វិទ្យុសម្លេងវៀតណាមទទួលបានពានរង្វាន់ចំនួន៥នៅក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មាន Dien Hong

Chia sẻ
(VOVWORLD) - វិទ្យុសម្លេងវៀតណាមមានស្នាដៃដែលទទួលបានពានរង្វាន់ចំនួន៥រួមមានៈ១រង្វាន់ផ្នែកវិទ្យុសម្រាប់ប្រភេទ៖ "ការបង្កើនវិមជ្ឈការការផ្តល់ទំនុកចិត្ត" ដោយក្រុមអ្នកនិពន្ធTuyet Mai, Le Tuyet, Van Hong, Uong Huyen, Ha Thao ( គណៈកម្មការព័ត៌មាន VOV1)។
វិទ្យុសម្លេងវៀតណាមទទួលបានពានរង្វាន់ចំនួន៥នៅក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មាន Dien Hong - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Thanh Man (រូបថត៖ VOV)

ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី២អំពីរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន (ពានរង្វាន់Dien Hong)  ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៥ខែមករានៅទីក្រុងហាណូយ។អញ្ជើញចូលរួមមានវត្តមានប្រធានរដ្ឋសភាលោកVuong Dinh Hue។ អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់រង្វាន់អនុប្រធានរដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថាស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានបន្តលើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវចំណង់ចំណូលចិត្តសេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈទំនុកចិត្តនិងការភ្ជាប់អារម្មណ៍ចំពោះស្ថាប័នតំណាងរបស់ប្រជាជន;ផ្សព្វផ្សាយយ៉ាងសកម្មនិងជំរុញឱ្យគ្រប់ជ្រុងជ្រោយឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពដើម្បីនាំយកគោលនយោបាយនិងច្បាប់របស់បក្សចូលក្នុងជីវភាពប្រចំាថ្ងៃ;រួមចំណែកកាន់តែខ្លាំងឡើងក្នុងការកសាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនប្រកបដោយប្រសិទ្ធភាព”។

វិទ្យុសម្លេងវៀតណាមទទួលបានពានរង្វាន់ចំនួន៥នៅក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មាន Dien Hong - ảnh 2អ្នកសារព័ត៌មាន VOV ដែលទទួលបានពានរង្វាន់ (រូបថត៖ VOV)

វិទ្យុសម្លេងវៀតណាមមានស្នាដៃដែលទទួលបានពានរង្វាន់ចំនួន៥រួមមានៈ១រង្វាន់ផ្នែកវិទ្យុសម្រាប់ប្រភេទ៖ "ការបង្កើនវិមជ្ឈការការផ្តល់ទំនុកចិត្ត" ដោយក្រុមអ្នកនិពន្ធTuyet Mai, Le Tuyet, Van Hong, Uong Huyen, Ha Thao ( គណៈកម្មការព័ត៌មានVOV1); រង្វាន់B ចំនួនពីរសម្រាប់ប្រភេទ "ការរីកចំរើនផ្នែកនីតិបញ្ញត្តិនិងរបកគំហើញក្នុងសភា" ក្រុមអ្នកនិពន្ធ៖Ngoc Thanh, Ha Phuong (VOV News ) និងស្នាដៃ "ថាមពលពីការចងចាំ" ដោយក្រុមអ្នកនិពន្ធស្ថានីយ៍ទូរទស្សន៍ឌីជីថលVTC; រង្វាន់លើកទឹកចិត្តចំនួន២ បានទៅទីភ្នាក់ងារអចិន្ត្រៃយ៍នៃតំបន់ភាគកណ្តាលនិងទីភ្នាក់ងារអចិន្ត្រៃយ៍នៃតំបន់ភាគពាយ័ព្យ។

ក្នុងពិធីប្រគល់រង្វាន់គណៈកម្មាធិការរៀបចំបានបំផុសការប្រឡងពានរង្វាន់ Dien Hong លើក ទី៣ ឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ