វិស័យផ្នែកទន់វៀតណាមទទួលបានកំណើនដ៏ខ្លាំងក្លានៅឯបរទេស

Chia sẻ
(VOVworld) - លោក Truong Gia Binh ប្រធានសមាគម
ផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម
នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា
ព័ត៌មានវៀតណាមកំពុងម្ចាស់ការចាប់យកនូវរលក
ផ្ទេរប្ដូរទីផ្សារសេវាកម្មផ្នែកទន់របស់ក្រុមហ៊ុនអន្តរជាតិ ជាពិសេសគឺជប៉ុន។
វិស័យផ្នែកទន់វៀតណាមទទួលបានកំណើនដ៏ខ្លាំងក្លានៅឯបរទេស - ảnh 1
ប្រធានសមាគមផ្នែកទន់និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវៀតណាមលោក Truong Gia Binh

(VOVworld) - លោក Truong Gia Binh ប្រធានសមាគមផ្នែកទន់និងសេវាកម្ម បច្ចេក
វិទ្យាព័ត៌មានវៀតណាម នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន
វៀតណាមកំពុងម្ចាស់ការចាប់យកនូវរលកផ្ទេរប្ដូរទីផ្សារសេវាកម្មផ្នែកទន់របស់ក្រុម
ហ៊ុនអន្តរជាតិ ជាពិសេសគឺជប៉ុន។នាបច្ចុប្បន្ន វៀតណាមជាដៃគូគួរឲ្យ ជឿទុកចិត្ត
របស់ជប៉ុន អាមេរិកនិងទ្វីបអឺរ៉ុប។ការនាំចេញផ្នែកទន់របស់វៀតណាម ទៅកាន់
ទីផ្សារទាំងនេះនៅរក្សកំណើនចំនួន២០ដល់៣០%ក្នុងមួយឆ្នាំ។លោក Truong Gia
 Binh បានឲ្យដឹងថា៖
“ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវៀតណាមនៅកំរិតមធ្យមដូច្នេះហើយសមស្របទៅ
នឹងទីផ្សារអន្តរជាតិមួយចំនួន។នៅទីនោះ ក្រុមហ៊ុនវៀតណាមមានឧត្តមភាព
ដោយសារប្រទេសយើងគឺប្រទេសអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាព័ត៌មានប៉ុន្តែ
តំលៃគឺប្រកួតប្រជែង។ប៉ុន្តែ ការលំបាកនៅទីផ្សារបរទេសនោះគឺអាកប្បកិរិយាធ្វើ
ការ និងបរិយាកាសធ្វើការ។”
តាមសមាគមន៍ផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមថា គិតតាំងពី
ឆ្នាំ២០១១ដល់ឆ្នាំ២០១៥ វិស័យឧស្សាហកម្មផ្នែកទន់វៀតណាមនៅតែរក្សា
កំណើនចំនួន១០ដល់១៥%ក្នុងមួយឆ្នាំ។ទីផ្សារនាំចេញរបស់វិស័យផ្នែកទន់និង
សេវាកម្មបច្ចេកវិទ្យាព័ត៌មានទទួលបានល្បឿនអភិវឌ្ឍន៍ពី៣០ដល់៤០%ក្នុង
មួយឆ្នាំ៕

ប្រតិកម្មទៅវិញ