អគ្គនាយក VOV លោក Nguyen The Ky អញ្ជើញទទួលជួបជាមួយអគ្គលេខាធិការ ABU លោក Javad Mottaghi |
ក្នុងជំនួបនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងអគ្គលេខាធិការ ABU លោក Javad Mottaghi បានពិភាក្សាគ្នាអំពីការត្រៀមរៀបចំសម្រាប់មហាសន្និបាត ABU លើកទី៥៧និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រារព្ធឡើងនាឆ្នាំ២០២០នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ទិដ្ឋភាពនៃជំនួប |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អគ្គនាយក VOV លោក Nguyen The Ky បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែកដ៏វិជ្ជមានរបស់លោក Javad Motttaghi ទៅក្នុងវិស័យផ្សាយសម្លេងទូរទស្សន៍។ លោក Nguyen The Ky អញ្ជើញសង្កត់ធ្ងន់ថា៖ “VOV ក៏ទទួលបាននូវការជួយឧបត្ថម្ភយ៉ាងថ្លៃថ្លារបស់ ABU ពីច្រើនឆ្នាំកន្លងមកនេះ។ ពោលគឺ ABU បានផ្តល់នូវព័ត៌មានមានទ្រង់ទ្រាយតម្រង់ទិស សម្រាប់ការអភិវឌ្ឍរបស់ VOV រួមទាំងបណ្តុះបណ្តាលកម្មាភិបាល ជាពិសេសជាស្ពានតភ្ជាប់រវាង VOV ជាមួយសមាជិកដទៃទៀតរបស់ ABU។ VOV សូមថ្លែងអំណរគុណចំពោះការដែល ABU បានជឿទុកចិត្តនិងជ្រើសតាំង VOV ជាប្រទេសម្ចាស់រៀបចំមហាសន្និបាត ABU នាឆ្នាំ២០២០។ VOV នឹងខ្នះខ្នែងឲ្យបានខ្លាំងក្លាបំផុតដើម្បីធានាលក្ខណៈជោគជ័យនៃមហាសន្និបាតនេះ”។
រីឯភាគី ABU វិញ អគ្គលេខាធិការ លោក Javad Mottaghi បានថ្លែងអំណរគុណចំពោះការដែល VOV យល់ព្រមទទួលរៀបចំមហាសន្និបាត ABU នាឆ្នាំ២០២០ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់អគ្គនាយក លោក Nguyen The Ky VOV នឹងរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះរបស់ ABU។ ABU ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភ VOV រៀបចំនូវមហាសន្និបាត ABU លើកទី៥៧ នាឆ្នាំ២០២០ខាងមុខ៕