករាយសំរាប់ពួកគេប៉ុណ្ណោះទេថែមទាំងជាសកម្មភាពមនុស្សសាស្ត្របានរួមវិភាគទានកសាងសង្គមដ៏ល្អប្រសើរថែមទៀត។ នៅវៀតណាមការរួមដៃរៀបចំបុណ្យតេតសំរាប់ជនក្រីក្រនិងអ្នកមានស្ថានភាពលំបាកកំពុងក្លាយទៅជាទំនៀមទំលាប់វប្បធម៌ល្អប្រសើរក្នុងជីវភាពរស់នៅ៕