បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱលាសរំលឹកខួបលើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញ

Chia sẻ

Vovworld-បណ្ដាកាសែតនានាដែលមានចិត្តអ្នកអានជា
ច្រើននៅវៀតណាមក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៩
ឧសភាបានចុះផ្សាយអត្ថបទព័ត៌មានរូបថតជាច្រើនស្ដីអំពី
ជីវិតបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ។


បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱលាសរំលឹកខួបលើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
បណ្ដាសកម្មភាពជាក់ស្ដែងក្នុងឱលាសរំលឹកខួបលើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញ (Image: baodautu.vn)

Vovworld-បណ្ដាកាសែតនានាដែលមានចិត្តអ្នកអានជាច្រើននៅវៀតណាមក្នុងច្បាប់
ចេញផ្សាយនាថ្ងៃទី១៩ឧសភាបានចុះផ្សាយអត្ថបទព័ត៌មានរូបថតជាច្រើនស្ដីអំពីជីវិ
តបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ។ កាសែត Nhan Dan ក្នុងវិចារណក
ថាក្រោមចំណងជើងថាសតិអារម្មណ៍ហូជីមិញបំភ្លឺជានិច្ចលើផ្លូវកសាងនិងការពារ
មាតុប្រទេសសង្កត់ធ្ងន់ថារៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ
បក្សទាំងមូលប្រជាជនទាំងមូលកងទ័ពវៀតណាមទាំងមូលសាមគ្គីជាធ្លុងមួយលើក
កំពស់ស្មារតីការទទួលខុសត្រូវប្តេជ្ញាកសាងប្រទេសជាតិកាន់តែសម្បូធូរធាពីមួយ
ថ្ងៃទៅមួយថ្ងៃប្តេជ្ញាការពាររឹងមាំបូរណៈភាពដែនដីនៃមាតុប្រទេស។ វិចារណៈកថា
ស្តីពីការបំប៉ន់សីលធម៍បដិវត្តន៍តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញនៅមាន
តំលៃដ៏ដែលរបស់កាសែត Quan doi nhan dan បានអះអាងថាក្នុងអំឡុង៤៥ឆ្នាំកន្លង
មកពាក្យទូន្មានរបស់លោកប្រធានហូជីមិញអំពីសីលធម៍បដិវត្តន៍នៅមានតំលៃដ៏ដែល។

សកម្មភាពរំលឹកខួបលើកទី១២៤នៃទិកំណើតលោកប្រធាន​ហូជីមិញត្រូវបានរៀបចំ
ឡើងនៅកន្លែងជាច្រើននៅក្នុងនិងក្រៅប្រទេស។ នាថ្ងៃទី​១៩ឧសភាគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមបានរៀបចំសន្និសីទ Onlines បូកសរុបឆ្នាំអនុវត្តសារាចរណ៍លេខ
០៣របស់ការិយាល័យនយោបាយស្ដីពីបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍
លោកប្រធានហូជីមិញ។ សន្និសីទមានការចូលរួមរបស់កន្លែងចំនួន៦៣នៅខេត្តក្រុង
ចំនួន៦៣ក្នុងទូទាំងប្រទេស។

 មុននោះនាថ្ងៃទី១៨ឧសភា ខេត្ត​ Phu Yen នៅភាគកណ្ដាលវៀតណាមបានរៀបចំពិធី
អុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនៅកន្លែងធ្វើសក្ការបូជាលោកប្រធានហូជីមិញនៅឃុំ Son
Dinh ស្រុក Son Hoa។ ខេត្ត Thai Nguyen បានរៀបចំកម្មវិធីសិល្បៈពិសេសស្វាគមន៍ខួប
លើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញជាមួយប្រធានបទលោកជាក្តីជឿ
ជាក់ពិតប្រាកដឈ្នះ។

ក្នុងពេលជាមួយគ្នានោះនៅបារាំងសារៈមន្ទីរហូជីមិញបានសហការជាមួយមជ្ឈ
មណ្ឌលវប្បធម៍វៀតណាមនៅបារាំងរៀបចំពិព័រ​រូបថតលោកប្រធានហូជីមិញ
ជាមួយបេតិកភ័ណ្ឌវប្បធម៍វៀត​​ណាម។

នៅ Pretoria សហគមន៍ជនវៀតណាមនៅអាហ្វ្រីកខាងត្បូងបានរៀបចំជំនួបមុខជា
មួយប្រធានបទរំលឹកខួបលើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញនិង
ឆ្ពោះទៅប្រជុំកោះ Hoang Sa, Truong Sa ជាទីស្រឡាញ់។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូងលោក Le Huy Hoang បានសង្កត់ធ្ងន់ដល់
គំរូភ្លឺចិញ្ចាចរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុឯករាជ្យរបស់ប្រជាជាតិ
ចំណងសាមគ្គីភាពនិងមិត្តភាពអន្តរជាតិ។

នាថ្ងៃទិ១៨ឧសភាគណះទាក់ទងរបស់សហគមន៍ជនវៀតណាមនៅJohorម៉ាឡេស៊ីបាន
រៀបចំពិធីជួបមុខកម្ម​វិធីកីឡាសិល្បះក្នុងឱកាសរំលឹកខួបលើកទី១២៤នៃទិវាកំណើត
លោកប្រធានហូជីមិញ។ថ្លែងមតិនៅទីនេះលោកDuong Dinh ប្រធានគ ណះទាក់ទងបាន
លើកច្បាស់ថា៖គោលដៅនៃពិធីជួបមុខនេះគឺស្តែងការដឹងគុណចំពោះលោកប្រធាន
ហូជីមិញ។លោកបានអំពាវនាវសហគមន៍ជនវៀតណាមនៅJohorខិតខំរៀនសូត្រនិង
ធ្វើតាមគំរូសីលធ​ម៌លោកប្រធានហូជីមិញ៕


ប្រតិកម្មទៅវិញ