វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក

Chia sẻ
(VOV)_ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០សីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ​វៀតណាមនិងកម្ពុជាបានដំណើរកិច្ចប្រជុំ ថ្នាក់ប្រធានគណៈកម្មាធិការចម្រុះ ​ស្ដីអំពីការខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​លើដីគោក វៀតណាម-កម្ពុជា។ 
វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក - ảnh 1
វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក

          (VOV)_ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០សីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ​វៀត
ណាមនិងកម្ពុជាបានដំណើរកិច្ចប្រជុំ ថ្នាក់ប្រធានគណៈកម្មាធិការចម្រុះ ​ស្ដីអំពីការ
ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​លើដីគោក វៀតណាម-កម្ពុជា។ ​នៅទីនេះ ភាគី
ទាំងពីរបានឯកភាពគោរពអនុសញ្ញា​ និងការព្រមព្រៀងនានា រវាង​ប្រទេសទាំងពីរ 
ស្ដីអំពីបញ្ហាព្រំដែន បន្តពិភាក្សាអំពីខ្លឹមសារនានាដែលទាក់ទិន​ដល់ការអញ្ជើញអ្នក
ជំនាញការពិគ្រោះយោបល់អន្តរជាតិ ជួយឧបត្ថម្ភដោះ​ស្រាយបញ្ហាខណ្ឌ​សីមា​និង​បោះ
​បង្គោល​ព្រំដែន ប្រកបដោយប្រសិទ្ធិភាព​ វិទ្យា​សាស្ត្រនិងត្រឹមត្រូវ។ ស្ដីអំពីការងារគ្រប់
គ្រងនៅព្រំដែន ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះស្ថានភាពព្រំ
ដែននៃប្រទេសទាំងពីរស្ថិរភាព ទំនាក់​ទំនងរវាងប្រជាជននៅតំបន់ព្រំដែនបាន
ពង្រឹងនិងពង្រីកជានិច្ច។ បណ្ដាសកម្ម​ភាពផ្លាស់ប្តូរ គណៈប្រតិភូរវាងខេត្តជាប់ព្រំ
ដែននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 
ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់ព្រំដែន ត្រូវបានប្រទេសទាំងពីរយកចិត្ត
ទុកដាក់ និងជំរុញខ្លាំង។ បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់
ហេតុកិច្ចប្រជុំអំពីលទ្ធផលការងារ និង​បញ្ជូនឡើងថ្នាក់ជាន់ខ្ពស់ពិនិត្យនិងដោះស្រាយ។

          ក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី
ក្រសួងការបរទស លោក Le Hoai Trung ប្រធានគណៈកម្មាធិការខណ្ឌ​សីមា​និង​បោះ
​បង្គោល​ព្រំដែនលើដីគោកវៀតណាម មកជួបសម្ដែងការគួរសម​ទេស​រដ្ឋមន្ត្រី ​និង
ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​លោក ប្រាក់
សុខុនផងដែរ៕

ប្រតិកម្មទៅវិញ