(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិបណ្ដា
ប្រទេសជាសមាជិកអាស៊ានឆ្នាំ ២០១២ (ADMM Retreat) ទើបនឹងបានបញ្ចប់
នៅទីក្រុង សៀមរាប កម្ពុជា ។ ក្នុងសន្និសីទនេះ មានការចូលរួមរបស់ថ្នាក់ដឹក
នាំ ការពារជាតិនៃប្រទេសអាស៊ានទាំង ១០ និងអគ្គលេខាធិការអាស៊ាន លោក
Surin Pitsuwan ។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស
លោក Phung Quang Thanh បានចូលរួមសន្និសីទនេះ។ ដោយប្រធានបទ “បង្កើនសាមគ្គីភាពអាស៊ាន ដើម្បីសហគមន៍សម្រុះសម្រួលនិងសន្តិសុខ”
ADMM Retreat ប្រមូលផ្តុំវាយតំលៃនិងអះអាងឡើងវិញនូវការខំប្រឹងប្រែង
រួមរបស់ អាស៊ាន លើវិស័យកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារប្រទេស
នាឆ្នាំ ២០១២។ បណ្ដាតំណាងក៏បានពិភាក្សារអំពីការសកល្បង ដែល
ប្រទេសទាំង ឡាយក្នុងតំបន់កំពុងប្រឈមមុខក៏ដូចជាវិធានការណ៍បង្កើន
កិច្ចសហប្រតិបត្តិការ
លើវិស័យការពារប្រទេសក្នុងប្លុក ផងដែរ។ ថ្លែងមិតិក្នុងពិធីបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា ទា បាញ បានអះអាងថា៖ តួនាទីកសាងសន្តិសុខតំបន់របស់អាស៊ាន ត្រូវបាន សហគមន៍អន្តរជាតិទទួល ស្គាល់និងវាយតំលៃខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងសន្និសីទនេះ បណ្ដារដ្ឋមន្ត្រីការពារប្រទេសអាស៊ានគ៏បានអនុម័ត្តលើ
សេចក្តីថ្លែងការរួមស្តីអំពី “ការបង្កើនសាមគ្គីភាពអាស៊ាន ដើម្បីសហគមន៍
សម្រុះសម្រួលនិងសន្តិសុខ” ផងដែរ។
ការជួបពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេស
អាស៊ានជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Leone Panetta ត្រូវបានរៀបចំឡើងនារសៀលថ្ងៃដ៏ដែល៕
|
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស លោក Phung Quang Thanh បានចូលរួមសន្និសីទនេះ។ (Image: Internet) |