មហាសន្និបាតក្រុមប្រឹក្សារសមាគមផ្សាយសម្លេងនិងទូរទស្សរអាស៊ី-ប៉ាស៊ីហ្វិក​ប្រារព្វឡើង

Chia sẻ
(VOV)_សម័យប្រជុំលើកទី ៥០ នៃ មហាសន្និបាតក្រុមប្រឹក្សារ​សមាគម ផ្សាយសម្លេងនិងទូរទស្សរ អាស៊ី-ប៉ាស៊ីហ្វិក (ABU) ត្រូវបានប្រារព្វ​ឡើង នាព្រឹកថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ។​

(VOV)_សម័យប្រជុំលើកទី ៥០ នៃ មហាសន្និបាតក្រុមប្រឹក្សារ​សមាគម ផ្សាយ សម្លេងនិងទូរទស្សរ អាស៊ី-ប៉ាស៊ីហ្វិក (ABU) ត្រូវបានប្រារព្វ​ឡើង នាព្រឹកថ្ងៃទី ២៨  តុលា នៅរដ្ឋធានីហាណូយ។ សម័យប្រជុំលើកនេះបានទាក់ទាញការចូល រួមរបស់ ដំណាងជាង៥០០នាក់ គឺជាបណ្ដាអ្នកគ្រប់គ្រងជាន់ខ្ពស់ជាង២០០ ​នៃបណ្ដាអង្គការ ផ្សាយសម្លេង និងទូរទស្សន៍នៅក្នុង​តំបន់និងអន្តរជាតិ បណ្ដាអង្គការដៃគូនិងអ្នកឃ្លាំ
មើល ជាច្រើនមកពីប្រទេសនិងតំបន់ដែនដីចំនួន៥០ និងដំណាង​ជាង២០០នាក់នៅក្នុងប្រទេសបានចូលរួមផងដែរ។

មហាសន្និបាតក្រុមប្រឹក្សារសមាគមផ្សាយសម្លេងនិងទូរទស្សរអាស៊ី-ប៉ាស៊ីហ្វិក​ប្រារព្វឡើង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (VOV)


          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖ ​

          “ដំណើរការ Digital កំពុងជានិន្ននាចាំបាច់ដើម្បីបណ្ដា​ស្ថានីយ៍ផ្សាយ​សម្លេង ទូរទស្សន៍លើពិភពលោក​លើកកំពស់​ប្រសិទ្ធ​ភាពផ្សាយព័ត៌មាន ឆ្លើយតបនឹង តម្រូវការព័ត៌មានពហុបែបពហុ​ទិស​របស់ទស្សនិកជន។ ខ្ញុំជឿជាក់ថា នៅសម័យ
ប្រជុំលើកនេះ ជាមួយប្រធាន​បទ បំរើទស្សនិកជនក្នុងសករាជ Digital នឹងជាឱកាស
ដើម្បីអ្នកតាក់តែង​គោលនយោបាយ វាគ្មិននិងអ្នកគ្រប់គ្រងជាន់ខ្ពស់មកពីបណ្ដា
អង្គការ​សមាជិក​ ដៃគូចងសម្ព័ន្ធភាពរបស់សមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វីកអាចផ្លាស់ប្តូរពិភាគ្សាចែករំលែកការយល់ដឹងទំនោទស្សនវិស័យ​និងដាក់
ចេញ ទិសដៅមានចរិតលក្ខណៈយុទ្ធសាស្ត្រ ក៏ដូចជាកម្មវិធី​សកម្ម​ភាពជាក់ស្ដែង សំដៅអភិវឌ្ឍន៍ផ្នែកផ្សាយសម្លេងទូរទស្សន៍ បង្កើនកិច្ចសហ​ប្រតិបត្តិការទ្វេភាគី​ពហុភាគីរវាងបញ្ដាអង្គការសមាជិក។”

          ព្រឹត្តិការណ៍សំខាន់មួយក្នុងក្របខ័ណ្ឌសម័យប្រជុំគឺពិធីប្រគល់រង្វាន់ ABU
២០១៣ (ABU Prize) សំរាប់បណ្ដាវណ្ណកម្មទូរទស្សន៍ផ្សាយ​សម្លេងពិសេសបំផុតបាន រៀបចំនាយប់ថ្ងៃទី២៨តុលា៕

ប្រតិកម្មទៅវិញ