វៀតណាមផ្តោតការយកចិត្តទុកដាក់ដល់ក្រុមងាយរងផលប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការនិងជនជាតិភាគតិច (រូបថតៈ TTXVN) |
នៅទីនេះ លោក Nguyen The Phuong បានអះអាងនូវទស្សនៈអភិវឌ្ឍន៍និរន្តរភាព ដែលបានវៀតណាមដាក់រួមបញ្ចូលក្នុងយុទ្ធនាការនានា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ វៀតណាមក៏មានការបោះជំហានយ៉ាងសកម្មក្នុងការបង្កើនសមភាពភេទលើគ្រប់វិស័យ ផ្តោតការយកចិត្តទុកដាក់ដល់ក្រុមងាយរងផល ប៉ះពាល់ក្នុងសង្គម ដូចជាជនក្រីក្រ ជនពិការ ជនជាតិភាគតិច តាមរយៈការអនុវត្តនូវគោលការណ៍ជាច្រើន សំដៅមិនទុកឲ្យអ្នកណាត្រូវនៅខាងក្រោយឡើយ។
បន្ទាប់ពីបទបង្ហាញរបស់ភាគីវៀតណាមមក ក៏បានប្រព្រឹត្តទៅនូវកិច្ចសន្ទនាជាមួយតំណាងប្រទេសនា នា។ តំណាងចូលរួមបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង សមិទ្ធិផលទទួលបានក៏ដូចជាការសន្យារបស់វៀតណាម ក្នុង ការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងបង្ហាញភាពត្រឹមត្រូវរបស់វៀតណាមទៀតផង។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានចែករំលែកបទពិសោធន៍ ក្នុងការរួមបញ្ចូល SDGs ទៅក្នុងយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ៕