EUROZONE ចំពោះមុខគ្រោះអាសន្នវិបត្តិថ្មី

ANH HUYEN Theo VOV WORLD -
Chia sẻ
(VOV Worrld)_តំបន់ចាយប្រាក់រួម ទ្វីបអឺរ៉ុបបាន​ទាក់ទាញ​ ការយកចិត្តទុកដាក់របស់សាធារណហមតិជាថ្មីម្ដងទៀត។  ​
ភាពទាល់ច្រកនយោបាយ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ 
នៅអ៊ីតាលីបានធ្វើអោយមានការព្រួយបារម្មណ៍អំពី “ វិបត្ត 
ប្រាក់បំណុល”នឹងបន្តប្រព្រឹត្តទៅ មិនគ្រាន់​តែ​ចំពោះអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងរីករាលដាល​ដល់ប្រទេស​ជាច្រើន​ក្នុងតំបន់ទៀតផង។ ​ ​

(VOV Worrld)_តំបន់ចាយប្រាក់រួម ទ្វីបអឺរ៉ុប ( Eurozone) បាន​ទាក់ទាញ​ការយក
ចិត្តទុកដាក់របស់សាធារណហមតិជាថ្មីម្ដងទៀត។ ​ភាព​ទាល់ច្រកនយោបាយក្នុងការ បោះឆ្នោតនាពេលថ្មីៗនេះ នៅអ៊ីតាលីបានធ្វើអោយមានការព្រួយបារម្មណ៍អំពី “ វិបត្ត ប្រាក់បំណុល”នឹងបន្តប្រព្រឹត្តទៅ មិនគ្រាន់​តែ​ចំពោះអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងរីក
រាលដាល​ដល់ប្រទេស​ជាច្រើន​ក្នុងតំបន់ទៀតផង។ ​ ​

EUROZONE ចំពោះមុខគ្រោះអាសន្នវិបត្តិថ្មី - ảnh 1
EUROZONE ចំពោះមុខគ្រោះអាសន្នវិបត្តិថ្មី ( internet)

ការបោះឆ្នោតនេះ ត្រុវបានធ្វើឡើងមុនកាលកំណត់ ក្រោយពីគណះបក្សប្រជា
ជនសេរីនិយម (PDL)របស់អតីតនាយករដ្ឋមន្ត្រី Silvio Balusconi បានដកការគាំទ្រ ចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Mario Monti នាចុងឆ្នាំ ២០១២។ ប្រការនេះ បានបង្ខំលោក Monti លាលែងពីដំណែងនាខែមករា ឆ្ណាំ២០១៣។ ការបោះឆ្នោតនេះ  មិនគ្រាន់តែមានសារសំខាន់ចំពោះអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងចំពោះទ្វីបធ៊ីរ៉ុបទាំង
មូលទៀតផង។ ពីព្រោះថា វានឹងរំរេចវាសនានៃគោលនយោបាយ និងដំណើការ កែ
ទម្រង់ សេដ្ឋកិច្ចរបស់លោក Monti ទៀតផង។       ក្រឡេកមើលលើ រយះពេលជាង១ឆ្នាំកន្លងទៅ ជារយះពេលដែល នាយករដ្ឋ
មន្ត្រី អ៊ីតាលី លោក Monti ទទួលដំណែង នាខែវិច្ចិកាឆ្នាំ ២០១១​មក​ អ៊ីតាលីកំពុង
ប្រឈមមុខនឹង​វិបត្តិ១ ពេលដែលអត្រា​បំណុល​សាធារណះ/GDP របស់ប្រទេសនេះ  កើនឡើងជាង១២០​ ជាកំរិតខ្ពស់ទី​២​បន្ទាប់ពីក្រិក។ ក្រោយពី​ទទួលដំណែង លោក 
Monti បានឆ្លើយតប់រាល់​គោលបំណងរបស់បណ្ដាអ្នកគាំទ្រ ក្នុងមជ្ឈដ្ឋានហិរញ្ញវត្ថុ
ទ្វីបអឺរ៉ូប ពេល​អនុវត្តណ្ដាគោលនយោបាយចំណាយត្បិតត្បៀត និងបង្កើនការហូត
ពន្ធ  សំដៅកាត់បន្ថយអត្រាបំណុលសាធារណះរបស់ប្រទេសនេះ។ ​បណ្ដាគោល នយោបាយនេះ បានធ្វើអោយអត្រាខាតបង់ថវិកាលើ GDP របស់អ៊ីតាលីថយពី៣,៩ % នាឆ្នាំ ២០១១ ចុះ ៣% នាឆ្នាំ ២០១២ ក្នុងកំរិតកំណត់របស់ EU។ ប៉ុន្តែ បណ្ដា
គោលនយោបាយ ត្បិតត្បៀត  ដែលបានអនុវត្ត ​ក្រោម​សម័យ​កាលរបស់ប្រធានា
ធិបតីMonti បានជំរុញខឿនសេដ្ឋកិច្ច អ៊ីតាលី​ធ្លាក់​ទៅក្នុងស្ថានភាពវិបត្តិវែងបំផុត 
ក្នុងរយះ ពេល២០ឆ្នាំកន្លងទៅ។ ឆ្នាំ២០១២ ល្បឿន​កំណើនរបស់អ៊ីតាលីគឺអវិជ្ជមាន
២,២%។

          រដ្ឋាភិបាលអ៊ីតាលី បានព្យាករណ៍ថា÷ ខឿនសេដ្ឋកិច្ចប្រទេសនេះ បន្ត​ថយចុះ
 ០,២% ក្នុងឆ្នាំ​២០១៣និងអាចកើនឡើងនាឆ្នាំ​២០១៤ជា​មួយ​ល្បឿនកំណើន១,១%។ ដោយវិបត្តិសេដ្ឋកិច្ច អត្រាបាត់អាជិព និងភាពក្រីក្រ​បានកើនឡើងយ៉ាងខ្លាំង។ ក្នុង ខែធ្នូឆ្នាំ ២០១២ អត្រាបាត់អាជិពរបស់​ប្រទេសនេះបានកើនឡើងកំរិតខ្ពស់ បំផុតពី
មុន មក នោះគឺ ១១,២%។ ​ប្រការនេះបានធ្វើអោយប្រជាជនអ៊ីតាលីងាកមុខ ចេញពី បណ្ដាគោលនយោបាយ ត្បិតត្បៀត  របស់រដ្ឋអំណាច Monti។ ​ដូច្នេះ អ្នកបោះឆ្នោត
អ៊ីតាលីចំនួន  ៩០% បានបដិសេធ​លោក Monti បន្តធ្វើនាយករដ្ឋមន្ត្រី។ ដូច្នេះ ក្នុងរយះ​ពេលខាងមុខនេះ រដ្ឋសភាអ៊ីតាលី អាចជា÷ «រដ្ឋសភាត្រូវព្យូ » ។ ប្រការនេះក៏មានន័យ
ថា  ទំនុកទុកចិត្តរបស់វិនិយោគិននឹងត្រូវរងឥទ្ធិពល និងអនាគតនយោបាយ របស់អ៊ី តាលីនៅតែមិនទាន់ច្បាស់លាស់ ជំរុញប្រទេស​អ៊ីតាលី ប្រឈមមុខនឹងគ្រោះ អាសន្ន ធ្លាក់ទៅក្នុងដំណាក់កាលអស្ថិរភាពថ្មី១​ទៀត។

អស្ថិរភាពនយោបាយនៅអ៊ីតាលីបានធ្វើឲ្យខ្ទង់កម្ចី​នៅ​បណ្តា​ប្រទេសចាយប្រាក់ អឺរ៉ូដូចជាអែស្ប៉ាញ​ ព័រទុយហ្គាលនិងក្រិកកើន​ឡើង​យ៉ាង​ខ្លាំង​។ដោយលទ្ឋផលនេះ សាធារណះមតិចាត់ទុកថា៖ប្រការនេះ​បានសរ​ឲ្យ​ការប្រឆាំងជំទាស់ដ៍ខ្លាំងពី អ្នកប៉
ឆ្នោត អ៊ីតាលីនិយាយដោយឡែកនិង​ប្រជាជនអឺរ៉ូបនិយាយរួមចំពើគោលនយោបាយ រិតត្បិតដេលរដ្ឋាភិបាលនៃប្រទេសជាច្រើនកំពុងអនុវត្ត។ជាឋនជាច្រើននាក់ព្រួយថា៖ការចាកចេញពីឆាក់នយោបាយរបស់នាយករដ្ឋមន្រ្តីMontiនឹងធ្វ់ឲ្យអ៊ីតាលីដើរខុសតារា
វិថី​កំណែរទម្រង់នាបច្ចុប្បន្ននេះព្រមទាំងធ្វើឲ្យគ្រោះវិបត្តិប្រាក់បំណុលកាន់តែធ្ងន់ធ្ងថែម
ទៀត។ប្រការនេះនឹងជះឥទ្ឋិពលទៅលើការទទួលការស្រុះចិត្ត​គំនិតក្នុងEU ជាពិត
ប្រាកដ។​តាមរដ្ឋធម្មនុញ្ញអ៊ីតាលីនាបច្ចុប្បន្ននេះ​គឺសម័យ​ប្រជុំនៃរដ្ឋសភាអាណត្តិថ្មីនិង
បើកជា លើកទី១ក្នុងអំឡុង២០ថ្ងៃក្រោយការបោះ​ឆ្នោត។បន្ទាប់នោះ​ប្រធានាធិបតីចាប់
ផ្តើម ជួបប្រាស្រ័យ​ពិភាក្សជា​មួយ​គណះបក្សនយោបាយនិងសម្ព័ន្ឋមិត្តអំពីការបង្កើតរដ្ឋា
បាលថ្មី។ប៉ុន្តែំជ្ឈដានអ្នកសង្កេតការណ៍ចាត់ទុកថា៖ទោះបីជារដ្ឋាភិបាលចម្រុះណា១
ដែលបាន​បង្កើតឡើងនោះស្ថានភាពឧនភាពសេដ្ឋកិច្ចនៅពិបាកដោះស្រាយបាន។ពីព្រោះថារដ្ឋាភិបាលថ្មីពុំទាន់ខ្លាំងដើម្បីអនុវត្តការកែតម្រង់បង្កើនលទ្ឋភាពប្រកួតប្រជែង
សំរាប់ខឿនសេដ្ឋកិច្ចអ៊ីតាលីបានឡើយ៕

ប្រតិកម្មទៅវិញ