ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ បណ្ដា​សាសនារួមរស់​ ប្រកបដោយ​សុខដុមរមនាក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម

Chia sẻ
(VOVWORLD) - វៀតណាមបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ធានាសមភាពរវាងសាសនា ពង្រីកតម្លៃវប្បធម៌ សីលធម៌ដ៏ល្អប្រពៃ និងប្រភពកម្លាំងនៃសាសនាក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ បណ្ដា​សាសនារួមរស់​ ប្រកបដោយ​សុខដុមរមនាក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបជាមួយគ្រូអាចារ្យ Franklin Graham

នារសៀលថ្ងៃទី ១ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងជំនួបជាមួយគ្រូអាចារ្យ Franklin Graham ប្រធានសមាគមផ្សព្វផ្សាយសាសនា Billy Graham ប្រធានអង្គការជួយឧបត្ថម្ភ ផ្សព្វផ្សាយគ្រិស្តសាសនា អន្តរជាតិ Samaritan' Purse ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានលើកច្បាស់ថា៖ វៀតណាមបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ធានាសមភាពរវាងសាសនា ពង្រីកតម្លៃវប្បធម៌ សីលធម៌ដ៏ល្អប្រពៃ និងប្រភពកម្លាំងនៃសាសនាក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅវៀតណាមមិនមានជម្លោះសាសនាឡើយ។ បណ្ដាសាសនាបានរួមរស់ ប្រកបដោយសុខដុមរមនាក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានស្នើឲ្យ គ្រូអាចារ្យ Franklin Graham រួមចំណែកនាំរូបភាពវៀតណាមដ៏ស្រស់បំព្រង ស្រឡាញ់ភ្ញៀវ និងសេរីភាពខាងជំនឿសាសនាដល់រដ្ឋាភិបាល ប្រជាជនអាមេរិក និងមិត្តភក្តិអន្តរជាតិ ជួយក្រសួងការបរទេសអាមេរិកយល់ និងដកវៀតណាមចេញពីបញ្ជីប្រទេស ដែលចាំបាច់ត្រូវតាមដានពិសេសអំពីសាសនាយ៉ាងឆាប់ៗ។ ឧបនាយករដ្ឋមន្ត្រី Le Minh Khai ក៏បានស្នើឲ្យគ្រូអាចារ្យ Franklin Graham រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ