សកម្មភាពទទួលពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ ប្រព្រឹត្តទៅជាច្រើននៅវៀតណាម

Chia sẻ
(VOVworld) – សម្របជាមួយបរិយាកាសទទួលបុណ្យ
ចូលឆ្នាំថ្មីលើពិភពលោក សកម្មភាពសិល្បៈវិសេស
វិសាលទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ ក៏ត្រូវ
បានរៀបចំឡើងជាច្រើននៅវៀតណាម។
សកម្មភាពទទួលពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ ប្រព្រឹត្តទៅជាច្រើននៅវៀតណាម - ảnh 1
ពិធីបុណ្យ “ទីក្រុងហូជីមិញអបអរឆ្នាំថ្មី ២០១៤” បានប្រារព្ធឡើងនៅសួនឧទ្យាន ២៩ ខែមិនា នៅទីក្រុងហូជីមិញ (Image: Vietnam+)

(VOVworld) – សម្របជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីលើពិភពលោក សកម្មភាពសិល្បៈវិសេសវិសាលទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ ក៏ត្រូវបានរៀបចំឡើងជាច្រើននៅវៀតណាម។ នៅរដ្ឋធានីហាណូយ ព្រឹត្តិការណ៍
ពិសេស “រាប់បញ្ច្រាស់ទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០១៤” បានប្រព្រឹត្តទៅនា
យប់ថ្ងៃទី ៣១ ធ្នូ នៅ ទីលានបដិវត្តន៍ខែសីហានិងរោងមហាស្រពហាណូយ។ នាថ្ងៃដ៏ដែលខ័ណ្ឌស្រុក ចំនួន ២៩ នៅទីក្រុងហាណូយក៏សុទ្ធតែរៀបចំកម្មវិធី
សិល្បៈអបអរឆ្នាំថ្មី។ ក្នុងឱកាសនេះដែរ ពិធីបុណ្យ “ទីក្រុងហូជីមិញអបអរឆ្នាំថ្មី
២០១៤” បានប្រារព្ធឡើងនៅសួនឧទ្យាន ២៩ ខែមិនា នៅទីក្រុងហូជីមិញ (ភាគ
ខាងត្បូងវៀតណាម)​ ដោយមានកម្មវិធីសិល្បៈពិសេសរួមជាមួយស្តង់ម្ហូបអាហារ
ប្រពៃណី។ ក្នុងឆ្នាំ ២០១៤ កម្មវិធីបាញ់កាំជ្រួចផ្កានឹងប្រព្រឹត្តទៅនៅទីកន្លែងចំនួន
២ នៅទីក្រុងហូជី មិញ គឺ៖ វិថីទន្លេង Sai Gon និងសួនឧទ្យាន Dam Sen។

ទទួលឆ្នាំថ្មី ២០១៤ នៅទីរួមស្រុក Hoi An (ខេត្ត Quang Nam) ភាគកណ្ដាលវៀតណាម
បានរៀបចំកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៣ ដល់ព្រឹកព្រលឹម
ថ្ងៃទី ១ មករា ឆ្នាំ ២០១៤។ជាពិសេស នាវេលាម៉ោងទី ៨ ថ្ងៃទី ១ មករា ឆ្នាំ ២០១៤
នៅស្ពាន Cau នឹងមានកម្មវិធីទទួលភ្ញៀវទេសចរណ៍ដំបូងក្នុង ឆ្នាំ ២០១៤ មកទស្សនា
នៅទីក្រុង Hoi An។ ទីក្រុង Da  Nang ភាគកណ្ដាលវៀតណាមក៏បានរៀបចំសកម្មភាព
ទទួលអំណរឆ្នាំថ្មី ២០១៤ ជាច្រើន ចាប់ពីថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី ៤​ មករា
ឆ្នាំ ២០១៤។ បណ្ដាដាកម្មវិធីបំរើប្រជាជននិងទទួលភ្ញៀវទេសចរណ៍បានប្រារព្ធឡើង
នៅខេត្ត Thua Thien – Hue ផងដែរ៕

ប្រតិកម្មទៅវិញ