ត្រៀមរៀបចំសម្រាប់មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ​ Da Nang ២០២៤

Chia sẻ
(VOVWORLD) - មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang (DIFF) ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ មិថុនាដល់ថ្ងៃទី ១៣ ខែកក្កដា។ មកដល់ពេលនេះ ការងារត្រៀមរៀបចំឆាក ធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ ត្រូវបានអង្គភាពនានាអនុវត្តន៍ជាបន្ទាន់។
ត្រៀមរៀបចំសម្រាប់មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ​ Da Nang ២០២៤ - ảnh 1DIFF 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា

វេទិកាសម្ដែង DIFF 2024 ត្រូវបានរចនាឡើងពីការបំផុសគំនិតពីបាតដៃប៉ិនប្រសប  ដោយបញ្ជូនសារអំពីពិភពលោកមួយប្រកបដោយសន្តិភាព មនុស្សធម៌ ស្របតាមប្រធានបទនៃ DIFF 2024: "MADE IN UNITY - ការតភ្ជាប់សកល ភាពត្រចះត្រចង់នៅលើទ្វីបទាំង ៥" ។ លោក Tran Xuan Hung ប្រធានគណៈគ្រប់គ្រងគម្រោង DIFF សម្ព័ន្ធក្រុមហ៊ុន Sun Group មានប្រសាសន៍ថា៖

“ក្នុងមហោស្រពកាំជ្រួចផ្កាភ្លើងឆ្នាំនេះ វេទិកាសម្ដែងត្រូវបានរចនាតាមស្តង់ដារថ្មីៗបំផុត។ យើងខ្ញុំក៏បានសិក្សាចំពោះភាពធន់របស់វេទិកាសម្ដែងប្រកបដោយសុវត្ថិភាព។  ផ្នែកស្ថាបត្យកម្មក៏ធានាសុវត្ថិភាព។ អ្វីៗទាំងអស់ត្រូវបានធានាយ៉ាងស្រស់ស្អាតផងដែរ”។

មកដល់ពេលនេះ មូលដ្ឋានសេវាកម្ម កន្លែងស្នាក់នៅ និងអាហារដ្ឋានជាច្រើនក្នុងទីក្រុង Da Nang បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរក្នុងមហោស្រពកាំជ្រួចភ្លើងផ្កា។ ស្ថាប័នមានសមត្ថកិច្ចរបស់ទីក្រុង Da Nang បានសម្របសម្រួលជាមួយកងកម្លាំង និងតំបន់នានាបង្កើនការងារពិនិត្យមូលដ្ឋានអាជីវកម្មម្ហូបអាហារ សេវាកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅ។

DIFF 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ជាមួយនឹងការប្រកួតបាច់កាំជ្រួចផ្កាភ្លើងចំនួន ៥ យប់របស់ប្រទេសម្ចាស់ផ្ទះDa Nang – វៀតណាម និងក្រុមបាញ់កាំជ្រួចផ្កាភ្លើងបរទេសចំនួន ៧ រួមមាន៖ បារាំង អ៊ីតាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ចិន និងហ្វាំងឡង់៕ 

ប្រតិកម្មទៅវិញ