វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៤ របស់ UNESCO

Chia sẻ
គណៈប្រតិភូវៀតណាមត្រូវបានវាយតំលៃថា៖ជា
ប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកដែល
បានចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៤
របស់ មហាសន្និបាទ អនុសញ្ញាស្តីពីការអភិរក្សបេតិកភ័ណ្ឌ
វប្បធម៌អរូបីរបស់ UNESCO (២០០៣) ដែលបានប្រព្រឹកទៅ
ចាប់ពីថ្ងៃទី ៤ ដល់ទី ៨ មិថុនា នៅរដ្ឋធានីប៉ារីស (បារាំង)។
គណៈប្រតិភូវៀតណាមត្រូវបានវាយតំលៃថា៖ជាប្រទេសមួយក្នុងចំណោមប្រទេសជា
សមាជិកដែលបានចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៤ របស់ មហាសន្និបាទ អនុសញ្ញាស្តីពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ UNESCO (២០០៣) ដែលបាន
ប្រព្រឹកទៅ ចាប់ពីថ្ងៃទី ៤ ដល់ទី ៨ មិថុនា នៅរដ្ឋធានីប៉ារីស (បារាំង)។ ឯកអគ្គរដ្ឋទូតនិង
ជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅ UNESCO សាស្រ្តាចារ្យរង Duong
Van Quang បានឲ្យដឹងថា៖ ខ្លឹមសារ១ ក្នុងចំណោមខ្លឹមសារសំខាន់របស់សម័យប្រជុំលើក
នេះគឺ ស្វែងរកប្រភពថវិការ សំរាប់ការអនុវត្តអនុសញ្ញានេះតទៅទៀត។ក្រៅពីនោះមាន
ខ្លឹមសារដ៏សំខាន់ចំនួន ៣ ផ្សេង ទៀត គឺ ៖ ការពិភាក្សារអំពីការធ្វើវិសោធនកម្មឯកសារ
ណែនាំ ការអនុវត្តអនុសញ្ញាការជ្រើសតាំងគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់
អនុសញ្ញាការអនុម័ត្តលើសេចក្តីសំរេចចិត្តមួយអំពីកម្មវិធីរំលឹកខួបអនុស្សារវរីយ៍លើកទី
១០ នៃអនុសញ្ញា នាឆ្នាំ ២០១៣។ ស្តីអំពីលទ្ធផលជាក់ស្តែងមួយចំនួនរបស់មហា
សន្និបាទលើកនេះ ឯកអគ្គរដ្ឋទូត Duong Van Quang បានឲ្យដឹងថា៖

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៤ របស់ UNESCO - ảnh 1
ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅ UNESCO សាស្រ្តាចារ្យរង Duong Van Quang (Image: VOV online)

 “មហាសន្និបាទបានឯកភាពថា៖ រក្សារស្ថាប័នពិគ្រោះយោបល់និង ស្ថាប័នអ្នកជំនួយ
ការសំរាប់គណៈកម្មាធិការអន្តររដ្ឋាភិបាល។ មហាសន្និបាទក៏បានឯកភាពដាក់ចេញ
កំរិតអតិបរិមាសំរាប់បរិមាណសំណុំឯកសារ ដែលប្រទេសនិមួយៗដាក់ជូនជារៀល
រាល់ឆ្នាំតាមបទដ្ឋានចំនួន ៣ គឺ៖ ទី ១ គឺ ផ្តល់អាទិភាពជួរមុខដល់ប្រទេសជាសមាជិក ដែលមិនទាន់មានសំណុំឯកសារត្រូវបានពិនិត្សមើល ឬ បណ្ដាសំណុំ ឯកសារ
បេតិកភ័ណ្ឌត្រូវអភិរក្សជាបន្ទាន់។ ទី ២ គឺ៖ ផ្តល់អាទិភាពឲ្យសំណុំឯកសារមួយ ដែលប្រទេសជាច្រើនឈរឈ្មោះដាក់ជូន។ ទី ៣ គឺ៖ ប្រទេសណាមួយ ដែល
មានសំណុំឯកសារត្រូវបានទទួលស្គាល់តិចបំផុតក៏នឹងទទួលបានអាទិភាព” ៕

ប្រតិកម្មទៅវិញ