រំលឹកខួបលើកទី៤០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេស Fidel Castro មកដំបន់រំដោះភាគខាងត្បូង។

Theo VOV -
Chia sẻ
Vovworld-លោកប្រធាន Fidel Castro-ជាមិត្តដ៏ធំធេងរបស់ប្រជាជនវៀតណាម អ្នកប្រមុខ​រដ្ឋ​បរទេសដើមដំបូងដែលបានមកនឹងដំបន់ដែលទើបនឹងបានរំដោះ

រំលឹកខួបលើកទី៤០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេស Fidel Castro មកដំបន់រំដោះភាគខាងត្បូង។ - ảnh 1
ដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេស Fidel Castro មកដំបន់រំដោះភាគខាងត្បូង។ (ឯកសារ)



        Vovworld-នាយប់ថ្ងៃទី១៩កញ្ញានៅទីក្រុង​ Dong Ha ខេត្ត Quang Tri បាន​ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៤០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេសគុយបា
Fidel Castro មកដំបន់រំដោះភាគខាង្បតូងវៀតណាម (ថ្ងៃទី១៥កញ្ញា)។ ថ្លែងមតិ​
នៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា
លោកប្រធាន Fidel Castro-ជាមិត្តដ៏ធំធេងរបស់ប្រជាជនវៀតណាម អ្នកប្រមុខ​រដ្ឋ​បរទេសដើមដំបូងដែលបានមកនឹងដំបន់ដែលទើបនឹងបានរំដោះ គឺជាប្រភព លើកទឹកចិត្តដ៏ធំធេងចំពោះវៀតណាមក្នុងការតស៊ូរំដោះប្រជាជាតិ ឯកភាព​
ប្រទេសជាតិ។​ ប្រជាជនវៀតណាមមិនអាចបំភ្លេចបានពាក្យសំដីរបស់លោក​
ប្រធាន​គុយបា Fidel Castro ៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេច​បូជា​សាច់ស្រស់ឈាមស្រស់របស់ខ្លួន”។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc ​បានសង្កត់ធ្ងន់ថា៖

        “យើងរំលឹកអំពីប្រពៃណីប្រវត្តិសាស្ត្រដើម្បីអះអាងនូវគោលនយោបាយមុនក៏
ដូចជាក្រោយរបស់បក្សនិងប្រជាជនវៀតណាមគឺយកចិត្តទុកដាក់ជាពិសេសដល់
ទំនាក់ទំនងជាមួយកុយបាក៏ដូចជាបណ្ដាប្រទេសមិត្តជាប្រពៃណី ចាត់ទុកនោះជា
ផ្នែក​សំខាន់​ក្នុងគោលមាគ៌ាកិច្ចការបរទេសបើកទូលាយសកម្មម្ចាស់ការ
សមាហរណកម្ម​អន្តរជាតិនាបច្ចុប្បន្ន៕”

ប្រតិកម្មទៅវិញ