យោងតាមអត្ថបទនេះ នាសតវត្ស កន្លងទៅ វៀតណាមកំពុងលេចធ្លោជាខឿនសេដ្ឋកិច្ចមានការទាក់ទាញបំផុតក្នុងតំបន់ អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ វៀតណាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ហើយវៀតណាមជាគំរូនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មពហុភាគីនាពេលអនាគត។ អត្ថបទ នេះបានចាត់ទុកថា៖ ស្ថិរភាពនយោបាយ លក្ខខ័ណ្ឌអនុគ្រោះអំពីពន្ធនិងការ វិនិយោគរួមជាមួយកិច្ចព្រមព្រៀង FTA មួយចំនួនបានជួយឲ្យវៀតណាមក្លាយទៅជាទីផ្សារគួរឲ្យទាក់ទាញ។ អ្នករៀបចំផែនការសេដ្ឋកិច្ចវៀតណាមបានកំណត់ថា ទីផ្សារជា វិធីមួយដើម្បីលើកទឹកចិត្តផលិតកម្មនិងទំនាក់ទំនងពាណិជ្ជកម្មផងដែរ៕