VOV-សិក្ខាសាលា អាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាម បានប្រព្រឹត្តទៅនាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញជាមួយការចូលរួមរបស់រដ្ឋមន្ត្រី
ក្រសួងសំណង់ថាមពលនិងអាកាសធាតុដាណឺម៉ាក Martin Lindegard អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Manh Ha និងអង្គភាពអាជីវកម្មសំណង់ជាច្រើនរបស់វៀតណាមនិងដាណឺម៉ាក។
|
សិក្ខាសាលា អាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាម |
នៅសិក្ខាសាលាបណ្ដាអ្នកជំនាញការមកពីដាណឺម៉ាកបានឧទ្ទេសនាមរាល់រូបសណ្ឋានក្នុងការស្ថាបនាកសាងទទួលបានបទដ្ឋានបៃតងសន្សំសំចៃថាមពល។ជាពិសេសរូបសណ្ឋានអាគារសន្សំសំចៃថាមពលរបស់ដាណឺម៉ាកនៅវៀតណាមត្រូវបានចាត់ទុកដូចជាមជ្ឈមណ្ឌលរចនាប្លង់និងជាសំណង់សន្សំសំចៃថាមពលដ៏
ទំនើបបំផុត។ តាមគំរោងអាគារសន្សំសំចៃថាមពលដើមដំបូងនៅវៀតណាមនឹងអនុវត្តនៅទីក្រុងហូជីមិញនាពាក់កណ្ដាលឆ្នាំ២០១៣៕