ប្រធានរដ្ឋសភាវៀតណាម៖ នាំចលនានិសិត្សវៀតណាមឡើងកំពស់ថ្មី

Chia sẻ
Vovworld-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ មហាសន្នបាតដំណាង​ទូទាំង​ប្រទេសសមាគមនិសិត្សវៀតណាមលើកទី៩អាណត្តិ២០១៣-២០១៨បាន​ប្រារព្ធឡើងជាផ្លូវការ។
ប្រធានរដ្ឋសភាវៀតណាម៖ នាំចលនានិសិត្សវៀតណាមឡើងកំពស់ថ្មី - ảnh 1
មហាសន្នបាតដំណាងទូទាំងប្រទេសសមាគមនិសិត្សវៀតណាមលើកទី៩អាណត្តិ២០១៣-២០១៨
បានប្រារព្ធឡើងជាផ្លូវការ។ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ មហាសន្នបាតដំណាង​
ទូទាំង​ប្រទេសសមាគមនិសិត្សវៀតណាមលើកទី៩អាណត្តិ២០១៣-២០១៨
បាន​ប្រារព្ធឡើងជាផ្លូវការ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បាន​លើកច្បាស់ថា ប្រទេសជាតិកំពុងជំរុញ​ឧស្សាហូបនីយ​កម្ម​​​
ទំនើបភាវូបនីយ​កម្ម​សមាហរណ​កម្ម​អន្តរជាតិ ដោយហេតុនេះ អង្គការនិសិត្ស​
វៀតណាមត្រូវបន្ត​ពង្រីកប្រពៃណីចលនាយុវជននិសិត្សខំប្រឹងប្រែងដោយ​ឥត​ឈប់ឈរបង្កើតស្នាដៃជាច្រើនក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។ ​បក្សនិងរដ្ឋ​
ជា​និច្ចកាលចាត់ទុក​យុវជន​ជាកំលាំងស្នូលនៃប្រទេសជាតិ កត្តាមួយក្នុង​ចំណោម​
កត្តាកំណត់អនាគត​វាសនានៃប្រជាជាតិ។

        “បក្សអះអាងកសាងជួរបញ្ញាវ័ន្តរឹងមាំគឺលើកកំរិតបញ្ញារបស់ប្រជាជាតិ វិនិយោគកសាងជួរបញ្ញាវ័ន្ធគឺវិនិយោគឲ្យការអភិវឌ្ឍន៍ចីរភាព។ បក្ស រដ្ឋនិងជំនាន់​មុនៗជានិច្ចកាលជឿជាក់និងសង្ឃឹមទៅលើជមនាន់និសិត្សបច្ចុប្បន្ននិងជឿជាក់ថា យុវជននិសិត្សនឹងបន្តប្រពៃណីនិងពង្រីករាល់តំលៃរបស់ប្រជាជាតិឧស្សារៀន​សូត្រ ប្រទេសវៀតណាមអរិយ្យធម៍វីរភាព៕”

ប្រតិកម្មទៅវិញ