ពិធីបួងសួងសក្ការៈបូជា Xa Tac ឆ្នាំ២០១៨បានប្រព្រឹត្តទៅនៅខេត្ត Thua Thien –Hue

Chia sẻ
(VOVWORLD) -ពិធីបួងសួងសក្ការៈបូជា Xa Tac ឆ្នាំ២០១៨ បានរៀបចំឡើងនៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ខែមិនា នៅឃុំ Thuan Hoa ទីក្រុង Hue ខេត្ត Thua Thien-Hue។
ពិធីបួងសួងសក្ការៈបូជា Xa Tac ឆ្នាំ២០១៨បានប្រព្រឹត្តទៅនៅខេត្ត Thua Thien –Hue - ảnh 1ទិដ្ឋភាពនៃពិធីបួងសួងសក្ការៈបូជា Xa Tac  

ពិធីបួងសួង សក្ការៈបូជា Xa Tac ជាបេតិកភណ្ឌរាជកាលសំខាន់ពិសេសនៃទីក្រុងបុរាណ Hue។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងពីរឆ្នាំម្តង ពោលគឺនានិទាឃរដូវនិងសិសិរដូវ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌទីក្រុងបុរាណ Hue បានឲ្យដឹង ថា៖

        “ការរៀបចំឡើងវិញនូវពិធីបួងសួងសក្ការៈបូជា Xa Tac នេះ គឺយើងខ្ញុំចង់សម្តែងឡើងវិញនូវពិធីបុណ្យមួយរបស់ជំនាន់មុន ដើម្បីឲ្យជំនាន់បច្ចុប្បន្ននេះអាចយល់ថា ជីដូនជីតាយើងបានសម្តែងនូវបំណងប្រាថ្នារួមរស់ជាមួយធម្មជាតិយ៉ាងដូចម្តេច និងសម្តែងនូវបំណងប្រាថ្នាអំពីជីវភាពសម្បូរធូធារមួយអាអាសធាតុអំណោយផលនិងប្រទេសជាតិ សុខសាន្តត្រាន។ ការរៀបចំឡើងវិញនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ទីក្រុង Hue គឺត្រូវរួមដំណើរជាមួយការស្រាវជ្រាវនិងស្តារឡើងវិញនូវតម្លៃវប្ប ធម៌អរូបី”៕

ប្រតិកម្មទៅវិញ