សន្និសីទកំពូលអាស៊ានលើកទី២១បានបើកនៅភ្នំពេញកម្ពុជា

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៨វិច្ឆិកានៅរាជធានីភ្នំពេញ
កម្ពុជាបានប្រព្រឹត្តទៅពិធីបើកសន្និសីទកំពូលអាស៊ាន
លើកទី២១ក្រោមប្រធានបទ “អាស៊ាន សហគមន៌មួយ
ជោគវេសនាមួយ” និងចាប់ផ្តើមឲ្យបណ្តាសន្និសីទ
កំពូល របស់អាស៊ាននិងរវាងអាស៊ានជាមួយដៃគូនានា នឹងប្រព្រឹត្តទៅរហូតដល់​ថ្ងៃ

(VOVworld)-នាព្រឹកថ្ងៃទី១៨វិច្ឆិកា នៅរាជធានីភ្នំពេញកម្ពុជាបានប្រព្រឹត្តទៅពិធី
បើកសន្និសីទកំពូលអាស៊ានលើកទី២១ក្រោមប្រធានបទ “អាស៊ាន សហគមន៌មួយ ជោគវេសនាមួយ” និងចាប់ផ្តើមឲ្យបណ្តាសន្និសីទកំពូលរបស់អាស៊ាននិងរវាងអា
ស៊ានជាមួយដៃគូនានា នឹងប្រព្រឹត្តទៅរហូតដល់​ថ្ងៃ ទី២០វិច្ឆិកាខាងមុខ។ ក្នុងសន្ទរ
កថាបើកសន្និសីទ នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា សម្រេចតេជោហ៊ុនសែន បានស្នើឲ្យអង្គសន្និសីទ ប្រមូលផ្តុំអនុវត្តន៌ប្រកប​ដោយប្រសិទ្ធភាពដំណើរការក
សាងសហគមន៌ផែនការមេស្តីអំពីការផ្សាភ្ជាប់អាស៊ានជម្រុញការអនុវត្តន៌ធម្មនុញ
និងបណ្តាក្របខ័ណ្ឌច្បាប់ដែលផ្សាភ្ជាប់ ជាមួយ ក្នុងនោះមានពិធីសារនៃធម្មនុញ
អាស៊ាន ស្តីអំពីយន្តការដោះ​ស្រាយជំលោះ ជម្រុញយន្តការសហការក្នុងអាស៊ាន
និងរវាងអាស៊ាន​ជាមួយបណ្តាដៃគូដើម្បីទប់ទល់ជាមួយរាល់ការសាកល្បងក្នុង
តំបន់។

សន្និសីទកំពូលអាស៊ានលើកទី២១បានបើកនៅភ្នំពេញកម្ពុជា - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ក្នុងជំនួបជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន
(រូបថតៈ Internet)

        ក៏ក្នុងពិធីបើកសន្និសីទដែរនាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dungបាន
រួមជាមួយថ្នាក់ដឹកនាំអាស៊ានបានប្រកាសបង្កើតជាផ្លូវការ វិទ្យាស្ថានសន្តិភាព និង
សម្រុះសម្រួលអាស៊ាន(AIPR)សំដៅជម្រុញកិច្ចសហប្រតិបត្តិការក្នុង អាស៊ាន។
បន្ទាប់ពីពិធីបើក បណ្តាថ្នាក់ដឹកនាំអាស៊ានបាន ចាប់ផ្តើមសម័យប្រជុំពេញអង្គរ
នៃសន្និសីទកំពូលអាស៊ាន២១។ នៅក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្រ្តី​ Nguyen
Tan Dung បានមានបទថ្លែងមតិ សំខាន់អំពីបណ្តាខ្លឹមសារនៃសន្និសីទលើកនេះ។

        នៅខាងក្រៅសន្និសីទកំពូលអាស៊ាន២១ នាព្រឹកថ្ងៃទី១៨វិច្ឆិកា នាយក រដ្ឋមន្រ្តី
Nguyen Tan Dungបានមានការជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី សឹង្ហបុរី Ly Seang
Loong។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពសហការ ជិតស្និទ សំដៅរំលឹកខួប
អនុស្សាវរីយ៌លើកទី៤០ទិវាបង្កើតទំនាក់ទំនងការ ទូតនាឆ្នាំ២០១៣។ ផ្លាស់ប្តូរអំពី
បណ្តាបញ្ហាតំបន់និងអន្តរជាតិ នាយករដ្ឋ មន្រ្តីទាំងពីររូប ក៏ឯកភាពគ្នាចាត់ទុកថា
សន្តិភាព ស្ថិរភាពនៅសមុទ្រខាង កើតមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៌រួមនៃ
តំបន់ទាំងមូល។ បណ្តាប្រទេសអាស៊ានត្រូវមានសាមគ្គីភាពនិងមានគោលជំហររួម
ឈរលើមូលដ្ឋានសេចក្តីប្រកាសចំណុច៦ “ខ”របស់អាស៊ាន ស្តីអំពីបញ្ហាសមុទ្រខាង
កើត​អនុវត្តន៌ DOC និង​ឈានដល់កសាង COCរវាងអាស៊ាននិងចិន។

        នាពេលរសៀលថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តី Nguyen Tan Dung និងថ្នាក់ដឹកនាំអា
ស៊ានបានចាប់ផ្តើមសម័យប្រជុំសម្ងត់នៃសន្និសីទកំពូល អាស៊ាន ២១ និងចុះហត្ថលេ
ខាលើសេចក្តីថ្លៃងការភ្នំពេញ អនុម័តលើសេចក្តី ថ្លែងការសិទ្ធមនុស្សអាស៊ាន។

        ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានអនុម័ត ជាឯកច័ន្ទ និងឧទ្ទេសនាមអនុរដ្ឋមន្រ្តីការបរទេសវៀតណាម Le Luong Minh កាន់ដំណែងជា
អគ្គលេខាធិកាអាស៊ានជាមួយអណាត្តិចាប់ពីឆ្នាំ​២០១៣ដល់ ឆ្នាំ២០១៧។

        មុននោះ នាថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែនផងដែរ៕

ប្រតិកម្មទៅវិញ