![វៀតណាមបន្តចែករំលែកនិងរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ UNESCO។ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_04_16/unesco 191.jpg) |
គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិការអង្គការអប់រំវិទ្យាសាស្ត្រ
និងវប្បធម៍របស់អ.ស.ប(UNESCO) លើកទី១៩១(vov.vn) |
VOV-ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៦មេសានៅរដ្ឋធានីប៉ារីស-បារាំង បាន
ប្រព្រឹត្តទៅសម័យប្រជុំក្រុមប្រឹក្សាប្រតិបត្តិការអង្គការអប់រំវិទ្យាសាស្ត្រនិង
វប្បធម៍របស់អ.ស.ប(UNESCO) លើកទី១៩១ ជាមួយខ្លឹមសារសំខាន់ជាច្រើន
អំពីយុទ្ធសាស្ត្រថវិការរបស់អង្គការនេះ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Thanh Son បានចូលរួមកិច្ចប្រជុំនេះ។ ថ្លែង
មតិនៅសម័យប្រជុំពេញអង្គររបស់ក្រុមប្រឹក្សាប្រតិបត្តិការ អនុរដ្ឋមន្ត្រីការ
បរទេស Nguyen Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមបន្តគាំទ្ររាល់ការ
ខំប្រឹងប្រែងកែទម្រង់របស់ UNESCO សំដៅលើកកំពស់ប្រសិទ្ធភាពសកម្មភាព
និងបង្កើនតួនាទីរបស់អង្គការនេះ។ វៀតណាមសន្យាបន្តចែករំលែកនិងរួម
ដំណើរជាមួយ UNESCO។ នៅខាងក្រៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេស
Nguyen Thanh Son បានមានជំនួបដោយឡែកជាមួយអគ្គនាយក UNESCO
លោកស្រី Irina Bokova។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅបារាំង អនុរដ្ឋមន្ត្រី Nguyen Thanh Son បានឲ្យដឹងថា៖
![វៀតណាមបន្តចែករំលែកនិងរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ UNESCO។ - ảnh 2](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_04_16/unesco 191 thanh son bokova.jpg) |
អនុរដ្ឋមន្ត្រីការបរទេស Nguyen Thanh Son បានមានជំនួបដោយឡែកជាមួយអគ្គនាយក UNESCO លោកស្រី Irina Bokova។ (vov.vn) |
“ថ្នាក់ដឹកនាំ UNESCO អាណត្តិនេះ ពិសេសគឺលោកស្រី Bokova បានលៃទុក
នូវមនោសញ្ចេតនាពិសេសសំរាប់វៀតណាមដោយសារលោកស្រីស្រលាញ់
វប្បធម៍ប្រពៃណីរបស់ប្រជាជាតិវៀតណាម។ យថាទស្សសហប្រតិបត្តិការរវាង
វៀតណាមជាមួយ UNESCO គឺល្អណាស់ វៀតណាមនៅមានសំណុំឯកសារជា
ច្រើនក្នុងវិស័យវប្បធម៍រូបីយ៍និងអរូបីយ៍និងមានសំណុំឯកសារទុកបំរងជាច្រើន
អំពីបេតិកភ័ណ្ឌវប្បធម៍ធម្មជាតិនិងប៊ីអូហ្វែអាចដាក់ជូន UNESCO។ ក្នុងប៉ុន្មាន
ឆ្នាំខាងមុខ វៀតណាមចង់ឲ្យមានការផ្លាស់ប្តូរជាក់ស្ដែងរវាង UNESCO ជាមួយ
ផ្នែកទាក់ទិននានារបស់វៀតណាមក្នុងវិស័យវប្បធម៍វិទ្យាសាស្ត្រអប់រំ៕”