សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue

Chia sẻ

(VOVworld) – សិប្បករជាង ៣០០ នាក់មកពីភូមិរបរប្រពៃណីចំនួន ៦០ បានចូលរួម Festival មុខរបរប្រពៃណី ទីក្រុង Hue ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី​ ២ ឧសភា។ 


សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue  - ảnh 1
សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue (VNA)

(VOVworld) – សិប្បករជាង ៣០០ នាក់មកពីភូមិរបរប្រពៃណីចំនួន ៦០ បានចូលរួម Festival មុខរបរប្រពៃណី ទីក្រុង Hue ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី​ ២ ឧសភា។ Festival មុខរបរប្រពៃណីទីក្រុង Hue ឆ្នាំ ២០១៧ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ពិធីធ្វើសក្ការបូជា អ្នកបង្កើតមុខរបរ ការលើកតម្កើងសិប្បករ ការសម្តែងមូដអាវផាយ។ លោក Nguyễn Đăng Thạnh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Huế ប្រធានគណៈចាត់តាំង Festival មុខរបរប្រពៃណីទីក្រុង Huế​ បានឲ្យដឹងថា៖

«បើប្រៀបនឹងប្រចាំឆ្នាំ បណ្ដាសិប្បករបាមមកចូលរួម Festival​ លើកនេះ យ៉ាងជាច្រើនកុះករ។ សិប្បករចំនួន ៣២០ នាក់មកពីមូលដ្ឋានមុខរបរនិងភូមិរបរក្នុងទូទាំងប្រទេស ចំនួន ៦០ បានចូលរួម។ ក្រៅពីនោះ​​ទីក្រុងមួយចំនួនចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Huế ក៏បញ្ជូនសិកប្បករទៅចូលរួម ផងដែរ ដូចជា ទីក្រុង Saijo ទីក្រុង Takayam ទីក្រុង Shizuoka របស់ជប៉ុន ខ័ណ្ឌ Dongnae របស់កូរ៉េខាងត្បូង៕»

ប្រតិកម្មទៅវិញ