វៀតណាមទាក់ទាញទុន FDI ចំនួន ១,៩ ពាន់លានដុល្លារអាមេរិកនាខែមករា

Chia sẻ
(VOVWORLD) -តាមនាយកដ្ឋានវិនិយោគបរទេសបានឲ្យដឹងថាចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ នេះ ទុនចុះបញ្ជីថ្មី បង្កើនបន្ថែម និងការបណ្ដាក់ទុនទិញភាគហ៊ុន របស់វិនិយោគិនបរទេសចូលមកវៀតណាម ទទួលបាន ១,៩ ពាន់លានដុល្លារអាមេរិក កើនប្រមាណ ៥២ % បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៨។
វៀតណាមទាក់ទាញទុន FDI ចំនួន ១,៩ ពាន់លានដុល្លារអាមេរិកនាខែមករា - ảnh 1សកម្មភាពផលិតកម្មនៅរោងចក្រមួយនៅវៀតណាម (រូបថត៖ nhandan.com.vn

លើវិស័យវិនិយោគនោះ វិនិយោគិនបរទេសបានបោះទុនវិនិយោគលើវិស័យចំនួន ១៨ ដែលក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃទាក់ទាញបាន ការយកចិត្តទុកដាក់បំផុត ដោយទទួលបានទុនសរុប ១,១៩ ពាន់លានដុល្លារអាមេរិក ស្រូបយក ៦២,៤ភាគរយ នៃទុនវិនិយោគចុះបញ្ជីសរុប។ បន្ទាប់មកគឺវិស័យធ្វើសកម្មភាពជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យធ្វើអាជីវកម្មអចលនទ្រព្យ។

តាមដៃគូវិនិយោគថា មានប្រទេសនិងតំបន់ដែនដីចំនួន ៥១ មានគម្រោងការណ៍វិនិយោគនៅវៀតណាម ដែលក្នុងនោះ ជប៉ុនបានឈរលំដាប់ថ្នាក់ទី ១ បន្ទាប់មកគឺកូរ៉េខាងត្បូង និងចិន។

តាមភូមិសាស្ត្រវិនិយោគ មានខេត្ត ក្រុងចំនួន ៣៩ ត្រូវបានបោះទុនវិនិយោគនៅបរទេស ដែលក្នុងនោះ ទីក្រុងហូជីមិញទាក់ទាញបានទុនវិនិយោគបរទេសច្រើនបំផុត។ បន្ទាប់មកគឺ ខេត្ត Binh Duong និងខេត្ត Hai Duong ផងដែរ៕

ប្រតិកម្មទៅវិញ