ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៅចំពោះនឹង​ការអភិវឌ្ឍបច្ចេកវិទ្យាថ្មី

Chia sẻ
(VOVWORLD) - ដើម្បីអភិវឌ្ឍន៍សេវាអ៊ីនធឺណិតបច្ចេកវិទ្យាថ្មី ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់វៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មី កែលម្អ ឲ្យបានសមស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល បម្រើការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៅចំពោះនឹង​ការអភិវឌ្ឍបច្ចេកវិទ្យាថ្មី - ảnh 1កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ ស្ដីពីអ៊ីនធឺណិត (VNNIC Internet Conference 2024) 

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព នៅចំពោះនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗគឺជាប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ ស្ដីពីអ៊ីនធឺណិត (VNNIC Internet Conference 2024) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ប្រតិភូជាង ៤០០ នាក់ ដែលជាថ្នាក់ដឹកនាំ អ្នកជំនាញ វិស្វករអ៊ីនធឺណិតទាំងក្នុង និងក្រៅប្រទេស ដើម្បីពិភាក្សាអំពីឱកាស បញ្ហាប្រឈម ដំណោះស្រាយ កម្មវិធីបច្ចេកវិទ្យា យុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតប្រកបដោយនិរន្តរភាព ព្រមទាំងការតំរង់ទិសដៅសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុង សម័យថ្មី។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung បានអះអាងថា ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថលវៀតណាមត្រូវមានអង្គចងចាំធំ ចីរភាព បៃតង ឆ្លាតវៃ បើកចំហ និងសុវត្ថិភាព។ ដើម្បីអភិវឌ្ឍន៍សេវាអ៊ីនធឺណិតបច្ចេកវិទ្យាថ្មី ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់វៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មី កែលម្អ ឲ្យបានសមស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល បម្រើការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

 ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍គឺជាស្រទាប់ខាងក្រោម ហើយស្រទាប់ខាងលើគឺជាហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហើយខ្ពស់ជាងនេះទៀតគឺហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្ដូរឌីជីថល។ អ៊ីនធឺណែតគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយបំផុត ដើម្បីជម្រុញការអភិវឌ្ឍទិន្នន័យឌីជីថល បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថល។ បច្ចុប្បន្ននេះ ការអភិវឌ្ឍ និងការកែលម្អបច្ចេកវិទ្យាអ៊ីនធឺណេតបានប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា ដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា៖ Internet of Things (IoT), cloud computing, បញ្ញាសិប្បនិមិត្ត (AI), blockchain, 5G/6G, big data៕

ប្រតិកម្មទៅវិញ