កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម

Chia sẻ

(VOVWORLD) - បន្ទាប់ពីមានការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26)  ដោយមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាង ១២០ រូបត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមដែលត្រូវបានដាក់ចេញសម្រាប់មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំនេះ គឺមានទំហំធំធេងផងដែរ នៅពេលដែល ពិភពលោកមិនសូវមានជម្រើស ចំពោះមុខស្ថានភាពបម្រែបម្រួលអាកាសធាតុដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម - ảnh 1COP26 នឹងផ្អែកលើសកម្មភាពដែលបានកំណត់នៅ COP21 ដែលបានអនុវត្តរួចហើយ (រូបថត៖ AP)

COP26 បានប្រារព្ធធ្វើឡើងក្នុងបរិបទនៃការផ្លាស់ប្តូរអាកាសធាតុពិភពលោកកាន់តែអាក្រក់ទៅៗ។ របាយការណ៍បើកកិច្ចប្រជុំបានបង្ហាញថា កម្រិតទឹកសមុទ្រជាមធ្យមបានកើនឡើង ២,៣ ម៉ែត្រ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដោយសារតែការរលាយនៃផ្ទាំងទឹកកក ខណៈដែល កំណត់ត្រាឧស្ម័នផ្ទះកញ្ចក់ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ នៅមុនថ្ងៃបើកកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា ស្ថានភាពអាកាសធាតុបច្ចុប្បន្នគឺជា “សំបុត្រឯកទិសទៅកាន់គ្រោះមហន្តរាយ”។ តថភាពជាក់ស្តែងនេះធ្វើឱ្យ COP26 ត្រូវបានរំពឹងថា នឹងកំណត់គោលដៅសម្រេចសម្រាប់អនាគតដ៏យូរអង្វែងរបស់ពិភព លោក នៅចំពោះមុខការគំរាមកំហែងអាកាសធាតុនិងការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស។

សញ្ញាវិជ្ជមាន

មួយថ្ងៃមុនពេលប្រារព្ធ COP26 កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអភិវឌ្ឍន៍និងប្រទេសទើបលេចចេញរបស់ពិភពលោក (G20) បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី។ តាមនោះ ជាលើកដំបូងដែលមេដឹកនាំ G20 ឈានដល់ការឯកភាពគ្នាលើការគាំទ្រសម្រាប់គោលដៅរក្សាផែនដីមិនឱ្យឡើងកំដៅលើសពី ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងរយៈពេលមុនបដិវត្តន៍ឧស្សាហកម្ម ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ ២០១៥។ ជាមួយនឹងសក្តានុពលនិងឥទ្ធិពលរបស់ខ្លួន ការប្តេជ្ញាចិត្តរបស់ G20 ត្រូវបានចាត់ទុកថាជាការលើកទឹកចិត្តវិជ្ជមានសម្រាប់មេដឹកនាំ COP26 ក្នុងការដាក់ចេញសេចក្តីសម្រេចចិត្ត។

ទោះជាយ៉ាងណាក៏ដោយ កម្លាំងចលករដែលត្រូវបានចាត់ទុកថាជាកម្លាំងដ៏ធំបំផុតជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកលនិយាយរួមនិង COP26 និយាយដោយ ឡែក គឺជាការត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក (ខែមករា ឆ្នាំ ២០២១) លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្តចូលរួមឡើងវិញរាល់អនុសញ្ញាអន្តរជាតិ ក្នុងនោះមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ផងដែរ។ លោកប្រធានាធិបតី Biden ក៏បានសន្យាថា នឹងនាំយកសហរដ្ឋអាមេរិកមកវិញ គឺដល់ឆ្នាំ ២០២៥ កាត់បន្ថយការបំភាយឧស្ម័នប្រហែល ៥០-៥២% បើប្រៀបធៀបនឹងទិន្នន័យស្ថិតិឆ្នាំ ២០០៥ ហើយនឹងក្លាយជាគំរូអំពីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សារនេះ បន្តត្រូវបានប្រមុខដឹកនាំសហរដ្ឋអាមេរិកគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់ខ្លួន នៅក្នុងកិច្ចប្រជុំផ្លូវការដំបូងនៃ COP26 នៅថ្ងៃទី ១ ខែវិច្ឆិកា។

កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម - ảnh 2ពិធីបើកកិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ប្រទេសស្កុតឡេន ថ្ងៃទី ៣១ ខែតុលា (រូបថត៖ AFP/TTXVN)

ក៏នៅថ្ងៃដំបូងនៃកិច្ចប្រជុំ COP26 ប្រទេសឥណ្ឌា ដែលជាប្រទេសបញ្ចេញឧស្ម័នកំពូលមួយរបស់ពិភពលោកបានសន្យាថា នឹងនាំយកការបំភាយសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៧០។ មុននោះ ចិនបានប្រកាសថា ខ្លួននឹងសម្រេចបាននូវគោលដៅនេះនៅឆ្នាំ ២០៦០ ខណៈដែលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) កំណត់គោលដៅនេះ គឺដល់ឆ្នាំ ២០៥០។

មានបញ្ហាប្រឈមជាច្រើននិងត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនថែមទៀត

អាចមើលឃើញថា វឌ្ឍនភាពដែលទទួលបាននៅ COP26 រហូតមកដល់ពេលនេះមានភាពវិជ្ជមានយ៉ាងខ្លាំង។ យ៉ាងណាមិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅតែមានបញ្ហាប្រឈមជាច្រើន។ នៅក្នុងនោះ តួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនៅតែមិនត្រូវបានធានា។ ដោយសារតែ រហូតមកដល់ពេលនេះ ផែនការចំណាយ ប្រាក់ ៥៥៥ ពាន់លានដុល្លារក្នុងកញ្ចប់ចំណាយសង្គម ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសេដ្ឋកិច្ចអាមេរិកដែលលោកប្រធានាធិបតី Biden បានស្នើឡើងនោះ មិនត្រូវបានសភាអាមេរិកអនុម័តនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីដែលមានតម្លៃ ១៥០ ពាន់លានដុល្លារអាមេរិក ដើម្បីបង្ខំឱ្យក្រុមហ៊ុនថាមពលបង្កើនការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ថែមទាំងត្រូវបានដកចេញពីកញ្ចប់ថវិកាដែលបានស្នើឡើង។

ជាមួយគ្នានោះ ហានិភ័យដែលប្រទេសនានាមិនអាចឬបដិសេធក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនអាចកើតឡើងដោយសារហេតុផលផ្សេងៗគ្នាជាច្រើន។ ជាពិសេស ការពិតដែលថា សេដ្ឋកិច្ចជុំវិញពិភពលោកត្រូវចំណាយធនធានដើម្បីឆ្លើយតបនិងជំនះពុះពារលើផលវិបាកបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ អាចប៉ះពាល់ដល់ប្រភពកម្លាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ប្រការនេះ ពន្យល់ពីមូលហេតុដែលហេតុអ្វី មេដឹកនាំជាច្រើនដែលចូលរួម COP26 បានសង្កត់ធ្ងន់ជាពិសេសអំពីការផ្តល់អាទិភាពដល់ប្រភពធនធានសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការស្តារធម្មជាតិឡើងវិញ ត្រូវតែក្លាយជាអាទិភាពខ្ពស់បំផុតក្នុងរាល់ការសម្រេចចិត្តអភិវឌ្ឍន៍ ជាស្តង់ដារសីលធម៌ខ្ពង់ខ្ពស់បំផុតនៅគ្រប់កម្រិតទាំងអស់ គ្រប់អង្គភាពអាជីវកម្ម និងប្រជាពលរដ្ឋគ្រប់រូប។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវឱ្យប្រទេសទាំងអស់ធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយឈរលើគោលការណ៍នៃការទទួលខុសត្រូវរួម ប៉ុន្តែមានលក្ខណៈខុសគ្នា ស្របតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្តែងនិងសមត្ថភាពរបស់ប្រទេសនីមួយៗ ហើយត្រូវតែមានសមធម៌ និងយុត្តិធម៌ ស្តីពីការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ