HSBC៖ សេដ្ឋកិច្ច​វៀតណាម​នឹង​ងើប​ឡើង​វិញ​យ៉ាង​ល្អប្រសើរក្នុង​ឆមាស​ទីពីរ​ឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - ធនាគារ HSBC ជឿជាក់ថា វៀតណាមកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ដើម្បីឃើញពីយថាទស្សន៍កំណើនដ៏ល្អប្រសើរជាងក្នុងឆ្នាំនេះ ទោះបីជាត្រូវការពេលវេលាសម្រាប់ការងើបឡើងវិញយ៉ាងទូលំទូលាយក៏ដោយ។

របាយការណ៍ចេញផ្សាយថ្មីរបស់ធនាគារ HSBC និង UOB ក្នុងពេលដំណាលគ្នាបានរក្សាការព្យាករណ៍កំណើនរបស់វៀតណាមនៅឆ្នាំនេះនៅត្រឹម ៦% ។ សកម្មភាពនេះត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមបានប្រកាស GDP ក្នុងត្រីមាសទី ១ មានកំណើន ៥,៦៦% ដែលជាលទ្ធផលក្នុងត្រីមាសទី១ដ៏ល្អបំផុតក្នុងដំណាក់កាល ២០២០ - ២០២៣។ ទោះជាយ៉ាងណាក៏ដោយ HSBC បានកែសម្រួលការព្យាករណ៍កំណើនប្រចាំត្រីមាស ជាមួយត្រីមាសទី២និងទី ៣ ទាបជាងការព្យាករណ៍ចាស់ ប៉ុន្តែបានតម្លើងយថាទស្សន៍សម្រាប់ត្រីមាសទី ៤ ដោយឆ្លុះបញ្ចាំងពីការរំពឹងទុកថាការងើបឡើងវិញនឹងកាន់តែរីកសាយភាយក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ធនាគារ HSBC ជឿជាក់ថា វៀតណាមកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ដើម្បីឃើញពីយថាទស្សន៍កំណើនដ៏ល្អប្រសើរជាងក្នុងឆ្នាំនេះ ទោះបីជាត្រូវការពេលវេលាសម្រាប់ការងើបឡើងវិញយ៉ាងទូលំទូលាយក៏ដោយ។

ទន្ទឹមនឹងនោះ UOB បានព្យាករណ៍ថា "យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះគឺវិជ្ជមានណាស់ផលិតកម្មបម្រើការនាំចេញរបស់វៀតណាមកំពុងកើនឡើង ក្រៅពីលើចំណុចភ្លឺអំពីយថាទស្សន៍រយៈពេលវែងនៃចរន្តវិនិយោគផ្ទាល់ពីបរទេស (FDI)៕

ប្រតិកម្មទៅវិញ