នៅខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Cao បានផ្ញើសារទូរលេខបន្ទាន់ទៅកាន់ស្ថាប័នមានសមត្ថកិច្ចលើទូទាំងខេត្ត ដោយសំណូមពរអនុវត្តការទប់ទល់ជាមួយខ្យល់ព្យុះKhanun។ នាព្រឹកថ្ងៃទី១៥តុលា នាវាជាង៧០០គ្រឿងបានកងកម្លាំងការពារណែនាំឲ្យចុះចត់នៅកន្លែងសុវត្ថិភាព។ វរៈសេនីយ៍ឯក Nguyen Xuan Hoa មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានឲ្យដឹងថា៖
“យើងខ្ញុំបានអនុវត្តការបាញ់កាំជ្រូចជាសញ្ញាជូនដំណឹងទិសចេញរបស់ព្យុះ។ បញ្ជាណែនាំឲ្យអង្គភាពទាំងអស់អំពាវនាវនាវាលើសមុទ្ររួមទាំងរួមសហការជាមួយ រដ្ឋអំណាចតំបន់ជូនដំណឹងនូវទិសដៅរបស់ព្យុះដើម្បីចុះចត់នៅកន្លែងសុវត្ថិភាព”៕