ទិដ្ឋភាពនៃពិធី (រូបថតៈ Manh Thang) |
គម្រោងការនេះបានឆ្ពោះទៅគោលដៅកសាងប្រព័ន្ធចំណេះដឹងសំយោគ លើគ្រប់វិស័យ រួមចំណែកជម្រុញនិងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនទាំង អស់សិក្សារៀនសូត្រអស់មួយជីវិត។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី រដ្ឋា ភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ប្រព័ន្ធចំណេះដឹងវៀតណាមបានបើកឲ្យដំណើរការប្រកបដោយប្រសិទ្ធិភាពក្នុង បដិវត្តន៍ឧស្សាហកម្មលើកទី៤។ អង្គការនិងបុគ្គលដែលមុនបង្អស់គឺជំនាន់យុវជន បញ្ញាវន្តនិងសហគមន៍បច្ចេកវិទ្យា គប្បីរួមកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចំណេះ ដឹងឌីជីថល។ យើងគួររួមគ្នា បំផុសស្មារតីសង្វាតរៀនសូត្ររបស់ជនវៀតណាម ជា ពិសេស រួមគ្នាលើកកំពស់បញ្ញាវៀតណាម”៕